ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្សោតនៅកម្ពុជា៖ មានការព្រួយបារម្ភយ៉ាងខ្លាំងក្រោយផ្សោតមួយក្បាលទៀតត្រូវបានស្លា.ប់

3 ឆ្នាំ មុន
  • ត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំ ៖ ក្រោយប្រជាពលរដ្ឋក្នុងភូមិបានប្រទះឃើញ មានសត្វផ្សោតមួយក្បាលស្លាប់ នៅថ្ងៃទី ១៤ ខែ វិច្ឆិកាឆ្នាំ ២០២០ នៅក្នុងឃុំរការខ្នុរ…

ខេត្តត្បូងឃ្មុំ ៖ ក្រោយប្រជាពលរដ្ឋក្នុងភូមិបានប្រទះឃើញ មានសត្វផ្សោតមួយក្បាលស្លាប់ នៅថ្ងៃទី ១៤ ខែ វិច្ឆិកាឆ្នាំ ២០២០ នៅក្នុងឃុំរការខ្នុរ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ ហើយបានរាយការណ៍មក អង្គការ ​មូលនិធិ​សកល​សម្រាប់​​អភិរក្ស​ធម្មជាតិ​ ហៅកាត់ថា (WWF) ភ្លាមៗនោះមន្ត្រីជំនាញរបស់អង្គការ បានចុះធ្វើកោសល្យវិច្ច័យសាកសព និងបានធ្វើសេចក្តីថ្លែងការណ៍មួយ ដោយមានការសោកស្តាយនិងក្រៀមក្រំជាទីបំផុតក្នុងបាត់បង់សត្វផ្សោតមួយក្បាលទៀត។

កូនសត្វផ្សោតឈ្មោល ដែលមានអាយុប្រមាណជា ៧ថ្ងៃប៉ុណ្ណោះ ហើយមានទម្ងន់ចំនួន ១២គីឡូក្រាម និងមានប្រវែង ១០៣ សង់ទីម៉ែត្រ។

នៅថ្ងៃដដែលនោះដែរ យោងតាមការធ្វើកោសល្យវិច្ច័យសាកសព អង្គការ WWF បានសន្មត់ថា សត្វផ្សោតមួយក្បាលនោះ បានស្លាប់ប្រមាណជារយៈពេលពីរថ្ងៃហើយ។ លទ្ធផលនៃការវិភាគបឋម បានបង្ហាញថាសត្វផ្សោតមួយក្បាលនេះ ជាកូនសត្វផ្សោតឈ្មោល ដែលមានអាយុប្រមាណជា ៧ថ្ងៃប៉ុណ្ណោះ ហើយមានទម្ងន់ចំនួន ១២គីឡូក្រាម និងមានប្រវែង ១០៣ សង់ទីម៉ែត្រ។

ប្រជាពលរដ្ឋក្នុងភូមិបានប្រទះឃើញ មានសត្វផ្សោតមួយក្បាលស្លាប់ នៅថ្ងៃទី ១៤ ខែ វិច្ឆិកាឆ្នាំ ២០២០ នៅក្នុងឃុំរការខ្នុរ ស្រុកក្រូចឆ្មា ខេត្តត្បូងឃ្មុំ។

ក្រុមជំនាញបានផ្តល់ព័ត៌មានបឋមថា ការវិភាគមិនបានរកឃើញស្លាកស្នាម នៃការរងបួសលើរាងកាយ ឬសញ្ញានៃការជាប់នឹងមងនេសាទទេ ហើយបានសន្មត់ជាបឋមថាសត្វផ្សោតនេះបានស្លាប់ ដោយមិនដឹងមូលហេតុពិតប្រាកដ។ ក្រុមអ្នកជំនាគបានផ្ទេរសាកសពផ្សោតទៅរក្សាទុកនៅទីតាំងមួយសមស្របសម្រាប់ធ្វើការប្រមូលសំណាកចាំបាច់ពីសាកសព ដើម្បិបន្តការអង្កេតវិភាគបន្ថែមទៀត ក្នុងគោលបំណងកំណត់ពីមូលហេតុនៃការស្លាប់នេះ។

អង្គការ WWF បានបន្តថា ការជាប់នឹងមងនេសាទដោយ ប្រើឧបករណ៍ច្បាប់ហាមឃាត់សុទ្ធសឹងតែជាមូលហេតុចំបងៗ ដែលបណ្តាលឱ្យសត្វផ្សោតពេញវ័យស្លាប់។ ដោយឡែក មូលហេតុនៃការស្លាប់របស់កូនសត្វផ្សោតនៅមិនទាន់ត្រូវបានអ្នកវិទ្យាសាស្រ្តអាចកំណត់ឱ្យបានច្បាស់លាស់នៅឡើយ ដែលជាកត្តាធ្វើឱ្យអ្នកវិទ្យាសាស្រ្តមានការព្រួយបារម្ភយ៉ាងខ្លាំងសម្រាប់ការរស់រានសត្វផ្សោតប្រភេទដ៏សំខាន់ជាសាកលមួយនេះទៅថ្ងៃអនាគត។

យើងត្រូវចាំបាច់អនុវត្តជាបន្ទាន់នូវវិធានការរួមគ្នាឱ្យខ្លាំង បន្ថែមទៀតដើម្បីការពារសត្វផ្សោតទន្លេមេគង្គ ឱ្យរួចផុតពីការបាត់បង់ ស្របពេលដែលលទ្ធផលនៃការធ្វើជំរឿនចុងក្រោយបង្អស់បាន បង្ហាញថាមានសត្វផ្សោតតែចំនួន ៨៩ ក្បាលប៉ុណ្ណោះ ដែលកំពុងរស់នៅក្នុងទន្លេមេគង្គនៃប្រទេសកម្ពុជា។

សត្វផ្សោតញីពេញវ័យ មានអាយុប្រមាណជា ២៧ ឆ្នាំ និងមានប្រវែង ២,២ ម៉ែត្រ និងមានទម្ងន់ប្រហែល៧០គីឡូក្រម។ ប្រជាពលរដ្ឋបានប្រទះឃើញ នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅគុម្ពត្រែងមាត់ទន្លេភូមិទី៦ ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ។

គួរបញ្ជាក់ផងដែរថា កាលពីរសៀលថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២០ នៅគុម្ពត្រែងមាត់ទន្លេភូមិទី៦ ឃុំព្រែកអាជី ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មានករណីផ្សោតមួយក្បាលបានស្លាប់ ដែលជាសត្វផ្សោតញីពេញវ័យ មានអាយុប្រមាណជា ២៧ ឆ្នាំ និងមានប្រវែង ២,២ ម៉ែត្រ និងមានទម្ងន់ប្រហែល៧០គីឡូក្រមផងដែរ៕

អត្ថបទសរសេរ ដោយ