ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ស្រី-ប្រុស​ចិន​ទាំងនេះ​ ធ្វើ​សកម្ម​ភាព​​គគ្លើន​ណាស់​

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យជាជនជាតិ​ចិន​ មានប្រុស-ស្រី​ចំនួន​៦​នាក់​​ ត្រូវបាន​ឃាត់​ខ្លួន​ជាបន្តបន្ទាប់ កាលពី​​វេលា​ម៉ោង​១១​នាទី​ថ្ងៃ​ទី​១៣ ​​វិ​ច្ចិ​កា ​​​ចំណុច​បូ​រី​គជ់​អាស៊ី ស្ថិត​ក្នុង​ភូមិ​០១ សង្កាត់​លេខ​៣…

ខេត្ត​ព្រះ​សីហ​នុ ៖ ជនសង្ស័យជាជនជាតិ​ចិន​ មានប្រុស-ស្រី​ចំនួន​៦​នាក់​​ ត្រូវបាន​ឃាត់​ខ្លួន​ជាបន្តបន្ទាប់ កាលពី​​វេលា​ម៉ោង​១១​នាទី​ថ្ងៃ​ទី​១៣ ​​វិ​ច្ចិ​កា ​​​ចំណុច​បូ​រី​គជ់​អាស៊ី ស្ថិត​ក្នុង​ភូមិ​០១ សង្កាត់​លេខ​៣ ក្រុងព្រះសីហនុ​ ពាក់ព័ន្ធ​ករណី​គាស់​ទម្លុះទម្លាយ​ទូដែក​មួយ​គ្រឿង ដោយយកទ្រព្យ​សម្បត្តិ​បាន​ច្រើន​សន្ធឹក។

សូមបញ្ជាក់ថា ការបង្ក្រាប​បានយ៉ាងជោគជ័យនេះ គឺ​​មានចូលរួមពី​កម្លាំង​កងរាជ​អាវុធ​ហត្ថ​ខេត្ត​ព្រះ​សីហ​នុ​សរុប​​២៥​នាក់ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ ឆេ​ង វុ​ទ្ធី នាយ​សេ​នា​ធិការ សហការ​ជាមួយ​កម្លាំង​នគរបាល​ខេត្ត ដោយ​មានការ​សម្របសម្រួល​នីតិវិធី​ដោយ​លោក ពេញ ពិសិដ្ឋ ព្រះរាជអាជ្ញា​រង​នៃ​អយ្យការ​អម​សាលាដំបូង​ខេត្ត​ព្រះ​សីហ
​នុ ។

ទោះបីជាយ៉ាងណា ​នៅមិនទាន់បង្ហាញ​ឈ្មោះជន​សង្ស័យទាំង​៦នាក់នេះ​​ទេ ដោយ​បច្ចុប្បន្ន​​ជនសង្ស័យ​រួម និង​វត្ថុ​តាង​ចាប់​យកត្រូវ​កម្លាំង​ការិយាល័យ​ជំនាញ​កំពុងធ្វើការ​សាកសួរ​និង​បន្ត​នីតិវិធី នៅ​ទីបញ្ជាការដ្ឋាន អ​.​ហ ខេត្ត​ព្រះ​សីហ​នុ​ ។


​ដោយឡែក ​ជន​រង​គ្រោះដែលជាម្ចាស់​ទូកដែក​ឈ្មោះ ឡេ​ង ស៊ីវ​វុន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជនជាតិ​ខ្មែរ ជាអាជីវករ មាន​ទីលំនៅ​ភូមិ​០៥ សង្កាត់​លេខ​៤ ក្រុង​ខេត្ត​ព្រះ​សីហ​នុ ត្រូវ​កម្លាំងប្រគល់​វត្ថុតាង​ប្រគល់ជូនម្ចាស់វិញហើយ ។

​បើតាម​វីដេអូកាមេរ៉ា​បង្ហាញ​គឺបានថត​សកម្មជនសង្ស័យ​និង​រួម​រថយន្តមួយគ្រឿង ដែលសង្ស័យកំពុងធ្វើសកម្ម​ភាព ។ ហើយទូដែកត្រូវបាន​ក្រុម​ជនសង្ស័យ​គាស់​ខ្ទេច​ខ្ទីរ ​រហូត​បើយក​បានយក​លុយនិងមាសប្រាក់​ជាច្រើន ។

ព័ត៌មានបន្ថែម​នឹងមានផ្សាយជូនបន្ត ។

អត្ថបទសរសេរ ដោយ