ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទ្រាំ​មិន​បាន​! លោក អ៊ុ​ន សិទ្ធា ដាក់​មួយ​ឃ្លាទៅ​កាន់​អ្នក​មិន​គោរពរ​ពាក្យ​ស​ន្យា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ តារា​សម្តែង​ប្រុស​រូបរាង​ស្រស់​ស្អាត សប្បុរ​ស្រអែម និង​មានរ​ហ្សា​សនាម​ថា «​បុរស​ខ្មែ​អង្គរ​» លោក អ៊ុ​ន សិទ្ធា បាន​ធ្វើ​អោយ​អ្នកគាំទ្រ​របស់​លោក មាន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង…

រាជធានីភ្នំពេញ៖ តារា​សម្តែង​ប្រុស​រូបរាង​ស្រស់​ស្អាត សប្បុរ​ស្រអែម និង​មានរ​ហ្សា​សនាម​ថា «​បុរស​ខ្មែ​អង្គរ​» លោក អ៊ុ​ន សិទ្ធា បាន​ធ្វើ​អោយ​អ្នកគាំទ្រ​របស់​លោក មាន​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ក្រោយ​ពី​តារា​ប្រុស​រូប​នេះ បោះពាក្យ​សម្តី​បែប​នេះ​ទៅ​កាន់​បុគ្គល​ម្នាក់ ដែល​មិន​គោរព​ពាក្យ​សន្យា​ជាមួយ​លោក​ បណ្តាលឲ្យលោកត្រូវខាតបង់ជាច្រើន ។

ជាក់ស្តែងកាលពី​ពេល​ថ្មី​ៗ​នេះ តារា​ប្រុស​រូប​នេះ បាន​បង្ហោះ​សារ​តារា​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក បង្ហាញ​ពី​អារម្មណ៍​ខឹ​ង​សម្បារ​ទៅ​កាន់​បុគ្គល​មិន​គោរព​ពាក្យ​សន្យា​ហាក់​មាន​បំណង ជាន់ឈ្លី​ចំពោះ​រូប​លោក ព្រោះកន្លងមកលោកតែងតែគោរពនូវពាក្យសន្យារហូត​លោក អ៊ុ​ន សិទ្ធា ទម្លាក់​ការងារ​ចោល​អស់ ពី​ព្រោះតែ​រង់ចាំ​ពាក្យ​សន្យា​មួយនេះ ។

តារា​សម្តែង​ប្រុស​លោក អ៊ុ​ន សិទ្ធា បាន​លើក​ឡើង​ថា «​ចុ​ម ! ម៉េច​អ៊ីចឹង សន្យា​នឹង​ខ្ញុំ​ហើយ ម៉េច​មក​ធ្វើ​ចរិត​ដូច​អាសន្នរោគ​អ៊ីចឹង ខ្ញុំ​ទម្លាក់​ការងារ​ខ្ញុំ​ក៏​ព្រោះតែ​រង់ចាំ​ពាក្យ​សន្យា​របស់​អ្នក ហេតុ​អី បើ​មិន​ផ្តល់​កិត្តិយស​ឲ្យ​ខ្ញុំ​ក៏​គួរ​គោរព​ខ្លួនឯង​ដែរ ។ ខ្ញុំ​ក៏​ត្រូវ​គេ​ថា​ខ្ញុំ​ជា​មនុស្ស​មិន​គោរព​សន្យា​ដែរ ព្រោះ​ខ្ញុំ​ត្រូវ​រង់ចាំ​ការ​សន្យា​របស់​អ្នក ។ ដូច​ជា​ច្រើន​ដង​ពេក​ហើយ​! ស្លូត​ពេក​មិនមែន​គេ​គោរព​ស្រឡាញ់​ទេ ស្លូត​ពេក​គេ​ចង់​ជាន់​ទៅ​វិញ​ទេ​»​។

យ៉ាងណាមិញ បន្ទាប់​ពីសារ​មួយ​នេះ​រួច​មក បាន​ធ្វើ​អោយ​មហាជន និង​អ្នកគាំទ្រ​របស់​លោក​លើក​ឡើង​ថា នេះ​ជា​លើក​ទី​១ ហើយ​តារា​ប្រុស​រូប​នេះ មាន​បញ្ហា​នៅ​ក្នុង​ការងារ​សិល្បៈ ពីព្រោះ​កន្លង​មកនេះ មិន​ដែល​ឃើញ​លោក អ៊ុ​ន សិទ្ធា មានរឿង​អាស្រូវ​អ្វី​កើតឡើង​នោះ​ឡើយ ចាប់តាំងពី​ចូល​សិល្បៈ​កន្លង​មក ៕

កែសម្រួលដោយ