ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នគរបាល​ស្រុក​អូ​រយ៉ា​ដាវ​បញ្ជូន​ស្ត្រី​ឈឺពោះ​គ្រប់​ខែ​ទៅ​មណ្ឌល​សុខភាព

3 ឆ្នាំ មុន
  • រតនគិរី

ខេត្តរតនគិរី ៖ ស្ត្រី​ឈឺពោះ​ឆ្លងទន្លេ​ចំនួន​ពីរ​នាក់​ទៀត​ហើយ ដែល​ត្រូវ​បាន​កម្លាំង​វេន​ប្រចាំ​បញ្ជា នៃ​អធិការដ្ឋាន​នគ​បាល​ស្រុក​អូ​រយ៉ា​ដាវ យក​រថយន្ត​ស៊ី​រ៉ែ​ន​ជួយ​ដឹក​ទៅ​សម្រាល​នៅ​មណ្ឌល​សុខភាព​ស្រុក​អូ​រយ៉ា​ដាវ ជា​បន្តបន្ទាប់​ក្នុង​ថ្ងៃ​តែ​មួយ​ប្រកបដោយ​សុ​វត្តិភាព ។ ការ​បញ្ជូន​ស្រី្ត​ឈឺពោះ​ឆ្លងទន្លេ​ទៅ​កាន់​មណ្ឌល​សុខភាព​នោះ តាម​បទបញ្ជា​ពី​លោក​វរសេនីយ៍​ឯក…

ខេត្តរតនគិរី ៖ ស្ត្រី​ឈឺពោះ​ឆ្លងទន្លេ​ចំនួន​ពីរ​នាក់​ទៀត​ហើយ ដែល​ត្រូវ​បាន​កម្លាំង​វេន​ប្រចាំ​បញ្ជា នៃ​អធិការដ្ឋាន​នគ​បាល​ស្រុក​អូ​រយ៉ា​ដាវ យក​រថយន្ត​ស៊ី​រ៉ែ​ន​ជួយ​ដឹក​ទៅ​សម្រាល​នៅ​មណ្ឌល​សុខភាព​ស្រុក​អូ​រយ៉ា​ដាវ ជា​បន្តបន្ទាប់​ក្នុង​ថ្ងៃ​តែ​មួយ​ប្រកបដោយ​សុ​វត្តិភាព ។

ការ​បញ្ជូន​ស្រី្ត​ឈឺពោះ​ឆ្លងទន្លេ​ទៅ​កាន់​មណ្ឌល​សុខភាព​នោះ តាម​បទបញ្ជា​ពី​លោក​វរសេនីយ៍​ឯក សូ​យ សំណាង អធិការ​នគ​បាល​ស្រុក​អូ​រយ៉ា​ដាវ ។ ស្ត្រី​ឈឺពោះ​ឆ្លងទន្លេ​ទី​មួយ​ឈ្មោះ សេវ ថ្កា អាយុ​១៩​ឆ្នាំ ជនជាតិ​ដើម​ភាគតិច​ចា​រាយ នៅ​វេលា​ម៉ោង​៨​និង​២០​នាទី​ព្រឹក​ថ្ងៃ​ទី​១៣ ខែ​វិច្ឆិកា ឆ្នាំ​២០២០ ចំណុច​ភូមិ​ដ​ធំ ឃុំ​យ៉ា​ទុង ស្រុក​អូ​រយ៉ា​ដាវ ។ ស្ត្រី​ឈឺពោះ​ឆ្លងទន្លេ​ទី​ពីរ​ឈ្មោះ សល់ ព្រិ​ន អាយុ​១៩​ឆ្នាំ ជនជាតិ​ដើម​ភាគតិច​ចា​រាយ រស់នៅ​ភូមិ​ទេ​ន​សុស ឃុំ​យ៉ា​ទុង ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី ។

តាម​ប្រភព​ពី​មណ្ឌល​សុខភាព​ថា ស្ត្រី​ដែល​ឈឺពោះ​ឆ្លងទន្លេ​ទី​មួយ បាន​ប្រសូត​កូនប្រុស នៅ​វេលា​ម៉ោង​៣​និង​២០​នាទី​រសៀល​ថ្ងៃ​ដដែល ដោយ​សុវត្ថិភាព​ដែល​ជា​កូន​ទី​១ ឬ​ដំបូង ។ ឯ​ស្ត្រី​ឈឺពោះ​ឆ្លងទន្លេ​ទី​ពីរ​នោះ ក៏​បាន​ប្រសូត​បានកូន​ស្រី​នៅ​វេលា​ម៉ោង​១៧​និង​២០​នាទី ជា​កូន​ទី​១ ឬ​ដំបូង​ដូច​គ្នា នៅ​ថ្ងៃ​ដដែល​ដោយ​សុវត្ថិភាព​ដែរ ។

សូម​បញ្ជាក់​ថា នៅ​ស្រុក​អូ​រយ៉ា​ដាវ​នេះ ពីរ​ថ្ងៃ​ជាប់​គ្នា​ហើយ​ដែល​មាន​ស្ត្រី​ឈឺពោះ​ឆ្លងទន្លេ​ហើយ​ត្រូវ​បាន​កម្លាំង​អធិការ​ស្រុក​អូ​រយ៉ា​ដាវ​បាន​ដឹក​យក​ទៅ​សម្រាល​នៅ​មណ្ឌល​សុខភាព​ប្រសូត​បាន​ដោយ​សុវត្ថិភាព ។

កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា នៅ​វេលា​ម៉ោង​១៥​និង​២០​នាទី​រសៀល នៅ​ចំណុច​ភូមិ​ពាក់ ឃុំ​យ៉ា​ទុង ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី ស្ត្រី​ម្នាក់​ក៏​បាន​ឈឺពោះ​ឆ្លងទន្លេ​ឈ្មោះ សេវ ភិ អាយុ​២៥​ឆ្នាំ ជនជាតិ​ដើម​ភាគតិច​ចា​រាយ​រស់នៅ​ភូមិ​ពាក់ ឃុំ​យ៉ា​ទុង ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី ហើយ​បាន​ប្រសូត​ទារក​(​កូនប្រុស​)​នៅ​វេលា​ម៉ោង​១០​និង​៤៥​នាទី​យប់ ជា​កូន​ទី​៥​ប្រកបដោយ​សុ​វត្តិភាព ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ