ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ថានីយ​រថភ្លើង​ដ៏​អាថ៌​កំបាំង​ចំនួន​5​របស់​ជប៉ុន

8 ឆ្នាំ មុន

រថភ្លើង គឺជា​យាន​ដែល​មាន​អ្នក​ធ្វើ​ដំណើរ​ច្រើន​បំផុត​នៅ​ប្រទេស​ជប៉ុន ប៉ុន្តែ​អ្នកទេសចរ​ភាគច្រើន​បាន​ស្គាល់​ត្រឹមតែ​ស្ថានីយ​រថភ្លើង​សំខាន់​ៗ​នៅ​ក្នុង​ទីក្រុង ធំ​ៗ និង​ទីតាំង​ទេសចរណ៍​ដ៏​ពេញ​

រថភ្លើង គឺជា​យាន​ដែល​មាន​អ្នក​ធ្វើ​ដំណើរ​ច្រើន​បំផុត​នៅ​ប្រទេស​ជប៉ុន ប៉ុន្តែ​អ្នកទេសចរ​ភាគច្រើន​បាន​ស្គាល់​ត្រឹមតែ​ស្ថានីយ​រថភ្លើង​សំខាន់​ៗ​នៅ​ក្នុង​ទីក្រុង ធំ​ៗ និង​ទីតាំង​ទេសចរណ៍​ដ៏​ពេញ​និយម​ប្រកបដោយ​មនុស្ស​ណែនណាន់តាន់តាប់ ប៉ុន្តែ​ប្រសិនបើ​ធ្វើ​ដំណើរ​ទៅ​ជនបទ​របស់​ជប៉ុន​នឹង​បានឃើញ​ស្ថានីយ​រថភ្លើង តូច​ៗ​ស្អាត ប្រណីត​និង​មួយ​ចំនួន​ស្ថិត​ក្នុង​ភាព​ជា​អាថ៌​កំបាំង ។

ខាងក្រោម​នេះ​ជា​ស្ថានីយ​រថភ្លើង​គួរ​ឱ្យ​ចាប់អារម្មណ៍​នៅ​ជប៉ុន ៖

១-​ស្ថានីយ​រថភ្លើង Okuoikojo នៅ​ខេត្ត​ស៊ី​ស៊ូ​អូ​កា
Okuoikojo ស្ថិត​នៅ​ស្រុក​ហៃ​បា​រ៉ា ជា​ជនបទ​របស់​ក្រុង​អ៊ូ​មេជី ដែល​មាន​ប្រជាជន​មិន ដល់​៤​ម៉ឺន​នាក់​ទេ ។ ទីតាំង​របស់​ស្ថានីយ​ស្ថិត​នៅ​លើ​ខ្នង​ទំនប់ «​ណា​កា​ស៊ី​ម៉ា​» ដោយ​មាន​ស្ពាន​ឆ្លង​បឹង​ដ៏​ធំ​កម្រ​មាន ។ អ្នកដំណើរ​តាម​រថភ្លើង​មួយ​ខ្សែ​នោះ​អាច​ទស្សនា​ភាព​ស្រស់​ត្រកាល​របស់​ទំនប់ និង​ផ្ទៃ​ទឹក ឯ​នៅ​បញ្ជ​រង់ចាំ​សម្រាប់​អ្នកដំណើរ​ក៏​អាច​ទស្សនា​បឹង​នៅ​ផ្នែក​ខាងក្រោម​បាន ។

២-​ស្ថានីយ​រថភ្លើង Shimonada នៅ​ខេត្ត​អេ​ហ៊ី​មេ
ស្ថានីយ​រថភ្លើង Shimonada ស្ថិត​នៅ​ជិត​សមុទ្រ​បំផុត​ក្នុង​ប្រទេស​ជប៉ុន ដោយនៅ​ឆ្ងាយ​ពី​ទីក្រុង​ម៉ា​តស៊ូ​យ៉ា​ម៉ា របស់​ខេត្ត​អេ​ហ៊ី​ម៉ា ដោយ​ចំណាយពេល​ធ្វើ​ដំណើរ​ប្រហែល​១​ម៉ោង ។ នៅ​បញ្ជ​របស់​ស្ថានីយ​រថភ្លើង មាន​កៅអី​វែង​សម្រាប់​អង្គុយ​ចំនួន​២ អាច​មើល​សមុទ្រ​ដ៏​ល្វឹងល្វើយ​នៅ​ផ្នែក​ខាង​មុខ ។ ភាព​ស្រស់​ស្អាត​បាន​បង្កប់​ដោយ​លក្ខណៈ​លេចធ្លោ​ធ្វើ​ឱ្យ​ស្ថានីយ​នោះ​ប្រើប្រាស់​ជា​កន្លែង​ថត​ខ្សែភាពយន្ត និង​ឃោសនា​ផ្សព្វផ្សាយ ។

៣-​ស្ថានីយ​រថភ្លើង Koboro station នៅ​លើ​កោះ​ហុ​ក​កៃ​ដូ
Koboro station មានឈ្មោះ​ថា​ជា​ស្ថានីយ​រថភ្លើង​ដ៏​អាថ៌​កំបាំង​នៅ​ជប៉ុន ព្រោះ​ទីតាំង​របស់​ស្ថានីយ​ឡោម​ព័ទ្ធ​ដោយ​ល្អាង​២​នៅ​ភាគ​ខាងកើត និង​ខាងលិច ចំណែក​ផ្នែក​ខាងលើ​ជា​ភ្នំ​ដោយ​មាន​ផ្លូវ​ចេញចូល​ស្ថានីយ​តែ​មួយ​គត់​នៅ​ទិស​ខាងត្បូង​ជាប់​នឹង​ឆ្នេរសមុទ្រ ។ ស្ថានីយ​នោះ​មាន​ទីតាំង​តូច​មួយ​ដែល​រថភ្លើង​អាច​ឈប់​ចត​បាន​រយៈពេល​តិច ប៉ុន្តែ​អ្នកដំណើរ​អាច​គយគន់​ទេសភាព​ដ៏​ស្រស់​ស្អាត មាន​លក្ខណៈ​ដូច​រូង​ដ៏​ងងឹត​នៅ​ខាងក្នុង​ល្អាង ។

៤-​ស្ថានីយ​រថភ្លើង Doai នៅ​ខេត្ត​គុន​ម៉ា
ស្ថានីយ Doai មា​នទី​តាំងនៅ​ក្រោម​ដី​ក្នុង​ជម្រៅ​ប្រហែល​៧០​ម៉ែត្រ ។ សម្រាប់​បញ្ជ​របស់​ស្ថានីយ​រថភ្លើង​នោះ​ត្រូវ​ដើរ​ពី​កន្លែង​លក់​សំបុត្រ​ចុះ​តាម​ជណ្តើរ​ចំនួន​៤៦២​កាំ ឬ​ប្រហែល ៣៣៨​ម៉ែត្រ​។

៥- ស្ថានីយ​រថភ្លើង Tsutsuishi ក្នុង​ខេត្ត​នី​កា​តា
ទីតាំង​ស្ថានីយ​រថភ្លើង Tsutsuishi ស្ថិត​នៅ​ក្នុង​រូង​ក្រោម​ដី​នៅ​ទីក្រុង​អីុ​ថូ​កា​វ៉ា ដោយ​បញ្ជ​រង់ចាំ​ត្រូវ​ចុះ​តាម​ជណ្តើរ​២៩០​កាំ ទោះបីជា​ស្ថានីយ​រថភ្លើង​គ្មាន​ភាព​ស្រស់​ស្អាត​ក៏​ដោយ ប៉ុន្តែ​ភាព​អាថ៌​កំបាំង​តម្រូវ​ឱ្យ​ស្ថិត​ក្នុង​លំដាប់ថ្នាក់​មួយ​ជា​ស្ថានីយ​រថភ្លើង​ដែល​មាន​និមិត្ត​រូបល្អ​បំផុត​ក្នុង​ប្រទេស​ជប៉ុន ៕