លោក ហ៊ុន ម៉ា​ណែ​ត ក្រើនរំលឹក​កងកម្លាំង​ត្រូវ​ថែទាំ​សុខភាព​ក្នុង​រដូវ​ត្រជាក់ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

លោក ហ៊ុន ម៉ា​ណែ​ត ក្រើនរំលឹក​កងកម្លាំង​ត្រូវ​ថែទាំ​សុខភាព​ក្នុង​រដូវ​ត្រជាក់

2 ខែ មុន
  • Stung Treng

ខេត្តស្ទឹងត្រែង​៖ អគ្គមេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ឧត្តមសេនីយឯក ហ៊ុន ម៉ា​ណែ​ត បាន​ធ្វើការ​ក្រើនរម្លឹក​ដល់​កងកម្លាំង​ទាំងអស់​ត្រូវ​បន្ត​រឹត​បន្តឹង​អនុវត្ត​នូវ​វិធាន​សុខា​ភិ បាល​ដោយ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ការពារ​និង​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អជា​ពិសេស​ក្នុង រដូវ​ត្រជាក់​នេះ ។ លោក​បណ្ឌិត…

ខេត្តស្ទឹងត្រែង​៖ អគ្គមេបញ្ជាការ​រង និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក​ឧត្តមសេនីយឯក ហ៊ុន ម៉ា​ណែ​ត បាន​ធ្វើការ​ក្រើនរម្លឹក​ដល់​កងកម្លាំង​ទាំងអស់​ត្រូវ​បន្ត​រឹត​បន្តឹង​អនុវត្ត​នូវ​វិធាន​សុខា​ភិ បាល​ដោយ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ការពារ​និង​ថែរក្សា​សុខភាព​ឲ្យ​បាន​ល្អជា​ពិសេស​ក្នុង រដូវ​ត្រជាក់​នេះ ។

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​ធ្វើការ​ក្រើនរម្លឹក​បែប​នេះ​នៅ​ក្នុង​ឱកាស​នាំ​យក​អាវរ​ងារ​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ជូន​ដល់​កងកម្លាំងប្រដាប់អាវុធ​ទិស​យោធភូមិ​ភាគ​ទី​១ នៅ​ទីបញ្ជាការ​កងពលតូច​អន្តរា​គម​ន៏​លេខ​១២៨ ក្នុង​ខេត្តស្ទឹងត្រែង នា​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​។

នា​ឱកាស​នោះ​ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ា​ណែ​ត ក៏​បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ និង​នឹករលឹក​ពី​សំណាក់​សម្តេច​តេ​ជោ និង​សម្តេច​កិតិ​ព្រឹទ្ធ​បណ្ឌិត ដែល​សម្តេច​ទាំង​ពីរ​តែង​យកចិត្តទុកដាក់​គិតគូរ​គ្រប់ពេលវេលា​អំពី​សុខទុក្ខ​របស់​បងប្អូន​កង​ម្លាំ​ង​ប្រដាប់​អាវុធ​ទាំងអស់​ដែល​កំពុង​ឈរជើង​បំពេញភារកិច្ច​របស់​ខ្លូ​ន​យ៉ាង​អង់អាច​ក្លាហាន​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​តាម​ខ្សែបន្ទាត់​ព្រំដែន​ក្នុងភូមិ​សាស្ត្រ​យោធភូមិ​ភាគ​ទី​១​។

លោក​ឧត្តមសេនីយ៍​ថែម​ទាំង​បាន​ណែនាំ​ដល់​កងកម្លាំង​ទាំងអស់​ត្រូវ​បន្ត​រក្សា​ស្មារតី​សេ្ន​ហា​ជាតិ សាសនា ព្រះមហាក្សត្រ និង​ការពារ​សុខ​សន្តិភាព​អោយ​បាន​ស្ថិតស្ថេរ​យូរអង្វែង ហើយ​បន្តវេន​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់ ដើម្បី​ថែរក្សា​នូវ​សមិទ្ធផល​នានា​ដែល​បុព្វបុរស​ជំនាន់​មុន​ៗ​បាន​បង្កើត​និង​បន្សល់​ទុក​អោយ​ជំនាន់​ក្រោយ​។

លោក​បញ្ជាក់​ថា សុខ​សន្តិភាព ប្រៀប​បាន​ទៅ​នឹង​ខ្យល់​ដង្ហើម​ដែល​មនុស្ស​ទាមទារ​ជា​ចាំបាច់​ក្នុង​ការ​រស់រាន​មានជីវិត ព្រោះថា​សង្គ្រាម ការ​បាក់បែក នឹង​ចូលខ្លួន​មក​ជំនួស​បើ​អវត្តមាន​សន្តិភាព ដូច្នេះ​សូម​កងកម្លាំងប្រដាប់អាវុធ​ដែល​ជា​កម្លាំង​ជួរ​មុខ បន្ត​ការពារ និង​ថែរក្សា​នូវ​សុខ​សន្តិភាព​ដែល​យើង​មាន​សព្វថ្ងៃ​អោយ​បាន​គង់វង្ស​។

លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា បើ​ទោះបីជា​រាជ​ដ្ឋា​ភិ​បាល​កម្ពុជា​បាន​រក្សា​នូវ​ប្រសិទ្ធភាព​ក្នុង​ការ​ទប់ស្កាត់ និង​កាត់​បន្ថយ​អត្រា​នៃ​ការ​រីក​រាលដាល​របស់​ជម្ងឺ​រាតត្បាត​កូ​វី​ដ​-១៩​ទូ​ទាំង​ផ្ទៃ​ប្រទេស​យ៉ាងណា​ក៏​ដោយ ក៏​យើង​នៅ​តែ​មិន​អាច​ធ្វេសប្រហែស​ចំពោះ​ជម្ងឺ​នេះ​ទ្បើ​យ ព្រោះថា​អត្រា​កើន​ទ្បើ​ន​នៃ​ការ​រីក​ដាល​នៅ​តាម​បណ្តា​ប្រទេស​នានា​នៅ​តែ​បន្ត ដោយសារ​កើត​ទ្បើ​ង​នូវ​ភាព​ធូររលង់​មួយ​រយៈពេល​ខ្លី​។

លោក​បណ្ឌិត​បាន​បញ្ជាក់​បន្ថែម​ថា ផ្តើម​ពី​ស្ថានភាព​នោះ​ហើយ ទើប​សម្តេច​តេ​ជោ ជា​និច្ចកាល​តែងតែ​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ក៏​ដូច​ជា​កងកម្លាំងប្រដាប់អាវុធ​ទាំងអស់ សូម​បន្ត​ប្រុង​ប្រយ័ត្ន និង​រឹត​បន្តឹង​ការ​អនុវត្ត​នូវ​វិធាន​សុខាភិបាល​ដោយ​យកចិត្តទុកដាក់​ខ្ពស់​ក្នុង​ការ​ការពារ និង​ថែរក្សា​សុខភាព​អោយ​បាន​ល្អ ជា​ពិសេស​នៅ​ក្នុង​រដូវ​ត្រជាក់​នេះ បើ​មាន​ជម្ងឺ​ផ្តាសាយ​កើត​ទ្បើ​ង សូម​ធ្វើការ​រូតរះ​ទៅ​មន្ទី​ពេទ្យ ដើម្បី​ចៀសវាង​ពី​ការ​ឆ្លង​ដល់​បុគ្គល ហើយ​ចម្លង​បន្ត​ទៅ​អ្នក​ដទៃ​ជុំវិញ​ខ្លួន និង​អង្គភាព ប្ញ សហគមន៍​ទាំងមូល​។

ជម្ងឺ​នេះ​គឺជា​គ្រោះថ្នាក់​ចំពោះ​មុខ ហើយ​ថែម​ទាំង​បាន​គំរាមកំហែង​ដល់​សន្តិសុខ​ជាតិ និង​អាយុជីវិត​យើង​និង​ក្រុម​គ្រួសារ ក៏​ដូច​ជា​ជនរួមជាតិ​ទាំងមូល ។ លោក​បណ្ឌិត ហ៊ុន ម៉ា​ណែ​ត បាន​អំពាវនាវ​ជា​ថ្មី​ម្តងទៀត​ដល់​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​ចូលរួម​សហការ និង​បន្ត​ចាត់វិធានការ​តឹងរ៉ឹង​ការពារ​មិន​ឲ្យ​មានការ​រីក​រាលដាល​កើត​ទ្បើ​ង ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព​ខ្ពស់​ក្នុង​ប្រទេស​របស់​យើង​។

លោក​សម្តែង​នូវ​ការ អរគុណ និង​កោតសរសើរ​ចំពោះ​ភាព​អង់អាច​ក្លាហាន​របស់​បងប្អូន​ចំពោះ​ការ​បំពេញភារកិច្ច​ជា​យោធិន ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី​ដោយ​ភាព​សហការ អំណត់​អត់ធន់ រួម​ជាមួយ​ភាព​ម៉ឺ​ម៉ាត់​ក្នុង​ការ​ដោះស្រាយ​នូវ​រាល់​បញ្ហា​ប្រឈម​នានា ធានា​បាន​នូវ​សន្តិសុខ និង​ស្ថិរភាព​ជូន​ប្រជាពលរដ្ឋ​តាម​បណ្តោយ​បន្ទាត់​ព្រំដែន និង​សូម​កោតសរសើរ​ចំពោះ​ការ​ការពារ​មិន​ឲ្យ​មានការ​រីក​រាលដាល​នូវ​ជម្ងឺ​រាតត្បាត​កូ​វី​ដ​-១៩​ក្នុង​អង្គភាព និង​គ្រួសារ​របស់​កងកម្លាំងប្រដាប់អាវុធ​គ្រប់​ប្រភេទ​របស់​យើង ៕ (កែសម្រួលដោយ​ ៖ ធីតា​)