ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហេតុ​អ្វី​ទៅ? កែវ ពេជ្រ​ពិសី ​នៅ​តែ​បន្ត​ស្ងប់​ស្ងាត់​ពីពិភព​សិល្បៈ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កែវ ពេជ្រ​ពិសី នៅ​តែ​បន្ត​ស្ងប់ស្ងាត់​ពី​អាជីព​សិល្បៈ គឺ​មិន​ដូច​ជា​ច្រើន​ឆ្នាំ​កន្លង​ជាតា​រា​ចែងចាំង​នោះ​ទេ ។​តើ​មក​ពី​ហេតុ​អ្វី ? មួយ​រយៈពេល​ចុង​ក្រោយ​នេះ កែវ…

រាជធានី​ភ្នំពេញ ៖ កែវ ពេជ្រ​ពិសី នៅ​តែ​បន្ត​ស្ងប់ស្ងាត់​ពី​អាជីព​សិល្បៈ គឺ​មិន​ដូច​ជា​ច្រើន​ឆ្នាំ​កន្លង​ជាតា​រា​ចែងចាំង​នោះ​ទេ ។​តើ​មក​ពី​ហេតុ​អ្វី ?

មួយ​រយៈពេល​ចុង​ក្រោយ​នេះ កែវ ពេជ្រ​ពិសី ហាក់​ខំប្រឹង​ប្រែង​សិល្បៈ​ឡើង​វិញ តែ​មើលទៅ​មិន​សូវ​លូតលាស់​ទេ ដ្បិត​ត្រឹមតែ​ឃើញ​វត្តមាន ខ្លះ​ៗ​លើ​កញ្ចក់​ទូរទស្សន៍​នៃ​នាទី​កម្សាន្ត​ប៉ុណ្ណោះ ។ មក​ទល់​ពេល​នេះ​អ្នក​នាង​កែវ ពេជ្រ​ពិសី នៅ​តែ​ប្រកាស​ថា​ខ្លួន​មិន​បោះបង់​ចោល​សិល្បៈ​ឡើយ ។ នាង​នៅ​តែ​ស្រឡាញ់ ហើយ​បន្តការងារ​នេះ​ប្រសិនបើ​មាន​គេ​ចង់បាន ។

ទោះជា​យ៉ាងណា​ក្ដី​ប្រជាប្រិយភាព​របស់​កែវ ពេជ្រ​ពិសី មិន​ដូច​ពេល​មុន​ទេ នាង​ស្ងប់ស្ងាត់​ខ្លាំង គឺ​ខ្លាំង​រហូត​មាន​គេ​និយាយ​ថា​ស្ងាត់​ស្ទូច​លែង​ចង់​ឡើង ។ ប៉ុន្តែ​មាន​អ្នក​និយាយ​ដែរ​ថា​ពិសី​ពិតជា​មាន​សង្ឃឹម​ដដែល​ឲ្យ​តែ​ប្រឹងប្រែង​តទៅ​ទៀត​។ គេ​មើលឃើញ​មូលហេតុ​ថា ដោយសារ​តែ​នាង​មិន​និយាយ​ឲ្យ​ត្រូវរ៉ូវ​គ្នា​ជាមួយ​ផលិតករ​ណាមួយ ដូច្នេះ​ហើយ​ទើប​មិន​បាន​ចូលរួម​សម្ដែង​ក្នុង​ភាពយន្ត ឬ​ចម្រៀង​កាយវិការ​ខារ៉ាអូខេ​ដូច​មុន ។

កែវ ពេជ្រ​ពិសី ជាតា​រា​ស្រី​ដែល​មានឈ្មោះ​បោះ​សំឡេង​ពេញ​ពិភព​សិល្បៈ​កាលពី​ប្រមាណ​ជិត​១០​ឆ្នាំ​មុន ។ មាន​ទាំង​ចម្រៀង​ខារ៉ាអូខេ ខ្សែភាពយន្ត​ភាគ និង​រឿងបុរាណ ត្រូវ​ពិសី​ក្រសោប​បាន​ពេញ​ណែន រកតែ​កម្លាំង​ធ្វើការ​មិន​បាន ។ ម្ល៉ោះហើយ​ការ​បាត់​មុខ​ច្រើន​ឆ្នាំ​ជា​កត្តា​ដែល​រុញ​ឲ្យ​នាង មិន​អាច​ស្រោចស្រង់​ពេលវេលា​ល្អ​មក​វិញ​បាន​។ បើ​ទោះបីជា​នាង​ព្យាយាម​រំកិល​ខ្លួន​មក​បម្រើ​សិល្បៈ​ដូច​មុន​បែប​ណា​ក្ដី នៅ​តែ​ហាក់​មិន​បាន​ប្រសើរ​ឡើង​ទេ ។

មាន​អ្នក​លើក​ឡើង​ថា កែវ ពេជ្រ​ពិស រើស​តម្លៃ​ខ្លួន​បន្តិច ប្រសិនបើ​ថ្លៃ​ថត​ក្នុង​កម្រិត​មួយ​ត្រូវ​គ្នា ម្ល៉េះ​នាង​មានមុខ​នៅ​លើ​ភាពយន្ត​បន្ទាប់​ទៅ​ហើយ ។ ចំណែក​កែវ ពេជ្រ​ពិសី វិញ​ថា «​បើ​ចេះ​តែ​ថត​តួ ធម្មតា​ៗ ជាមួយ​តម្លៃ​ទាប​នោះ​កាន់តែ​ធ្លាក់ ព្រោះ​យើង​ក៏​តួ​មាន​គេ​ស្គាល់​ហើយ​មិន​មាន​ចេតនា ឫកពា​អ្វី​នោះ​ទេ »​។

ក្នុង​គ្រា​អាជីព​សិល្បៈ​ផិតផើយ កែវ ពេជ្រ​ពិសី បាន​ងាក​ទៅ​ពង្រឹង​មុខរបរ​ហាង​អ៊ុតសក់​ផាត់មុខ និង​របរ​លក់​ផលិតផល​តាម​អន​ឡាញ ។

អ្នកគាំទ្រ​មិន​នឹក​ស្មានថា ធ្លាប់​ជាតា​រា​ចែងចាំង តែ​បែរជា​ជួប​រឿង​ដែល​ស្មាន​មិន​ដល ់ដូច​ជា​បរាជ័យ​ស្នេហ៍ ហើយ​សិល្បៈ​ស្ថិត​ក្នុង​ស្ថានភាព​មិន​លូតលាស់ ។ ក្នុង​ស្ថានភាព​បែប​នេះ​អ្នកគាំទ្រ​ទទូច​ឲ្យ​នាង កុំ​ដាក់​តម្លៃ​ច្រើន​ពេក ល្មម​ៗ​អាច​ថត​បាន​ថត​ទៅ ។ ប្រសិនបើ​នាង​យល់ព្រម​កម្រិត​តម្លៃ​សមរម្យ គឺ​មិន​ទាន់​ហួសពេល​ទេ នៅ​តែ​ខ្លាំង​ដូច​មុន ។ ជាក់ស្ដែង​តារា​ស្រី​មួយ​ចំនួន​វ័យ​ស្របាល​នាង​ក្លាយជា​តួ​ម្តាយ តួ​ជំទាវ ឬ​លោកស្រី ។ ដូចនេះ​កែវ ពេជ្រ​ពិសី គួរតែ​បើក​ចិត្ត​ដ​ដើម្បី​បាន​ឱកាស​ជា​ថ្មី ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ