ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចែក​ម៉ាស់​ជាង​២​ពាន់ ជូន​ប្រជាពលរដ្ឋ​នៅ​តាម​ផ្លូវជាតិ​លេខ​៤

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​នាំ​យក​ម៉ាស់​ចំនួន​ជាង​២​ពាន់​ទៅ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៤ ដើម្បី​ពាក់​ការពារ​កុំ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​។ ដោយនៅ​ក្នុង​គ្រានោះ​ដែរ​កងកម្លាំង​ខាងលើ​ក៏​បាន​ធ្វើការ​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំងឺឆ្លង​ដ៏​កាច​សាហាវ​មួយ​នេះ ត្រូវ​រស់នៅ​ប្រកបដោយ​អនាម័យ​ខ្ពស់ និង​អនុត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​។ យុទ្ធនាការ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១២ ខែវិច្ឆិកា…

រាជធានី​ភ្នំពេញ ៖ កម្លាំង​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​បាន​នាំ​យក​ម៉ាស់​ចំនួន​ជាង​២​ពាន់​ទៅ​ចែក​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​៤ ដើម្បី​ពាក់​ការពារ​កុំ​ការ​ឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​-១៩​។ ដោយនៅ​ក្នុង​គ្រានោះ​ដែរ​កងកម្លាំង​ខាងលើ​ក៏​បាន​ធ្វើការ​ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ឲ្យ​មានការ​ប្រុង​ប្រយ័ត្ន​ខ្ពស់​ចំពោះ​ជំងឺឆ្លង​ដ៏​កាច​សាហាវ​មួយ​នេះ ត្រូវ​រស់នៅ​ប្រកបដោយ​អនាម័យ​ខ្ពស់ និង​អនុត្ត​តាម​ការ​ណែនាំ​របស់​ក្រសួងសុខាភិបាល​។ យុទ្ធនាការ​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង​១១​ព្រឹក ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០​នៅ​តាម​ផ្លូវជាតិ​លេខ​៤ ត្រង់​ចំណុច​មុខ​សាលាសង្កាត់​កន្ទោក ខណ្ឌ​កំ​បូល រាជធានី​ភ្នំពេញ​។

ក្រោម​ការ​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ត្រី ជីវ លី ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​កម្លាំង​នគរបាល​ប៉ុស្តិ៍​កន្ទោក និង​នគរបាល​នៃ​អធិការដ្ឋាន​ខណ្ឌ​កំ​បូល​ផង​ដែរ​។ កម្លាំង​នគរបាល​ខាងលើ​បាន​ប្រាប់​ថា ដោយ​អនុវត្ត​តាម​អនុសាសន៍​ដ៏​ខ្ពង់ខ្ពស់​របស់​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ការ​ណែណាំ​ពី​លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ ទើប​លោក​ឧត្តមសេនីយ៍ឯក ស ថេ​ត អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។

បាន​បញ្ជា​ឲ្យ​លោក​ឧត្តមសេនីយ៍ត្រី ជីវ លី ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ ដឹកនាំ​កម្លាំង​ចុះ​ចែក​ម៉ាស់​ចំនួន​ជាង​២​ពាន់​ម៉ាស់​ទៅ​ជូន​ប្រជាពលរដ្ឋ​ទូទៅ​ដើម្បី​ពាក់​ការពារ​ជំងឺ​កូ​វី​ដ​-១៩ មិន​ឲ្យ​ឆ្លង​រីក​រាលដាល​បាន​ហើយ​បំផ្លាញ​សេចក្ដី​ក្នុង​សង្គម​កម្ពុជា​យើង​។ ប្រភព​ដដែល​នោះ​បាន​ប្រាប់​ឲ្យ​ដឹង​បន្ត​ទៀត​ថា ប្រជាពលរដ្ឋ​ដែល​ធ្វើ​ដំណើរ​ឆ្លងកាត់​តាម​ផ្លូវជាតិ​លេខ​៤ នៅ​ក្នុងភូមិ​សាស្ត្រ​សង្កាត់​កន្ទោក ខណ្ឌ​កំ​បូល​ម្នាក់​ទទួល​បាន​ម៉ាស់​ចំនួន​២ ហើយ​តម្រូវ​ឲ្យ​ពាក់​ភ្លាម​ៗ​នៅ​កន្លែង​តែ​ម្ដង ខណៈ​ដែល​ជាក់ស្ដែង​ពួក​គាត់​ធ្វើ​ដំណើរ​តាម​ទី​សារ​ធារ​ណៈ​ដោយ​ពុំ​មាន​ពាក់​ម៉ាស់​ឡើយ​។

មិនតែប៉ុណ្ណោះ​លោក​ឧត្តមសេនីយ៍ត្រី ជីវ លី ព្រមទាំង​កងកម្លាំង​ទាំងអស់​ក៏​បាន​ណែនាំ និង​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ឲ្យ​ប្រុង​ប្រយ័ត្ន​ខ្ពស់​អំពី​ឆ្លង​នៃ​ជំងឺ​កូ​វី​ដ​-១៩ ដោយ​រស់នៅ​ប្រកបដោយ​អនាម័យ ពាក់​ម៉ាស់​ជា​ប្រចាំ ឧស្សាហ៍​លាងដៃ​ជាមួយ​ទឹក​អាល់កុល ឬ​ជែ​ល និង​សាប៊ូ ព្រមទាំង​រក្សា​គម្លាត​សុវត្ថិភាព​ទៅ​តាម​ការ​ណែនាំ​របស់​ប្រមុខ​ដឹកនាំ និង​ក្រសួងសុខាភិបាល​ផង​ដែរ​៕ ដោយ ៖ យន់ ស៊ី​ថា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ