ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងកសិកម្ម​ឱ្យ​ផ្អាក​ការ​ចាក់​ដី​លុប​ឆ្នេរសមុទ្រ

14 ឆ្នាំ មុន

ខេត្ដកំពត ៖ ក្រុមហ៊ុន​ចាក់​ដី​លុប​សមុទ្រ ដែល​មាន​ផ្ទៃដី​២០០​ហិ​កតា នៅ​ចំណុច​ភូមិកែប​ថ្មី និង​ភូមិ​ទទឹងថ្ងៃ ស្រុក​ទឹកឈូ ត្រូវ​បានក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានចេញ​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី​៦ ខែមករា ឆ្នាំ ២០១០ ឱ្យ​សាលាខេត្ដ​ផ្អាក​សកម្មភាព​ចាក់​ដី​ជាបណ្ដោះអាសន្ន​បន្ទាប់​ពី​មានការ​ តវ៉ា​រួច​មក ។

ខេត្ដកំពត ៖ ក្រុមហ៊ុន​ចាក់​ដី​លុប​សមុទ្រ ដែល​មាន​ផ្ទៃដី​២០០​ហិ​កតា នៅ​ចំណុច​ភូមិកែប​ថ្មី និង​ភូមិ​ទទឹងថ្ងៃ ស្រុក​ទឹកឈូ ត្រូវ​បានក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ បានចេញ​លិខិត​មួយ​ច្បាប់​ចុះ​ថ្ងៃ​ទី​៦ ខែមករា  ឆ្នាំ ២០១០ ឱ្យ​សាលាខេត្ដ​ផ្អាក​សកម្មភាព​ចាក់​ដី​ជាបណ្ដោះអាសន្ន​បន្ទាប់​ពី​មានការ​តវ៉ា​រួច​មក ។

តំណាង​ក្រុមហ៊ុន លោក​កែវ ជា បាន​អះអាង​ថា ការ​ចាក់​ដី​លុប​ឆ្នេរសមុទ្រ​នេះ គឺ​អភិ វឌ្ឍន៍​តំបន់​ទេសចរណ៍ធម្មជាតិ ។ ក្រុមហ៊ុនរបស់​លោក​គឺ​មាន ច្បាប់​អនុញាត​ចេញ​ដោយក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានសំរេច​ឱ្យ​ចាក់​ដី​លុប​ឆ្នេរសមុទ្រ​តាំងពី​ឆ្នាំ ២០០៨​មក​ម្ល៉េះ ។ លោក​កែវ ជា បញ្ជាក់​ថា ក្នុង​ច្បាប់​អនុញាត​នេះ​ក៏​មាន​ចំណារ​របស់សម្ដេច​តេ​ជោ ហ៊ុន សែន ផង​ដែរ ហើយលោក​ប៉ោ ទ្រី រដ្ឋលេខាធិការ​ក្រសួងកសិកម្មជា​ប្រធាន​ក្រុមការងារ បាន​ដឹកនាំ​គណៈ​ប្រ​តិភូ​ចុះ​មក​ពិនិត្យ និង​អនុញាត​រួច​ហើយ ។ ស្រាប់តែ​មក​ដល់​ពេល​នេះ​លោក​មិន​យល់ពី​ក្រសួងកសិកម្ម​ដែល​ចេញ​លិខិត​ឱ្យ​ផ្អាក សកម្មភាព​ចាក់​លុប​ឆ្នេរសមុទ្រ ហើយ​ឱ្យក្រុមហ៊ុន​បំពេញ​សំណុំ​បែបបទ​នីតិវិធី​តាមច្បាប់​ជលផល​ទៅ​វិញ ។

លោក​ខូ​យ ឃុន​ហ៊ួ​រ អភិបាល​ខេត្ដកំពត បាន​មាន​ប្រសាសន៍​ប្រាប់​កោះសន្ដិភាព​កាលពី​ព្រឹក​ថ្ងៃ​ទី​២៣ មក​រា ថា ក្រុមហ៊ុន​លោក កែវ ជា គឺ​គេ​មានច្បាប់​គ្រប់គ្រាន់​ពី​ថ្នាក់​ជាតិ ដែល​អនុញាត​ឱ្យ​ក្រុមហ៊ុន​ធ្វើការ​អភិវឌ្ឍន៍តំបន់​ទេសចរណ៍ធម្មជាតិ​។ លោក​អភិបាលខេត្ដ​បាន​ជំទាស់​ទៅ​នឹង​កាសែត​មួយ​ដែល ផ្សាយ​ថា ខេត្ដ​មិន​គោរព​ច្បាប់​ក្រសួងកសិកម្ម ដែល​បាន​ជំទាស់​ទៅ​នឹង​ក្រុមហ៊ុន កែវ ជា ។

លោក​អភិបាល​បាន​ថ្លែង​ថា សាលាខេត្ដរង់ចាំ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ចុះ​ពិនិត្យសំរួល​កិច្ចការ​នេះ ហើយ​សាលាខេត្ដ​ក៏​មិនបាន​រឹងទទឹង​ប្រឆាំង​នឹង​លិខិត​របស់​ក្រសួង កសិកម្ម​ដែរ ៕