អនិច្ចា​ជីវិត​កម្ម​ករសំណង់១គ្រួសារ​​​​ដេក​​ក្នុងរោង​ត្រូវឡាន​បុក​​ចូល​ – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

អនិច្ចា​ជីវិត​កម្ម​ករសំណង់១គ្រួសារ​​​​ដេក​​ក្នុងរោង​ត្រូវឡាន​បុក​​ចូល​

2 ខែ មុន
  • Preah Sihanouk

ក្រុងព្រះសីហនុ​ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា នៅ​វេលា​ម៉ោង០០និង២៥​នាទី​រំលងអធ្រាត្រ​ចូល​ថ្ងៃ​ទី​១៣ ​វិច្ឆិកា ​នេះ ស្ថិត​លើ​ផ្លូវ 149C ( ផ្លូវបំបែក​៦០​ម៉ែត្រ…

ក្រុងព្រះសីហនុ​ ៖ សេចក្តីរាយការណ៍បឋមឱ្យដឹងថា នៅ​វេលា​ម៉ោង០០និង២៥​នាទី​រំលងអធ្រាត្រ​ចូល​ថ្ងៃ​ទី​១៣ ​វិច្ឆិកា ​នេះ ស្ថិត​លើ​ផ្លូវ 149C ( ផ្លូវបំបែក​៦០​ម៉ែត្រ ) ត្រង់​ចំណុច ចំណោទ​ទី​២​អា​ឡាំង​ឌឺ​ឡុ​ង ស្ថិត​ក្នុង ភូមិ​៦ សង្កាត់​លេខ​៤ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ កើត​​មាន​​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ ដែល​បង្ក​ដោយ​រថយន្តមួយគ្រឿងជ្រុល​ចង្កូត​ទៅបុក​ខណៈ​ពួកគាត់​កំពុងដេកលង់លក់ ។

ប្រភពបន្តថា ​​កម្មករដែល​​កំពុង​ដេកសម្រាក ​​​​ឈ្មោះនឹម អៀ​ប ភេទ​ប្រុស អាយុ៤៧​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះឆាន រី ភេទ​ស្រី អាយុ៤៧​ឆ្នាំ អ្នក​ទាំង​ពីរ​ជា​កម្មករ និង​ស្នាក់​នៅ​បច្ចុប្បន្ន ភូមិ​៦ សង្កាត់​លេខ​៤ ក្រុង​ខេត្ត​ព្រះ​សីហ​នុ និង​ម៉ូតូ ០១​គ្រឿង ព្រមទាំង​សម្ភារមួយ​ចំនួន​ក្នុង​រោង​កម្មក​ផង​ដែរ ។

ដោយឡែក រថយន្តបង្ក​០១​គ្រឿង ម៉ាក COLORADO ពណ៌ ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​2AZ-0264 ( រថយន្ត​ជា​កម្ម​សិទ្ធ​របស់​ក្រុមហ៊ុន​បេតុង អ៊ុយ ប៉ា​ង ) អ្នកបើកបរ​ឈ្មោះ WANG XUSHENG ភេទ​ប្រុស អាយុ៣០​ឆ្នាំ ជនជាតិ​ចិន កាន់​លិខិតឆ្លងដែន​លេខ​11260079 រួម​ដំណើរ​មនុស្ស០១​នាក់ឈ្មោះ ZHANG QI ភេទ​ប្រុស អាយុ២៦​ឆ្នាំ ជន​ជាតិ​ចិន អ្នក​ទាំង​ពីរ​មានមុខ​របរបុ​គ្ក​លិ​ក​ក្រុមហ៊ុន​បេតុង​អ៊ុយ​ប៉ា​ង និងស្នាក់​នៅ​បច្ចុប្បន្ន ភូមិ​១ សង្កាត់​លេខ​១ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ ។

​​ទិស​ដៅ​របស់​រថយន្ត​គឺចេញ​ពីភ្នំ​៩៦ ឆ្ពោះទៅអូរ​ត្រេះ លុះ​មក​ដល់​ចំណុច​ខាងលើ បាន​ជ្រុល​ចង្កូត​ទៅ​បុកតែម្តង គឺ​បណ្ដាល​បាត់បង់ជីវិត​​ម្នាក់ (ភេទ​ស្រី) និង​រង​របួស​​​ម្នាក់ និង​ខូចខាត​ម៉ូតូ១​គ្រឿង ព្រម​ទាំង​សម្ភារ​មួយ​ចំនួន​ក្នុង​រោង​កម្មករ ៖ ១-ឈ្មោះ ឆាន រី ភេទ​ស្រី កំពុង​សម្រាក​ក្នុង​រោង​កម្មករ ​​នៅ​នឹង​កន្លែង​កើតហេតុ សាកសព​បាន​ប្រគល់​ជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​នៅ​ខេត្ត​ត្បូងឃ្មុំ ។២,​ឈ្មោះ នឹម អៀ​ប កំពុង​សម្រាក​ក្នុង​រោង​កម្មករ រង​របួសធ្ងន់ បាន​ដឹក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ព្រះ​សីហ​នុ ។

ព័ត៌មានបន្ថែម កោះសន្តិភាពនឹង​មានផ្សាយជូនបន្ត ។