ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាំទេ! អតីត​តារា​ចម្រៀង មាស សាលី តើ​មាន​រឿង​អ្វី​ទើប​លោក​ខឹង​​ខ្លាំង​យ៉ាង​នេះ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖​អ​តី​តារាចម្រៀង​ផលិតកម្ម​សាន់​ដេ​លោក​មាស សាលី បាន​បដិសេធ​ព័ត៌មាន​ដែល​​បាន​ផ្សព្វផ្សាយ​ថា លោក​មាន​ប្រពន្ធ​ដោយ​មិន​រៀប​ការ និង​លួចលាក់​រស់នៅ​សហ​រដ្ឋ​អាមេ​រិក​ដោយ​ខុសច្បាប់ បន្ទាប់​ពី​លោក​ចេញ​ទៅ​សម្តែង​នៅ​ទឹកដី​មហាអំណាច​មួយ​នេះ ។ ការ​បដិសេធ​ពី​ម្ចាស់​បទ ​«​អង្គរក្ស​បេះដូង​»…

រាជធានី​ភ្នំពេញ ៖​អ​តី​តារាចម្រៀង​ផលិតកម្ម​សាន់​ដេ​លោក​មាស សាលី បាន​បដិសេធ​ព័ត៌មាន​ដែល​​បាន​ផ្សព្វផ្សាយ​ថា លោក​មាន​ប្រពន្ធ​ដោយ​មិន​រៀប​ការ និង​លួចលាក់​រស់នៅ​សហ​រដ្ឋ​អាមេ​រិក​ដោយ​ខុសច្បាប់ បន្ទាប់​ពី​លោក​ចេញ​ទៅ​សម្តែង​នៅ​ទឹកដី​មហាអំណាច​មួយ​នេះ ។

ការ​បដិសេធ​ពី​ម្ចាស់​បទ ​«​អង្គរក្ស​បេះដូង​» ​រូប​នេះ ​បាន​ធ្វើ​ឡើង​បន្ទាប់​ពី​សារព័ត៌មាន​អន​ឡាញ​នៅ​​ក្នុងស្រុក​មួយ​បាន​ចុះ​ផ្សាយ​ពី​ជីវិត​របស់​លោក ​មាស សាលី ដែល​បាន​ចេញ​ទៅ​រស់នៅ​អា​មេ​រិ​ក និង​មាន​ភរិយា​នៅ​ទីនោះ​ដោយ​មិន​រៀប​ការ ។ ការ​ចុះ​ផ្សាយ​នោះ​បាន​ធ្វើ​ឲ្យ​លោក មាស សាលី ខឹង និង​បាន​ឆ្លើយ​តប​ភ្លាម​ៗ​ឲ្យ​មហាជន​បានដឹង​ពាក់ព័ន្ធ​​នឹង​បញ្ហា​នេះ ។ លោក​បាន​បដិ​សេធ​ចោល​ទាំងស្រុង​នូវ​ការ​ធ្វើ​អធិប្បាយ​ពី​សារព័ត៌មាន​អន​ឡាញ​ដែល​បាន​ចុះ​ផ្សាយ​នោះ ។

តាម​រយៈ​ហ្វេ​ស​ប៊ុ​ក​របស់​ខ្លួន​លោក មាស សាលី បាន​លើក​ឡើង​ថា «​កុំ​ដើម្បី​តែ​លុយ​សរសេរ​បង្ខូច​​កិត្តិយស​គេ​អី មុន​នឹង​ផុស​គួរតែ​ស៊ើបរក​ព័ត៌មាន​ពិត​សិន​ទៅ ។ លោក​សរសេរ​រឿង​មិន​ពិត​បែប​​នេះ មិនយូរ​មិនឆាប់ ​website របស់​អ្នក​នឹង​អស់អ្នក​គាំទ្រ ខ្ញុំ​ភ្ជាប់ពាក្យ​ស្រុក​ខ្មែរ ហើយ​ការ​នៅ​​អា​មេ​រិ​ក ហើយ​មក​នៅ​ដោយ​ស្របច្បាប់​មិន​បាន​ខុសច្បាប់​ទេ​លោក ហើយ​ប្រពន្ធ​ខ្ញុំ​គាត់​ក៏​មិនមែន​មេម៉ាយ​ដូច​លោក​និយាយ​ដែរ »​។

មាស សាលី បន្ត​ថា​ «​បី​ចំណុច​ដែល​លោក​និយាយ​ថា រស់នៅ​ជាមួយ​គ្នា​មិន​បានការ ខ្ញុំ​គេច​នៅ​ដោយ​ខុសច្បាប់ និង​ថា​គាត់​ជា​ស្រី​មេម៉ាយ ​គឺ​វា​ប៉ះពាល់​កិត្តិយស​គេ​ណាស់ កុំ​ដើម្បី​ប្រយោជន៍​ផ្ទាល់ខ្លួន​មក​បំផ្លាញ​គេ »​។

មហាជន​ចាប់អារម្មណ៍​ក្រោយ​ពី​បានឃើញ​តារាចម្រៀង​លោក​មាស សាលី បង្ហាញ​រូបភាព​ផ្អែម​ល្ហែម ជាមួយ​នារី​រូប​ស្រស់​ម្នាក់​ដែល​ជា​អ្នក​រស់នៅ​សហរដ្ឋអាមេរិក ។ ទោះបី​មិន​ធ្លាប់​លេចឮ​ព័ត៌​មាន​តារាចម្រៀង​រូប​នេះ រៀប​ការ​ក៏​ពិតមែន តែ​គេ​ចាប់អារម្មណ៍​ឃើញ​នារី​រូប​ស្រស់​នោះ​ហៅ​មាស សាលី ថា​ ជា​ប្តី​ផង​ដែរ ។ ជាក់ស្តែង​ពេល​កន្លង​មក​ គេ​ធ្លាប់​ឃើញ​អ្នក​ទាំង​ពីរ​ថតរូប​រៀប​ការ តែ​ពិធី​រៀប​ការ​ផ្លូវការ​ណាមួយ​នោះ ​គឺ​មិន​ទាន់​ត្រូវ​បាន​គេ​ដឹង​ច្បាស់​នោះ​ឡើយ ទើបតែ​ពេល​នេះ​លោក​បាន​បញ្ជាក់​ថា លោក​ពិតជា​បាន​រៀប​ការ​រួច​ហើយ​នៅ​លើ​​ទឹកដី​អា​មេ​រិ​ក ។

យ៉ាងណា​លោក​ មាស សាលី បាន​បង្ហាញ​ពី​ជីវិត​រស់នៅ​តាម​របៀប​សាមញ្ញ​ៗ ជាមួយនឹង​គ្រួសារ​យ៉ាង​​មាន​សេចក្តីសុខ​នៅ​ទឹកដី​សហរដ្ឋអាមេរិក តាម​រយៈ​ការ​បង្ហោះ​រូបភាព​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​បន្ត​បន្តបន្ទាប់ ។

តារាចម្រៀង​លោក​ មាស សាលី បាន​ចាក​ចេញពី​ប្រទេស​កម្ពុជា ទៅ​រស់នៅ​សហរដ្ឋអាមេរិក​បាន​រយៈ​ពេល​១​ឆ្នាំ​ហើយ ក្រោយ​ពេល​ដែល​លោក​បាន​ចេញ​សម្តែង​នៅ​ទីនោះ ហើយ​លោក​មិន​ទាន់​វិល​​មក​ស្រុក​ខ្មែរ​វិញ​នៅឡើយ​ទេ ខណៈ​ពេល​ដែល​ជំងឺ​កូ​វី​ដ​កំពុង​រាតត្បាត​ខ្លាំង​ជា​សាកល ។

ជា​ការ​កត់សម្គាល់​កន្លង​មក ​លោក ​មាស សាលី ធ្លាប់​បាន​លើក​ឡើង​ថា លោក​បាន​ស្គាល់ និង​សាង​​ស្នេហ៍​ជាមួយ​នារី​ដែល​ជា​អណិកជន​ខ្មែរ​នៅ​អា​មេ​រិ​ក​ប្រមាណ​ជា​២​ឆ្នាំ​មក​ហើយ​។ លោក​ថា នារី​ដែល​លោក​ស្គាល់​នោះ​មាន​វ័យ​ប្រមាណ​ជាង​២០​ឆ្នាំ​ប៉ុណ្ណោះ ហើយ​លោក​បាន​ស្គាល់​នាង​ពេល​ដែល​លោក​បាន​ចេញ​ទៅ​ច្រៀង​នៅ​អា​មេ​រិ​ក​នា​ពេល​កន្លង​មក ។ នារី​ម្នាក់​នោះ​ក៏​ធ្លាប់​មក​ស្រុក​ខ្មែរ ជួប​រូប​លោក​ផង​ដែរ​។

ប្រិ​យ​មិត្ត​ដែល​ធ្លាប់​គាំទ្រ​ទឹកដម​សំឡេង​របស់​លោក​ មាស សាលី រំពឹង​ថា តារាចម្រៀង​រូប​នេះ​នឹង​​អាច​កសាង​សុភមង្គល​គ្រួ​សារបាន​យ៉ាង​គាប់ប្រសើរ​នៅ​លើ​ទឹកដី​អា​មេ​រិ​ក ហើយ​តារា​រូប​នេះ​ក៏​​នឹង​អាច​វិល​មក​ស្រុក​កំណើត​ក្នុង​ពេល​ណាមួយ ហើយ​នៅ​តែ​បន្ត​ចេញ​បទ​ចម្រៀង​ថ្មី​ៗ​បន្ថែម​ទៀត ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ