ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រស់​ថ្មី​រំពឹង​នឹង​ទាក់ទាញ​ភ្ញៀវ​​ទេស​ចរកាន់តែ​ច្រើន​ទស្សនា​អង្គរវត្ត ក្រោយ​កូ​វី​ដ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ អ្នក​ដែល​ពឹង​អាស្រ័យ​ផល ក៏​ដូច​ជា​អ្នកទេសចរ ពេល​ទៅ​ទស្សនា​នៅ​តំបន់​អង្គរ បាន​បង្ហាញ​អារម្មណ៍​រីករាយ ជាមួយនឹង​ការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់​នៅ​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត ។ ការ​អភិវឌ្ឍ​ទាំងនោះ​រួម​មាន ការ​រៀបចំ​សួនច្បារ…

ខេត្តសៀមរាប ៖ អ្នក​ដែល​ពឹង​អាស្រ័យ​ផល ក៏​ដូច​ជា​អ្នកទេសចរ ពេល​ទៅ​ទស្សនា​នៅ​តំបន់​អង្គរ បាន​បង្ហាញ​អារម្មណ៍​រីករាយ ជាមួយនឹង​ការ​អភិវឌ្ឍ​ជា​បន្តបន្ទាប់​នៅ​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត ។ ការ​អភិវឌ្ឍ​ទាំងនោះ​រួម​មាន ការ​រៀបចំ​សួនច្បារ ដាំ​ដើមឈើ​ប្រណីត ឈើ​ផ្កា​ព្រៃ ក៏​ដូច​ជា​សណ្ដាប់ធ្នាប់​របៀបរៀបរយ​នៅ​កន្លែង​លក់ដូរ និង​ចំណត​ជាដើម ។

នា​ពេល ថ្មី​ៗ​កន្លង​មក​លោក​ស៊ា​ន សុខៈ មគ្គុទ្ទេសក៍​ទេសចរណ៍​នៅ​តំបន់​អង្គរ​និយាយ​ថា​ការ​រៀបចំ​កែ​លម្អ​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត ជា​ការ​ល្អ និង​មាន​ប្រយោជន៍​សម្រាប់​វិស័យ​ទេស​ចរណ៍ ។ មាន​ភាព​ខុស​គ្នា​ឆ្ងាយ ដ្បិត​បច្ចុប្បន្ន​មាន​រៀបចំ​ជា​សួន​បៃតង ដាំ​ដើមឈើ​កម្រ​ៗ​ដូច​ជា​ធ្នង់ បេង ជាដើម ដែល​ជា​ផ្នែក​មួយ​ជួយ​ទាក់ទាញ​ភ្ញៀវ​ទេសចរ ក៏​ដូច​ជា​ឱ្យ​ពួក​គេ​ស្គាល់​ពូជឈើ​ទាំងនោះ ។

ចំណែក​លោក​អ៊ួ​ច សុវណ្ណ វិញ​ក៏​សប្បាយ​រីករាយ​ជាមួយ​ទិដ្ឋភាព​ថ្មី​នៃ​បរិវេណ​មុខ​អង្គរវត្ត​នេះ​ដែរ ។ ក្នុង​នាម​ជា​ពលរដ្ឋ​ខេត្តសៀមរាប​មួយ​រូប លោក​អបអរសាទរ​ជាមួយ​សមិទ្ធផល​នេះ និង​រំពឹង​ថា​ក្រោយ​វិបត្តិ​កូ​វី​ដ នឹង​មាន​ភ្ញៀវ​ទេសចរ​កាន់តែ​ច្រើន​ចូល​ទស្សនា​រមណីយដ្ឋាន​អង្គរ ។

បើ​តាម​ការ​ផ្សាយ​របស់​ផេ​ក​អាជ្ញាធរ​ជាតិ​អប្សរា​ថា លោក អ៊ួ​ច សុវណ្ណ សង្កេត​ឃើញ​ថា មាន​ទេស​ចរ​មួយ​ចំនួន​ចាប់អារម្មណ៍​ជាមួយ​សម្រស់​សួនច្បារ​បៃតង​នៅ​មុខ​អង្គរវត្ត​នេះ និង​បាន​ថតរូប​ទុកជា​អនុស្សាវរីយ៍ ។

ក្រៅពី​គាំទ្រ​ចំពោះ​ការ​អភិវឌ្ឍ​នេះ​ហើយ លោក​អ៊ួ​ច សុវណ្ណ ក៏​លើកទឹកចិត្ត​ដល់​អាជ្ញាធរ​ជាតិ​អប្សរា បន្ត​រៀបចំ និង​ដាំ​ដើមឈើ​ឱ្យ​បាន​កាន់តែ​ច្រើន ។

ក្នុង​បំណង​ដើម្បី​កែប្រែ​សោភ័ណ​ភាព​នៅ​បរិវេណ​មុខ​ប្រាសាទអង្គរវត្ត​ឱ្យ​សក្ដិ​សមជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក អាជ្ញាធរ​ជាតិ​អប្សរា​បាន​ចាប់ផ្តើម​គម្រោង​កែ​លម្អ​នេះ​ចាប់ពី​ចុងឆ្នាំ​២០១៩​មក ដោយ​ក្នុង​នោះ​មានការ​រៀបចំ​សួនច្បារ ទីលាន​បដិសណ្ឋារកិច្ច​ថ្មី ដោយ​រើ​សំណង់​តូប​លក់ដូរ​ទាំងអស់​ចេញពី​បរិវេណ​ខាង​មុខ​អង្គរវត្ត ការ​បញ្ឈប់​មិន​ឱ្យ​មានការ​លក់​រញ៉េរញ៉ៃ និង​ចំណត​យានយន្ត​គ្មាន​សណ្ដាប់ធ្នាប់​ជាដើម ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ