ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ជាង​១០០​គ្រួសា​រស្រែក​ទាម​ទារ​រក​យុត្តិធម៌ ក្រោយ​តុលាការ​អនុ​វត្ត​​សាលក្រម​រុះរើ​លំនៅ​ដ្ឋា​ន​​ (វីដេអូ​)

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា ប្រជា​​ពលរដ្ឋ​ជាង​១០០​គ្រួសា​នៅ​ភូមិ​អូរ​ជ្រៅ​ សង្កាត់​ប៉ោយ​ប៉ែ​ត​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ បាន​នាំ​គ្នា​លើក​បដា​ស្រែក​តវ៉ា​ទាមទារ​រក​យុត្តិធម៌​ ដោយពួកគាត់​​អះអាង​ថា​ រស់នៅ​រាប់​ឆ្នាំ​ហើយ​បែ​រ​ជា​មាន​គេ​ប្រុង​អនុវត្ត​រុះរើ​លំនៅ​ដ្ឋា​ន​របស់​ពួក​គាត់​។​ កា​រ​ជួបជុំ​គ្នា​លើក​បដា​តវ៉ា​ខាងលើ​​នេះ…

ខេត្ត​បន្ទាយ​មាន​ជ័យ ​៖ តាមសេចក្តីរាយការណ៍បឋម​បាន​ឱ្យ​ដឹង​ថា ប្រជា​​ពលរដ្ឋ​ជាង​១០០​គ្រួសា​នៅ​ភូមិ​អូរ​ជ្រៅ​ សង្កាត់​ប៉ោយ​ប៉ែ​ត​ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្តបន្ទាយមានជ័យ​ បាន​នាំ​គ្នា​លើក​បដា​ស្រែក​តវ៉ា​ទាមទារ​រក​យុត្តិធម៌​ ដោយពួកគាត់​​អះអាង​ថា​ រស់នៅ​រាប់​ឆ្នាំ​ហើយ​បែ​រ​ជា​មាន​គេ​ប្រុង​អនុវត្ត​រុះរើ​លំនៅ​ដ្ឋា​ន​របស់​ពួក​គាត់​។​

កា​រ​ជួបជុំ​គ្នា​លើក​បដា​តវ៉ា​ខាងលើ​​នេះ ​គឺ​​ធ្វើឡើង​បន្ទាប់​ពី​ពួក​គាត់​ទទួល​ព័ត៌មាន​ថា​ នា​ព្រឹក​ថ្ងៃ​ទី​១៣ ​វិច្ឆិកា​ ឆ្នាំ​២០២០​​នេះ​ គេ​នឹង​ចុះ​អនុវត្ត​សាលក្រម​រុះរើ​លំនៅ​ដ្ឋា​ន​​របស់​ពួក​គាត់​។

​ទោះបី​ជា​បែប​ណា​ មក​ទល់​នឹងវេលា​​ម៉ោងជាង​៩​ព្រឹក​ថ្ងៃ​ដដែល​ គេ​មិន​ទាន់​ឃើញ​មាន​មន្ត្រី​ឬ​សមត្ថកិច្ច​ ឬ​ខាង​តុលាកា​រ​ចុះ​មក​ដល់​ចំណុចកើត​ហេតុ​នៅឡើយ​ទេ​។ ព័ត៌មានលម្អិតនឹងមានផ្សាយនៅលើទំព័រកាសែតកោះសន្តិភាព ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ