ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្នំ​ព្រះ​ទេវៈ​ជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ដ៏​ស្រស់​ដែល​មាន​អាយុកាល​រាប់​ម៉ឺន​ឆ្នាំ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ភ្នំ​ព្រះ​ទេវៈ ស្ថិត​នៅ​ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ដែល​ភ្នំ​នេះ​មាន​ជីវៈចម្រុះ​ដែល​មាន​តម្លៃ​វិទ្យាសាស្ត្រ និង​អភិរក្ស​យើង​មិន​ទាន់​ដឹង មាន​សម្រស់​ធម្មជាតិ​ស្អាត និង​ជា​កន្លែង​កម្សាន្ត​មើល​ទេសភាព…

ខេត្តសៀមរាប ៖ ភ្នំ​ព្រះ​ទេវៈ ស្ថិត​នៅ​ឃុំ​ត្បែង ស្រុក​បន្ទាយស្រី ខេត្តសៀមរាប ដែល​ភ្នំ​នេះ​មាន​ជីវៈចម្រុះ​ដែល​មាន​តម្លៃ​វិទ្យាសាស្ត្រ និង​អភិរក្ស​យើង​មិន​ទាន់​ដឹង មាន​សម្រស់​ធម្មជាតិ​ស្អាត និង​ជា​កន្លែង​កម្សាន្ត​មើល​ទេសភាព ស្រូបខ្យល់​អាកាស និង​ទស្សនា​ប្រាសាទបុរាណ​។ នេះ​បើ​តាម​ផេ​ក​ក្រសួងបរិស្ថាន​ផ្សាយ​នា​ព្រឹក ថ្ងៃ​ទី​១៣ ខែវិច្ឆិកា​នេះ ។

ភ្នំ​ព្រះ​ទេវៈ គឺជា​តំបន់​បេតិកភណ្ឌ​វប្បធម៌​ដ៏​ចំណាស់ ព្រោះ​ដូនតា​ខ្មែរ​បាន​កសាង​ប្រាសាទ​ព្រះ​ទេវៈ នៅ​អំឡុង​សម័យ​អង្គរ នៅ​លើ​ភ្នំ​នោះ ។ មានរឿង​ដំណាល​ថា ពី​មុន​ព្រះ​អង្គ​ចេក​-​ព្រះ​អង្គ​ចម ធ្លាប់​មាន​វត្ត​មាននៅ​ភ្នំ​ព្រះ​ទេវៈ ។ បច្ចុប្បន្ន​ឃើញ​មាន​ព្រះ​ពុទ្ធរូប​ដ៏​ធំ​មួយ​កសាង​នៅ​ជិត​ប្រាសាទ ។ ភ្នំ​ព្រះ​ទេវៈ ក៏​ជា​តំបន់​បេតិកភណ្ឌ​ធម្មជាតិ​ដ៏​ស្រស់​ដែរ ព្រោះ​ធម្មជាតិ​បាន​បង្កើត​ភ្នំ មាន​អាយុកាល​រាប់​ម៉ឺន​ឆ្នាំ ។

សូម​បួងសួង​វត្ថុ​ស័ក្តិសិទ្ធិ​ក្នុង​លោក និង​សូម​ពលរដ្ឋ​កម្ពុជា​រួម​គ្នា​ថែរក្សា​សុខ​សន្តិភាព ការពារ​បេតិកភណ្ឌ និង​អភិវឌ្ឍន៍​សេដ្ឋកិច្ចជាតិ និង​សូម​ឲ្យ​ចៀស​ផុត​ជំងឺ​កូ​វី​ដ​-១៩​ទាំងអស់​គ្នា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ