ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលខេត្ត​ជម្រុញ​ឱ្យ​ជួសជុល​ស្ពាន​យោល​ដែល​បាក់ និង​ផ្លូវលំ​ជា​ច្រើន​ខ្សែ

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ អភិបាលខេត្ត​បាន​ជម្រុញ​ដល់​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ត្រូវ​ព​ន្លឿ​ន​ក្នុង​ការ​ជួស​ជុល​ស្ពាន​យោល​មួយ​កន្លែង​ដែល​បាក់​ដោយសារ​តែ​ជំនន់​ទឹកភ្លៀង និង​ស្តារ​ឡើង​វិញ​នូវ​ផ្លូវលំ​ជា​ច្រើន​ខ្សែ​ដែល​រង​ការ​ខូចខាត​។ លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​កន្លង​មក ដែល​ប្រទេស​កម្ពុជា…

ខេត្តមណ្ឌលគិរី ៖ អភិបាលខេត្ត​បាន​ជម្រុញ​ដល់​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ត្រូវ​ព​ន្លឿ​ន​ក្នុង​ការ​ជួស​ជុល​ស្ពាន​យោល​មួយ​កន្លែង​ដែល​បាក់​ដោយសារ​តែ​ជំនន់​ទឹកភ្លៀង និង​ស្តារ​ឡើង​វិញ​នូវ​ផ្លូវលំ​ជា​ច្រើន​ខ្សែ​ដែល​រង​ការ​ខូចខាត​។

លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត​មណ្ឌលគិរី​បាន​ឲ្យ​ដឹង​ថា ក្នុង​រយៈពេល​កន្លង​មក ដែល​ប្រទេស​កម្ពុជា បាន​ទទួល​រង​នូវ​ឥទ្ធិពល​ព្យុះ និង​មាន​ភ្លៀង​ធ្លាក់​ពី​តិច​ទៅ​មធ្យម នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន ក្នុង​នោះ​ខេត្តមណ្ឌលគិរី ក៏​បាន​រង​នូវ​ឥទ្ធិពល​ព្យុះ និង​ភ្លៀង​ធ្លាក់​ជោកជាំ​ផង​ដែរ បណ្តាល​ឲ្យ​ជំនន់​ទឹកភ្លៀង​ប៉ះពាល់​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវលំ​ជនបទ​មួយ​ចំនួន នៅ​តាម​បណ្តា​ស្រុក ក្នុង​ខេត្តមណ្ឌលគិរី​។

លោក​អភិបាលខេត្ត​បាន​បន្ថែម​ថា ដោយ​យោង​តាម​បទបញ្ជា​របស់​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ណែនាំ​ដល់​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ ជា​ពិសេស ក្រសួង​អភិវឌ្ឍន៍​ជនបទ ដើម្បី​ឲ្យ​ចុះ​ត្រួតពិនិត្យ​វាយតម្លៃ អំពី​ការ​ខូចខាត​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​ដោយ​ជំនន់​ទឹក​ភ្លៀង​​នា​ពេល​កន្លង​មក ដើម្បី​លើក​គម្រោង​ផែនការ ស្ដារ និង​ជួសជុល​ឡើង​វិញ បន្ទាប់​ពី​ភ្លៀង​មានការ​ថប​ថយ​ទៅ​វិញ​។

លោក​បញ្ជាក់​ថា ខេត្តមណ្ឌលគិរី ដែល​រង​ផល​ប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង​ខ្លាំង​ជាងគេ គឺ​នៅ​ក្នុងស្រុក​កោះ​ញែក ដែល​ធ្វើ​ឲ្យ​បាក់​រលំ​ស្ពាន​យល ១​កន្លែង និង​ខូចខាត​ផ្លូវលំ​ជនបទ រួម​ទាំង​ស្ពាន និង​លូ​មួយ​ចំនួន​ទៀត ដូច្នេះ​ដើម្បី​ជា​វិធានការ​ឆ្លើយ​តប លោក​អភិបាលខេត្ត បាន​ជំរុញ​ដល់​មន្ទីរ​ពាក់ព័ន្ធ ជា​ពិសេស​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខេត្ត ត្រូវ​រៀបចំ​ជួសជុល​ឡើង​វិញ​ជា​បន្ទាន់ នៅ​ស្ពាន​យោល​ដែល​បាក់​រលំ ក្នុងភូមិ​កែរ​ពៅ ឃុំ​សុខសាន្ត នឹង​ត្រូវ​ត្រួតពិនិត្យ​មើល​ស្ថានភាព​ផ្លូវលំ​ជនបទ ស្ពាន​ដែល​រង​ការ​ខូចខាត និង​ជំរុញ​ការ​ជួសជុល​ស្ពានឈើ​មួយ​ចំនួន នៅ​ក្នុង​ឃុំ​ណ​ង់​ឃី​លឹ​ក ក្នុងស្រុក​កោះ​ញែក ដើម្បី​ឲ្យ​ស្ពាន​ទាំងនោះ មាន​លក្ខណៈ​រឹង​មាំ ក្នុង​ការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​នៅ​ក្នុង​មូលដ្ឋាន ជា​ពិសេស ការ​ដឹក​កសិផល​នានា​នៅ​កាន់​ទីផ្សារ​មាន​ភាព​ងាយ​ស្រួល​។

ម្យ៉ាងទៀត ក្រៅពី​ការ​ខូចខាត​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​ក្នុង​ខេត្ត មិន​មាន​ផល​ប៉ះពាល់​ដល់​អាយុជីវិត ទ្រព្យសម្បត្តិ និង​ខូចខាត​ដល់​ដំណាំ​ប្រជាពលរដ្ឋ​ធ្ងន់ធ្ងរ​នោះ​ឡើយ​។

បន្ថែម​លើស​នេះ លោក ស្វាយ សំ​អ៊ា​ង អភិបាលខេត្ត បាន​ស្នើ​ដល់​មន្ទីរ​អភិវឌ្ឍន៍ជនបទ​ខ​ត្ត ត្រូវ​សហការ​ជាមួយ​ក្រសួង​អភិវឌ្ឍន៍ជនបទ ក្នុង​ការ​ចុះ​ពិនិត្យ និង​សិក្សា​នូវ​ហេដ្ឋារចនាសម្ព័ន្ធ​នានា ដែល​រង​ផល​ប៉ះពាល់​ដោយ​ជំនន់​ទឹកភ្លៀង ដើម្បី​លើក​គម្រោង​ផែនការ​ជួសជុល និង​ស្តារ​ឡើង​វិញ ក្នុង​ការ​ភ្ជាប់​ចរាចរណ៍​ជូន​ប្រជាពលរដ្ឋ​ឲ្យ​មាន​លក្ខណៈ​ងាយស្រួល​ផង​ដែរ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ