ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រពៃ​ណាស់ តារា​សម្តែង​លោក សាន់​នី ធ្វើ​បែប​នេះ​ចំ​ពោ​ះ​ឪ​ពុក ក្រោយធូរ​​ពី​ជំងឺ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង និង​ជា​ពិធីករ​ប្រុស​ដ៏​មាន​ប្រជាប្រិយភាព​មួយ​រូប លោក សុខ សាន់​នី បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មានការ​ព្រួយបារម្ភ​ជំនួស បន្ទាប់​ពី​តារា​ប្រុស​រូប​នេះ បង្ហោះ​សារ​ប្រាប់​ថា ឪពុក​​របស់​លោក…

រាជធានី​ភ្នំពេញ​៖ តារា​សម្តែង និង​ជា​ពិធីករ​ប្រុស​ដ៏​មាន​ប្រជាប្រិយភាព​មួយ​រូប លោក សុខ សាន់​នី បាន​ធ្វើ​ឲ្យ​អ្នកគាំទ្រ​មានការ​ព្រួយបារម្ភ​ជំនួស បន្ទាប់​ពី​តារា​ប្រុស​រូប​នេះ បង្ហោះ​សារ​ប្រាប់​ថា ឪពុក​​របស់​លោក ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទី​រ​ពេទ្យ​ភ្លាម​ៗ​ទាំង​យប់​​កាលពី​ប៉ុន្មាន​ខែ​មុន​នេះ​។

ដោយឡែក គ្រាន់តែ​ឪពុក​លោក​របស់​​បាន​ធូរស្បើយ​ជាង​មុន និង​ចេញពី​មន្ទីរពេទ្យ​រួច​មក ស្រាប់​តែ​លោក សុខ សាន់​នី បាន​បង្ហោះ​រូបភាព​ជា​ច្រើន​សន្លឹក​ជាមួយ​ឪពុក អម​ជាមួយនឹង​សកម្មភាព​កំពុង​កក់សក់​ជូន​ឪពុក របស់​លោក ដែល​ជា​ព្រះ​រស់​ផង​ដែរ​នោះ​។


យ៉ាងណាមិញ បន្ទាប់​ពី​ឃើញ​ទ​ង្វើ​នេះ​រួច​មក បាន​ធ្វើ​អោយ​អ្នកគាំទ្រ​ជា​ច្រើន​បាន​សរសើរ​ទៅ​ដល់​តារា​ប្រុស​រូប​នេះ​គ្រប់​គ្នា ខណៈ​បាន​កក់សក់​ជូន​ឪពុក​យ៉ាង​ដូច្នេះ ដោយនៅ​ក្នុង​នោះ​លោក សាន់​នី ក៏​បាន​បញ្ជាក់​ប្រាប់​ថា ឪពុក​ខ្លួន​នឹង​អាច​ដើរ​វិញ​បាន​ដូច​ដើម​ក្នុង​ពេល​ឆាប់​ៗ​នេះ​ផង​ដែរ​។

គួរ​បញ្ជាក់​ផង​ដែរ​ថា បន្ទាប់​ពី​ជួប​គ្រោះថ្នាក់​ឪពុក​របស់​លោក​ត្រូវ​បាន​ចូល​មន្ទី​រ​ពេទ្យ​ភ្លាម​ៗ​កន្លង​មក មហាជន​សង្កេត​ឃើញ​ថា តារា​ប្រុស​រូប​នេះ កាន់តែ​មាន​ពេលវេលា​គ្រប់គ្រាន់​នៅ​ជាមួយនឹង​ក្រុម​គ្រួសារ និង​តែងតែ​ឆ្លៀត​ទាន់​មាន​ពេលទំនេរ ក្រៅពី​ការងារ ធ្វើ​រឿង​បែប​នេះ សម្រាប់​អ្នក​មានគុណ ៕

កែសម្រួលដោយ