ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រឹត្តិការណ៍៣វិច្ឆិកា៖ តារាជាច្រើនដួងបញ្ចេញទស្សនៈ​សារ​ទប់ស្កាត់​ការ​រាតត្បាត​ជំងឺ​Covid-19

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ គិតត្រឹមថ្ងៃទី ១២ ខែវិច្ឆិកានេះ យ៉ាងហោចណាស់មានមនុស្សជាង ២៥៥៣ នាក់ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍៣វិច្ឆិកា ត្រូវបានធ្វើតេស្តរកកូវីដ ១៩ ជាបន្តបន្ទាប់…

រាជធានី​ភ្នំពេញ​៖ គិតត្រឹមថ្ងៃទី ១២ ខែវិច្ឆិកានេះ យ៉ាងហោចណាស់មានមនុស្សជាង ២៥៥៣ នាក់ដែលពាក់ព័ន្ធនឹងព្រឹត្តិការណ៍៣វិច្ឆិកា ត្រូវបានធ្វើតេស្តរកកូវីដ ១៩ ជាបន្តបន្ទាប់ និងមានក្តីកង្វល់មួយចំនួនពីប្រមុខដឹកនាំរាជរដ្ឋាភិបាលនៃហានិភ័យដែលអាចឆ្លងដល់សហគមន៍ ហេតុដូច្នេះហើយទើបរាជរដ្ឋាភិបាលតម្រូវឲ្យអ្នកពាក់ព័ន្ធទាំងអស់ត្រូវធ្វើចត្តាឡីស័កឲ្យបានម៉ត់ចត់និងត្រឹមត្រូវបំផុតនៅផ្ទះ ឬទីកន្លែងដែលក្រសួងឬមនី្ទរសុខាភិបាលបានរៀបចំ ។ ជាមួយគ្នានោះផងដែរ គេសងេ្កតឃើញថាតារាជាច្រើនដួង រាប់ចាប់តាំងពីពិធីករ-ពិធីការិនីជួរមុខនៅកម្ពុជា តារាចម្រៀង និងតារាសំដែង បានចូលរួមបំផុសចលនានៃការចូលរួមរបស់មហាជនក្នុងការទប់ស្កាត់និងការការពារខ្លួនពីការឆ្លង ឬចម្លងជំងឺនេះទៅអ្នកដទៃដោយយថាហេតុណាមួយនោះ ។


បើក្រឡេកទៅមើលសារអំពាវនាវរបស់​តារា​ប្រុស​ស្រី​ល្បីឈ្មោះ​ជា​ច្រើនដួងនោះ គឺពួកគាត់បានបង្ហាញទាំងរូបភាពរប​ស់ខ្លួនពាក់ម៉ាស់មុខការពារ និងសារជាអក្សរផ្សេងៗក្នុង​ន័យ​អប់រំ​ខ្លី និង​រំលឹក​ឲ្យ​ប្រជាជន​កម្ពុជា​ចូលរួម​ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ Covid-19​។

សារជាច្រើនរបស់អ្នកសិល្បៈបង្ហោះតាម​បណ្តាញ​សង្គម​រៀង​ៗ​ខ្លួនរបស់ពួកគេ អោយពលរដ្ឋខ្មែរ​មានការ​ប្រុង​ប្រយ័ត្ន​ទាំងអស់​គ្នា​ចំពោះ ជំងឺ​ដ៏​កាច​សាហាវ​មួយ​នេះ រួម​មាន​លោក ឆ​ន សុ​វ​ណ្ណា​រាជ បានផ្ញើ​សារ​អោយ​ប្រជាជន​មាន​សេចក្តីសិខ និង​ចៀស​ឆ្ងាយ​ពី​ជំងឺ​ថា ​« សូម​អោយ​ជួប​តែ​សេចក្តីសុខ ជោគជ័យ​គ្រប់​ភា​រ​កិច្ច​ ឈ្នះ​អស់​ជំងឺ​នឹង​មារស​ត្រូវ​ទាំងឡាយ​»​។

យ៉ាងណាមិញ មិន​ត្រឹមតែ​តារា​ប្រុស​រូប​នេះ​ទេ​ដែល​បាន​ផ្ញើរ ក៏​ប៉ុន្តែ​ក៏​មានការ​ចែកចាយ ជា​រូបភាព​ការ​ពាក់​ម៉ាស ជាច្រើនជម្រុញពលរដ្ឋឲ្យពាក់ម៉ាស់ឲ្យបានត្រឹមត្រូវនៅទីកន្លែងចាំបាច់នានា ក្នុងនោះមានដូចជាលោក ជា វិបុល ជាមួយភរិយាអ្នក​នាង​គង់ សុ​ជាតិ, កញ្ញា​ទេព បូ​ព្រឹក្ស, អ្នក​នាង ពេជ្រ សោភា, លោក គី​ម សីហា និងភរិយារបស់លោក អ្នក​នាង គង់ ចាន់​ស្រី​មុំ, កញ្ញា អេ​ដា , លោក ខាត់ វ៉ៃ​ហាំ​ង, កញ្ញា សិន យូ​ប៊ី​ន, កញ្ញា ហិន ចាន់​នី​រ័​ត្ន និងកញ្ញា សុ​ភ័​ក្រ​កុ​សុ​ម៉ា ជាដើម​ ៕

កែសម្រួលដោយ