ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹង​សោក​សៅ​! ​តារា​ប្រុស​​ ណុ​ប បា​យ៉ា​រិ​ទ្ធ និង​ នី​កូ​ កំពុង​តែ​ជួប​ទុក្ខ​ធំ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ តារាចម្រៀង​ប្រុស​ដ៏​មាន​ប្រជាប្រិយភាព​ទាំង​២ និង​ជា​បងប្អូន​បង្កើត​នឹង​គ្នា លោក ណុ​ប បា​យ៉ា​រិ​ទ្ធ និង នី​កូ រួម​ទាំង​ក្រុម​គ្រួសារ…

រាជធានី​ភ្នំពេញ ​៖ តារាចម្រៀង​ប្រុស​ដ៏​មាន​ប្រជាប្រិយភាព​ទាំង​២ និង​ជា​បងប្អូន​បង្កើត​នឹង​គ្នា លោក ណុ​ប បា​យ៉ា​រិ​ទ្ធ និង នី​កូ រួម​ទាំង​ក្រុម​គ្រួសារ កំពុង​តែ​ជួប​ទុក្ខ​ធំ ក្រោយលោក​យា​យ​ជាទី​ស្រលាញ់ បាន​ទទួល​បាន​មរណភាព​ហើយ កាលពី​យប់​ថ្ងៃ​ទី១២ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ​។

ការ​អោយ​ដឹង​នេះ ស្រប​ពេល​ដែល​តារាចម្រៀង​ប្រុស​លោក ណុ​ប បា​យ៉ា​រិ​ទ្ធ ទើបតែ​បង្ហោះ​សារ​ជូន​ពរ​លោកយាយ​របស់​លោក​ឲ្យ​ឆ្លង​ផុត​គ្រោះថ្នាក់ ប៉ុន្តែ​ស្រាប់តែ​ប៉ុន្មាន​ម៉ោង​ក្រោយមក តារា​ប្រុស​រូប​នេះ បែរជា​បញ្ចេញ​សារ​កាន់ទុក្ខ​ចំពោះ​លោក​យា​យ ដែល​បាន​លាចាក​លោក​ទៅ​វិញ​តាម​រយៈ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​។

យ៉ាងណាមិញ នៅ​ក្នុង​នោះ​​ផង​ដែរ លោក ណុ​ប បា​យ៉ា​រិ​ទ្ធ មិន​បាន​បញ្ជាក់​ពី​សុខភាព​ជំងឺ​​របស់​លោកយាយ​នោះ​ទេ ថា​ មូលហេតុ​អ្វី​បានជា​ទទួលមរណភាព តែ​តារា​ប្រុស​រូប​នេះ បាន​ឲ្យ​ដឹង​តាម​​រយៈ​ខម​មិន​ថា លោកយាយ​របស់​លោក បាន​ទទួលអនិច្ចកម្ម​ហើយ​នៅ​ជន្មាយុ ៩៥ ឆ្នាំ ។

នៅ​ក្នុង​នោះផងដែរ មិន​ត្រឹមតែ​លោក ណុ​ប បា​យ៉ា​រិ​ទ្ធ នោះ​ទេ ដែល​បាន​បង្ហាញ​ក្តី​អាឡោះ​អាល័យ​នៃ​ការ​បាត់បង់​លោកយាយ​ជាទី​ស្រឡាញ់​នោះ​ ប្អូនប្រុស​បង្កើត​របស់​លោក គឺ​លោក នី​កូ និង​ប្អូនជីដូនមួយ កញ្ញា តាក់​ម៉ា ក៏​បាន​ចូលរួម​បង្ហោះ​សារ និង ប្តូរ​រូបភាព​កាន់ទុក្ខ​របស់​ខ្លួន​ដែរ​។


គួរ​បញ្ជា​ក់​ផង​ដែរ​ថា បន្ទាប់​ពី​ទទួល​បាន​ដំណឹង​ដ៏​ក្រៀមក្រំ​មួយ​នេះ​ភ្លាម​ៗ មាន​បណ្ដា​ហ្វេ​ន​ៗ និង​មិត្ត​រួម​អាជីព​ជា​ច្រើន ក៏​បាន​ចូលរួម​លើកទឹកចិត្ត និង រំលែក​ទុក្ខ​ចំពោះ​លោក ព្រមទាំង​ក្រុម​គ្រួសារ​​ទាំងមូល​ផង​ដែរ​៕

កែសម្រួលដោយ