ស្ត្រីឈឺពោះឆ្លងទន្លេ​ម្នាក់នៅភូមិដាច់ស្រយាល ត្រូវបានជួយ​សង្គ្រោះ​ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ស្ត្រីឈឺពោះឆ្លងទន្លេ​ម្នាក់នៅភូមិដាច់ស្រយាល ត្រូវបានជួយ​សង្គ្រោះ​

2 ខែ មុន
  • Ratanakiri Province

ខេត្តរតនគិរី​ ៖ ​ស្ត្រី​ឈឺពោះ​ឆ្លងទន្លេជាជនជាតិភាគតិចចារាយម្នាក់ រស់នៅភូមិដាច់ស្រយាល ត្រូវ​បាន​កម្លាំង​វេន​ប្រចាំ​បញ្ជា​ទី​១ គឺ​លោក​អនុ​សេនិយ៍​ឯក សុខ ជាតិ និង​លោក​វរ​​សេនី​យ៍​ទោ ងី…

ខេត្តរតនគិរី​ ៖ ​ស្ត្រី​ឈឺពោះ​ឆ្លងទន្លេជាជនជាតិភាគតិចចារាយម្នាក់ រស់នៅភូមិដាច់ស្រយាល ត្រូវ​បាន​កម្លាំង​វេន​ប្រចាំ​បញ្ជា​ទី​១ គឺ​លោក​អនុ​សេនិយ៍​ឯក សុខ ជាតិ និង​លោក​វរ​​សេនី​យ៍​ទោ ងី ឡូ​ច យក​រថយន្ត​​ជួយ​ដឹក​បញ្ជូន​ទៅកាន់​​មណ្ឌល​សុខភាព​ស្រុក​អូ​រយ៉ា​ដាវ ប្រកបដោយ​សុ​វត្ថិ​ភាព​។

ការ​ជួយសម្រួល​ដឹកបញ្ជូន​​ស្ត្រី​ឈឺពោះ​ឆ្លងទន្លេ​ទៅ​​កាន់​មណ្ឌល​សុខភាព​ខាងលើ​​នោះ ​តាម​បទបញ្ជា​ពី​លោក​វរសេនីយ៍ឯក សូ​យ សំណាង អធិការ​នគ​បាល​ស្រុក​អូ​រយ៉ា​ដាវ ដែល​បាន​​ធ្វើ​ឡើង​​​កាលពី​​វេលា​ម៉ោង​​៣​និង​២០​នាទី​រសៀល​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០​ នៅ​ចំណុច​ភូមិ​ពាក់ ឃុំ​យ៉ា​ទុង ស្រុក​អូ​រយ៉ា​ដាវ​ ខេត្តរតនគិរី​។

តាម​ប្រភព​ពី​​សមត្ថកិច្ច​នគ​បាល​ស្រុក​យ៉ា​ដាវ​បានឱ្យ​ដឹង​ថា​ ស្ត្រី​ឈឺពោះ​ឆ្លងទន្លេ​​ខាងលើ​ឈ្មោះ សេវ ភិ អាយុ​២៥​ឆ្នាំ ជនជាតិ​ដើម​ភាគតិច​ចា​រាយ រស់នៅ​ភូមិ​ពាក់ ឃុំ​យ៉ា​ទុង ស្រុក​អូ​រយ៉ា​ដាវ ខេត្តរតនគិរី ។ ដោយឡែកកូនដែលត្រូវសម្រាលគឺជា​កូនទី៥​ក្នុងគ្រួសារ ។​​

​បន្ទាប់ពី​ត្រូវបាន​សមត្ថកិច្ច​បញ្ជូន​មក​​កាន់មណ្ឌល​សុខភាព​ស្រុក​អូ​រយ៉ា​ដាវរួច​​ហើយ ស្ត្រី​​ខាងលើ​​សម្រាល​បាន​ទារក​​ម្នាក់​នៅ​វេលា​ម៉ោង​១០​និង​៤៥​នាទី​យប់ថ្ងៃ​ដដែល​​ប្រកបដោយ​សុ​វត្ថិ​ភាព​​ទាំងម្តាយនិង​កូន​​៕ (​កែសម្រួលដោយ ៖ ធីតា​)