ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រវត្តិអំពី ទ្រខ្សែ២

13 ឆ្នាំ មុន

ឧបករណ៍​ទ្រ​ខ្សែ​២ នៅ​ក្នុង​កម្ពុជា​មាន ៖
– ទ្រអ៊ូ (​វង់ភ្លេង​មហោរី​)
– ទ្រអ៊ូ​ចំហៀង (​វង់ភ្លេង​បា​សាក់​)
– ទ្រ​ធំ
– ទ្រសោ​ធំ
– ទ្រសោ​តូច
– ទ្រឆេ​អ៊ូ
– ទ្រឆេ​សោ
ទ្រ​ទាំង​ អស់នេះ​មាន​ខ្សែ​សំនៀង​២ ខ្សែ តូច​ឈ្មោះ​ខ្សែ​ឯក ខ្សែ​ធំ​ឈ្មោះ​ខ្សែ គ ។ មានព្រ​លួត​២ សំរាប់​រឹតខ្សែ​សំនៀង ។ មាន​ខ្សែ​.​ក ដូច​គ្នា​សំរាប់​ចងខ្សែ​សំនៀង​ទាំង​២​ឱ្យ​កៀកទៅ​នឹង​ដង​ត្រង់​ក្រោម​ព្រ​លួត ​ដើម្បី​ងាយស្រួល​ក្នុង​ការ​ប្រើ​ម្រាមដៃ​ចុច​លើ​ខ្សែ ។ មានយ៉ង​ប្រហាក់ប្រហែល​គ្នា​ដាក់​លើ​សន្ទះ ដើម្បីទ្រ​ខ្សែ​សំនៀង​ឱ្យ​ផុត​ពី​គែម​បំពង់​សំនៀង ។ ពួក​ទ្រ​បែប​នេះ​ត្រូវ​ដាក់​ខ្សែ​ឆាក​ក្នុង​ចន្លោះ ខ្សែ​សំនៀង​ទាំង​២​មិន​ដាក់​ក្រៅ​ដូច​ឆាកទ្រខ្មែរ​ទេ ។ ខ្សែ​ឆាក​ធ្វើ​អំពី​សំណុំ​សរសៃសូត្រ​, សំណុំ​ជក់​ត្នោត​, សំណុំ​កន្ទុយ​សេះ ឬ​សំណុំ សរសៃ​ធាង​ម្នាស់ កាលពី​សម័យ​មុន ប៉ុន្ដែបច្ចុប្បន្ន​នេះ គេ​យក​សំណុំ​សរសៃ​ជ័រ​នីឡុងឆ្មារ​ៗ មក​ប្រើ​ជំនួស​វិញ ។ គេ​យក​ជ័រ​ឈើ ស្រល់​មក​រូត​ចុះឡើង​លើ​ខ្សែ​ឆាក ដើម្បី​ឱ្យខ្សែ​ឆាក​ជាប់​ជិត​ស្អិត​ងាយ​នឹង​ទាញ​សំនៀងចេញពី​ខ្សែ​ទាំង​ពីរ ។ ខ្សែ​សំនៀង​សម័យ​ដើម ធ្វើ​អំពី​សរសៃសូត្រ​វេញ​ចូល​គ្នា បច្ចុប្បន្ន​នេះ គេ​ប្រើ​ខ្សែ​លោហធាតុ​ជំនួស​វិញ ។ ដង និង​ព្រ​លួត​ច្រើន​តែ​យក​ឈើ​រឹង​មក​ធ្វើ​ដូច​ជា ឈើ​នាងនួន ឈើខ្មៅ ឈើ​គ្រញូង​។​ល​។ ចំណែកឯ​បំពង់​សំនៀង​គេ​យក ៖

ឧបករណ៍​ទ្រ​ខ្សែ​២ នៅ​ក្នុង​កម្ពុជា​មាន
– ទ្រអ៊ូ (​វង់ភ្លេង​មហោរី​)
– ទ្រអ៊ូ​ចំហៀង (​វង់ភ្លេង​បា​សាក់​)
– ទ្រ​ធំ
– ទ្រសោ​ធំ
– ទ្រសោ​តូច
– ទ្រឆេ​អ៊ូ
– ទ្រឆេ​សោ
ទ្រ​ទាំង​អស់នេះ​មាន​ខ្សែ​សំនៀង​២ ខ្សែ តូច​ឈ្មោះ​ខ្សែ​ឯក ខ្សែ​ធំ​ឈ្មោះ​ខ្សែ គ ។ មានព្រ​លួត​២ សំរាប់​រឹតខ្សែ​សំនៀង ។ មាន​ខ្សែ​.​ក ដូច​គ្នា​សំរាប់​ចងខ្សែ​សំនៀង​ទាំង​២​ឱ្យ​កៀកទៅ​នឹង​ដង​ត្រង់​ក្រោម​ព្រ​លួត​ដើម្បី​ងាយស្រួល​ក្នុង​ការ​ប្រើ​ម្រាមដៃ​ចុច​លើ​ខ្សែ ។ មានយ៉ង​ប្រហាក់ប្រហែល​គ្នា​ដាក់​លើ​សន្ទះ ដើម្បីទ្រ​ខ្សែ​សំនៀង​ឱ្យ​ផុត​ពី​គែម​បំពង់​សំនៀង ។ ពួក​ទ្រ​បែប​នេះ​ត្រូវ​ដាក់​ខ្សែ​ឆាក​ក្នុង​ចន្លោះ ខ្សែ​សំនៀង​ទាំង​២​មិន​ដាក់​ក្រៅ​ដូច​ឆាកទ្រខ្មែរ​ទេ ។ ខ្សែ​ឆាក​ធ្វើ​អំពី​សំណុំ​សរសៃសូត្រ​, សំណុំ​ជក់​ត្នោត​, សំណុំ​កន្ទុយ​សេះ ឬ​សំណុំ សរសៃ​ធាង​ម្នាស់ កាលពី​សម័យ​មុន ប៉ុន្ដែបច្ចុប្បន្ន​នេះ គេ​យក​សំណុំ​សរសៃ​ជ័រ​នីឡុងឆ្មារ​ៗ មក​ប្រើ​ជំនួស​វិញ ។ គេ​យក​ជ័រ​ឈើ ស្រល់​មក​រូត​ចុះឡើង​លើ​ខ្សែ​ឆាក ដើម្បី​ឱ្យខ្សែ​ឆាក​ជាប់​ជិត​ស្អិត​ងាយ​នឹង​ទាញ​សំនៀងចេញពី​ខ្សែ​ទាំង​ពីរ ។ ខ្សែ​សំនៀង​សម័យ​ដើម ធ្វើ​អំពី​សរសៃសូត្រ​វេញ​ចូល​គ្នា បច្ចុប្បន្ន​នេះ គេ​ប្រើ​ខ្សែ​លោហធាតុ​ជំនួស​វិញ ។ ដង និង​ព្រ​លួត​ច្រើន​តែ​យក​ឈើ​រឹង​មក​ធ្វើ​ដូច​ជា ឈើ​នាងនួន ឈើខ្មៅ ឈើ​គ្រញូង​។​ល​។ ចំណែកឯ​បំពង់​សំនៀង​គេ​យក ៖

– ចំពោះ​ទ្រអ៊ូ​មហោរី គេ​យក​ត្រឡោក​ដូងធំ​ៗ មាន​រាង​ដូច​ក្បាលដំរី​មក​ធ្វើ យក​ស្បែក ពស់​មក​ពាស​ធ្វើ​ជា​សន្ទះ ។
– ចំពោះ​ទ្រអ៊ូ​ចំហៀង គេ​យក​ត្រឡោក​ដូង ធម្មតា​មក​កាត់​យក​ពាក់កណ្ដាល​មក​ធ្វើ យកឈើ​ស្រាល​ធ្វើ​សន្ទះ ។
– ចំពោះ​ទ្រ​ធំ កាលពី​សម័យ​ដើម គេ​យកប៉ោត​ប្រេងកាត​ជ្រុង​ធុន​ធំ​មក​ធ្វើ បច្ចុប្បន្ន​គេយក​ឈើ​ល្អ​មក​ក្រឡឹង​លុង​ធ្វើ​ជា​បំពង់សំនៀង ។
– ចំពោះ​ទ្រសោ​ធំ គេ​យក​ស្នូកអណ្ដើក ឬ បំពង់​ឫស្សី​ធុន​ធំ​ល្មម​មក​ធ្វើ បច្ចុប្បន្ន​ធ្វើ​អំពី បំពង់​ឈើ ។
– ចំពោះ​ទ្រសោ​តូច ទ្រឆេ​អ៊ូ ទ្រឆេ​សោ គេ យក​បំពង់​ឫស្សី​តូច​ល្មម​មក​ធ្វើ ឥឡូវនេះ​គេ ក្រឡឹង​លុងឈើ​ល្អ​ៗ​ដូច​ជា ឈើ​នាងនួន ឈើ បេង ឈើខ្មៅ ឈើ​គ្រញូង ឬ​ភ្លុក​ដំរី​ធ្វើ​ជា បំពង់​ជំនួស​វិញ ។ ពួក​ទ្រនេះ​គេ​យក​ស្បែក ពស់​មក​ពាស​ធ្វើ​ជា​សន្ទះ ។
– ចំពោះ​ទ្រ​មាន​ខ្សែ​២ ទាំង​អស់នេះ នៅ ពេល​កូត​ម្ដង​ៗ គេ​ប្រើ​គល់​ម្រាមដៃ​សំរាប់ ចុច​លើ​ខ្សែ​សំនៀង មិន​ប្រើ​ចុង​ម្រាមដៃ​ដូច ការ​កូតទ្រ​របស់​ជនជាតិ​ចិន​ឡើយ ។
មុខងារ​សំខាន់​ៗ​របស់​ទ្រ​នីមួយ​ៗ ៖
– ទ្រអ៊ូ
ទ្រនេះ​មានមុខ​ងារ​សំខាន់​ចូលរួម​ប្រគំ​ជា មួយ​នឹង​ឧបករណ៍​ដទៃ​ក្នុង​វង់ភ្លេង​ការ​បុរាណ នា​ដើម​សតវត្ស​ទី​២០ នេះ និង​នៅ​ក្នុង​វង់ភ្លេង មហោរី ។ ទ្រនេះ​មានដំណើរ​សាច់​បទ​មិន​ដូច ទ្រ​ដទៃ​ឡើយ គឺ​សំរាប់​ជួយ​បន្ទរ ឬ​ផ្ដក់​ពីមុខ ពីក្រោយ ឬ​ស៊ក​ត្រង់​កន្លែង​ចន្លោះ​ៗ​សាច់​បទ របស់​ឧបករណ៍​ដទៃ និង​សំរាប់​ក្នុង​ពពួក​ឧ​ប ករ​ណ៍​ខាត់​សាច់​បទ​ភ្លេង​ក្រោយ​ពួក​ឧបករណ៍ ដទៃ ធ្វើ​យ៉ាងណា​ឱ្យ​សំនៀង​របស់​ខ្លួន​មាន សម្រស់​លេចធ្លោ​ផុត​ពី​គេឯង​ឡើង ។
ទ្រនេះ​រឹតខ្សែ​សំនៀង​បាន​២​បែប ៖
កាលណា​គេ​យក​វា​ទៅ​ប្រគំ​ក្នុង​វង់ភ្លេង ការ​បុរាណ គេ​ត្រូវ​រឹតខ្សែ​ស្មើ ឬ​ហៅ​រឹត ចំហៀង​ក៏​បាន (​មាន​ចន្លោះ​៤)
ប្រសិនបើ​គេ​យក​វា​ទៅ​ប្រគំ​ជាមួយ​ឧ​ប ករ​ណ៍​ដទៃ​ក្នុង​វង់ភ្លេង​មហោរី គេ​ត្រូវ​រឹត​សោ ឬ​ហៅ​ម្យ៉ាងទៀត​ថា រឹត ភាន់ (​មាន​ចន្លោះ ៥) ។
– ទ្រអ៊ូ​ចំហៀង

ទ្រអ៊ូ​ចំហៀង​មានមុខ​ងារ​សំខាន់​២​យ៉ាង គឺ​សំខាន់​ក្នុង​វង់ភ្លេង​ល្ខោនបាសាក់ និង​សំខាន់ ម្យ៉ាងទៀត​ក្នុង​វង់ភ្លេង​ល្ខោន​យីកេ​បច្ចុប្បន្ន​។ នៅ​ក្នុង​វង់ភ្លេង​ទាំង​ពីរ​នេះ ទ្រអ៊ូ​ចំហៀង​មាន តួនាទី​ផ្ដើម​ចេញ​បទ​នាំមុខ​ឧបករណ៍​ដទៃ ក្នុង ពេល​ប្រគំ​ម្ដង​ៗ ។ អ្នកចំរៀង​ទាំងឡាយ និង ឧបករណ៍​ផ្សេង​ទៀត ត្រូវ​រង់ចាំ​ការ​បើក​បទ របស់​ទ្រអ៊ូ​ចំហៀង​នេះ​ជា​មុន​បន្ដិច​សិន​មុន​នឹង ចូល​ចំណុច​ច្រៀង ឬ​ចំណុច​ចេញ​របស់​ខ្លួន ។ ទ្រនេះ​មានសំនៀង​តូច​ស្រាល​ជាង​ទ្រអ៊ូ
មហោរី ពាស​ស្បែក ។
របៀប​រឹតខ្សែ​សំនៀង​មាន​តែ​១​បែប​គឺ
ទ្រ​ធំ
ទ្រ​ធំ​ជា​ប្រភេទ​ទ្រ​មួយ​បែប​ធុន​ធំ​ជាងគេ ក្នុង​ចំណោម​ទ្រ​នៅ​កម្ពុជា ។ នៅ​ក្នុង​រវាង​ឆ្នាំ ១៩៦០ មាននៅ​ក្នុង​រាជវាំង និង​ឆ្នាំ​១៩៦៤ មាននៅ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ ផ្នែក​ភ្លេងបុរាណ កាលនោះ​ពួក​យើងខ្ញុំ​នៅ ជា​និស្សិត​នៅឡើយ បាន​នាំ​គ្នា​បង្កើត​ទ្រ​ធំ​នេះ ឡើង​ធ្វើ​អំពី​ឈើ​ខ្នុរ ដើម្បី​យក​ទៅ​ចូលរួម ប្រគំ​សាកល្បង​ក្នុង​វង់ភ្លេង​មហោរី​វង់​ធំ ។ ទ្រនេះ​មាន​រាងរៅ​ដូច​ជា​ទ្រសោ​ធំ​សុទ្ធសាធ តែ​រឹតខ្សែ​ដូច​ទ្រអ៊ូ​មហោរី​ទៅ​វិញ ។ ទ្រនេះ មានដំណើរ​សាច់​បទ​អន្លាយ​ៗ​មួយ​ៗ​ចំ​ៗ​មិន បំភ្លៃ​ទេ ។
ទ្រសោ​តូច
ទ្រសោ​តូច​មានមុខ​ងារ​សំខាន់​ដូច​ជា ប្រើ ប្រាស់​នៅ​ក្នុង​វង់ភ្លេង​មហោរី វង់ភ្លេង​អា​យ៉ៃ វង់ភ្លេង​ការ​សម័យ​ទំនើប មាន​ក្រុម​ល្ខោន​យី កេ​ខ្លះ​មិន​ប្រើ​ទ្រអ៊ូ​ចំហៀង​ទេ គេ​ប្រើ​ទ្រសោ តូច​ជំនួស​វិញ ។ ឥឡូវនេះ ប្រជាពលរដ្ឋ​បាន យក​វា​ទៅ​ប្រើប្រាស់​ជាមួយ​វង់​ស្គរ​ឆៃយ៉ាំ​ជា បណ្ដើរ​ហើយ នៅ​ក្នុង​វង់ភ្លេង ជួន​របាំ​ប្រពៃ ណី​ខ្លះ​ក៏​បាន​យក​ទ្រសោ​តូច​នេះ​ទៅ​ប្រើប្រាស់ ដែរ ។ សព្វថ្ងៃ​ទ្រសោ​តូច មាន​ប្រជាប្រិយ ភាព​ក្នុង​ចំណោម​ប្រជាពលរដ្ឋ​ខ្លាំង​ណាស់ ជាង​ទ្រ​ដទៃ​ទៀត ។ នៅ​ក្នុង​វង់ភ្លេង​អា​យ៉ៃ និង​នៅ​ក្នុង​វង់ភ្លេង​ការ​សម័យ​ទំនើប ទ្រសោ តូច​មានមុខ​ងារ​ផ្ដើម​ចេញ​បទ​មុនគេ​បង្អស់ ។ ឧបករណ៍​នេះ​មាន​រូបរាង​តូច ប៉ុន្ដែ​មាន សំនៀង​ខ្លាំង​មានដំណើរ​សាច់​បទ​ញឹក​ចង្អៀត​ជាង​ទ្រ​ដទៃ ។
ខ្សែ​សំនៀង​រឹត​បាន​២​យ៉ាង ៖
កាលណា​គេ​យក​វា​ទៅ​ប្រើប្រាស់​ក្នុង​វង់ ភ្លេង​មហោរី គេ​ត្រូវ​រឹតខ្សែ​សំនៀង​រឹត​សោ ។
កាលណា​គេ​យក​វា​ទៅ​ប្រើប្រាស់​ក្នុង​វង់ ភ្លេង​ការ​សម័យ​ទំនើប គេ​ត្រូវ​រឹតខ្សែ​សំនៀង រឹត​ស្មើ ។
– ទ្រឆេ​អ៊ូ
ទ្រនេះ​មាន​ទំហំ​តូច​ជាង​ទ្រសោ​តូច ប៉ុន្ដែ ធំ​ជាង​ទ្រឆេ​សោ ។ ទ្រឆេ​អ៊ូ​ប្រើប្រាស់​បាន​តែ ក្នុង​វង់ភ្លេង​មហោរី​ប៉ុណ្ណោះ ។ ទ្រនេះ​មាន ដំណើរ​សាច់​បទ​ដូច​ទ្រអ៊ូ​សុទ្ធសាធ និង​រឹតខ្សែ សំនៀង​ក៏​ដូច​គ្នា​ដែរ ។ ឥឡូវនេះ​ស្ទើរតែ​បាត់ បង់​វត្ដមាន​ពី​ក្នុង​សង្គម​កម្ពុជា​ទៅ​ហើយ ។
ទ្រឆេ​សោ
ទ្រឆេ​សោមាន​ទំហំ​តូច​ជាងគេ​បំផុត ហើយ​ក៏​ឮ​ខ្លាំង​ជាងគេ​ដែរ ។ ទ្រនេះ​ប្រើ ប្រាស់​នៅ​ក្នុង​វង់ភ្លេង​មហោរី និង​នៅ​ក្នុង​វង់ ភ្លេង​ល្ខោនបាសាក់ ។ នៅ​ពេល​ល្ខោនបាសាក់ ទើបតែ​មក​ដល់​ភ្នំពេញ​រវាង​ឆ្នាំ​១៩៣០ ទ្រឆេ សោមាន​មុខងារ​សំខាន់​ក្នុង​ការ​ផ្ដើម​ចេញ​បទ មុនគេ ប៉ុន្ដែ​មក​ដល់​បច្ចុប្បន្ន​បែរជា​ទ្រអ៊ូ ចំហៀង​ជា​អ្នក​ផ្ដើម​បទ​វិញ ។ ទ្រឆេ​សោ​នេះ មិនមែន​មានកំណើត​ដំណាលគ្នា​នឹង​កំណើត ល្ខោនបាសាក់ (​ល្ខោន​ទ្រើងឃ្លោក​) មក​ដល់ កម្ពុជា នោះ​ទេ ប៉ុន្ដែ​វា​មានកំណើត​ដ៏​យូរលង់ ណាស់​មក​ហើយ​ក្នុង​វង់ភ្លេង​មហោរី​របស់ យើង ។
សំរាប់​បំរើ​ការ​ទាំង​២​វង់​នេះ ទ្រឆេ​សោ ត្រូវ​រឹតខ្សែ​សំនៀង រឹត​សោ ។
នៅ​កម្ពុជា​យើង​មាន​វង់​ភ្លេងចិន​ប្រគំ​ក្នុង ពិធីហែអ្នកតា ឬ​ថ្ងៃ​ចូល​ឆ្នាំ​ប្រពៃណី​ចិន​ជា រៀង​រាល់​ឆ្នាំ​នៅ​ក្រុងភ្នំពេញ ក្នុង​វង់ភ្លេង​នោះ មាន​ទ្រឆេ​មួយ​មានសំនៀង​ខ្លាំង​ដូច​ទ្រឆេ សោ​កម្ពុជា​ដែរ ។
នៅ​ក្នុង​វង់ភ្លេង​កំដរ​ល្ខោន​ហ៊ី​ចិន ដែល ធ្លាប់​សំដែង​នៅ​ក្នុង​កម្ពុជា គេ​ឃើញ​មាន​ទ្រ ឆេ​មាន​តួនាទី​សំខាន់​ខ្លាំង​ណាស់ ដូច​ទ្រឆេ សោ​ក្នុង​វង់ភ្លេង​ល្ខោនបាសាក់​ដែរ ។
ខ្ញុំ​បានឃើញ​ផ្ទាល់ ៖
នៅ​ឆ្នាំ​១៩៦៥ ខ្ញុំ​បានឃើញ​ទ្រសោ​តូច ប្រគំ​នៅ​ក្នុង​វង់ភ្លេង​បុរាណ​កូរ៉េ នាទី​ក្រុង ព្យុ​ង​យ៉ាង​ប្រទេស​កូរ៉េ​ខាងជើង ។
នៅ​ឆ្នាំ​១៩៦៥ ខ្ញុំ​បានឃើញ​បែប​ទ្រសោ​ធំ បែប​ទ្រសោ​តូច និង​បែប​ទ្រឆេ មាន​ជាង​៤០ ធុន​នៅ​ក្នុង​សារមន្ទីរ​ភ្លេង​នាទី​ក្រុង​ប៉េ​កាំ​ង ប្រទេស​ចិន ។
នៅ​ឆ្នាំ​១៩៦៧ ខ្ញុំ​បានឃើញ​បែប​ទ្រសោ តូច​កំពុង​ប្រគំ​ក្នុង​វង់ភ្លេង​មួយ​នៅ​ក្នុង​សាលា របាំ​មួយ​ខាងលិច​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។
នៅ​ឆ្នាំ​១៩៨៣ ខ្ញុំ​បានឃើញ​បែប​ទ្រសោ តូច កំពុង​ប្រគំ​នៅ​ក្នុង​វង់ភ្លេង​មួយ​ក្នុង​សាលា សិល្បៈ​នាទី​ក្រុង​ហ្ស៊​ក​ហ្ស៊ី អតីត​សហភាព សូ​វៀត ។
នៅ​ឆ្នាំ​១៩៨៥ ខ្ញុំ​បានឃើញ​បែប​ទ្រសោ តូច បែប​ទ្រអ៊ូ​ចំហៀង បែប​ទ្រឆេ នៅ​សាលា តូរ្យតន្ដ្រី​នាទី​ក្រុង​អូ​ឡុ​ង​បា​ទ័​រ ប្រទេស​ម៉ុង ហ្គោ​លី ។
នៅ​ឆ្នាំ​១៩៨៥ ខ្ញុំ​បានឃើញ​ទ្រឆេ​កំពុង ប្រគំ​ក្នុង​វង់ភ្លេង​មួយ​នៅ​ទីក្រុង​វៀង​ច័ន្ទ ប្រទេស​ឡាវ ។
នៅ​ឆ្នាំ​១៩៨៥ ខ្ញុំ​បានឃើញ​ទ្រឆេ​កំពុង ប្រគំ​ជាមួយ​ឧបករណ៍​ដទៃ​ទៀត​នៅ​ក្នុង​វង់ ភ្លេង​មួយ​នៅ​ទីក្រុង​ហាណូយ ប្រទេស​វៀត ណា​ម ។
នៅ​ឆ្នាំ​១៩៩០ នៅ​ទីក្រុង​អូ​ហ្សា​ការ ប្រទេស​ជប៉ុន ខ្ញុំ​បានឃើញ​គេ​ប្រើ​ទ្រសោ​តូច កំពុង​ប្រគំ​ក្នុង​វង់ភ្លេង​មួយ ។
នៅ​ឆ្នាំ​១៩៩២ ខ្ញុំ​បានឃើញ​ទ្រ​ច្រើន​បែប កំពុង​ប្រគំ​ជាមួយ​ឧបករណ៍​ដទៃ​នៅ​ក្នុង​វង់ មួយ​នាទី​ក្រុង​គូ​ឡា​ឡាំ​ពួរ ប្រទេស​ម៉ា​ឡេស៊ី ។

បែប​ទ្រ​ខ្សែ​២ ដែល​មាន​សណ្ឋាន​រាងរៅ ប្រហាក់ប្រហែល​គ្នា ឬ​ដូច​គ្នា​សុទ្ធសាធ​នៅ តាម​ប្រទេស​នានា​ខាងលើ​នេះ ពិតជា​មាន ទំនាក់ទំនង​តាម​ចរន្ដ​ណាមួយ ពី​ប្រទេស​មួយ ទៅ​ប្រទេស​មួយ​ជា​មិន​ខាន ។ ប៉ុន្ដែ​តាម ប្រសាសន៍​តន្ដ្រីករ​បុរាណ​ៗ​ភាគច្រើន​ថា ទ្រ ប្រភេទ​នេះ​មានកំណើត​នៅ​ប្រទេស​ចិន ហើយ​បាន​ខ្មែរ​ធ្វើ​ត្រាប់​តាម​តាំងពី​យូរលង់ ណាស់​មក​ហើយ ខ្ញុំ​ក៏​មានការ​សន្និដ្ឋាន​បែប នេះ​ដែរ ពីព្រោះ​ប្រទេស​ចិន​ជា​ប្រទេស​មាន ស្ដុកស្ដម្ភ​ខ្លាំង​ខាង​វិស័យ​វប្បធម៌ ហើយ​ជា ប្រទេស​ដែល​ធ្លាប់​មាន​ទំនាក់ទំនង​យ៉ាង​ជិត ស្និទ្ធ​ជាមួយនឹង​ប្រទេស​កម្ពុជា តាំងពី​យូរ ណាស់​មក​ហើយ ម្យ៉ាងទៀត​ពាក្យ​ថា សោ ដែល​ខ្មែរ​យើង​ប្រើ​សព្វថ្ងៃ​ដូច​គ្នា​សុទ្ធសាធ នឹង​ពាក្យ​ដើម​របស់​ចិន​ថា SO (​មាន​ន័យ​ថា ទ្រ​) ខ្មែរ​ហៅ​ថា ទ្រសោ គឺ​បែប​ទ្រ​ចិន​នេះឯង ៕  (ស្រាវជ្រាវចងក្រងដោយលោក ហ៊ុន សារិន សាស្រ្តាចារ្យ សិល្បៈតន្រ្តី)