ខេត្តព្រះសីហនុ ៖ រថយន្តបានរងការខ្ទេចខ្ទីរមើលលែងយល់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងកាលពីវេលាម៉ោង០៨និង៥០នាទីព្រឹកថ្ងៃទី១២ វិច្ឆិកា
នៅចំណុចចន្លោះគីឡូម៉ែត្រលេខ137-138 ស្ថិតក្នុងភូមិ-ឃុំចំការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។
ប្រភពបានបន្តថា ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើ គឺរវាងរថយន្ត HYUNDAI ពណ៌ស ពាក់ស្លាកលេខព្រះសីហនុ-A6958មាន ទិសដៅពីខេត្តព្រះសីហនុ ទៅរាជធានីភ្នំពេញ ហើយចាត់ទុកមានសំណាងល្អផងដែរ ដែលអ្នកបើកបរសល់ជីវិតអាចរត់គេចខ្លួនបាត់បាន ។
ក្នុងហេតុការណ៍នេះ ឈ្មោះអ៊ុក ធាវេត ភេទប្រុស ជាអ្នកបើកបរឱ្យក្រុមហ៊ុនវីរប៊ុនថាំ ត្រូវបានរងរបួសធ្ងន់ធ្ងរ ត្រូវកំលាំងជំនាញហៅឡានពេទ្យដឹកបញ្ជូនអ្នករងរបួសទៅភ្នំពេញ ។ បច្ចុប្បន្នចំពោះមុខវត្ថុតាងទាំងពីត្រូវបានកំលាំងជំនាញស្ទួចយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា។
ព័ត៌មានបន្ថែមនឹងមានផ្សាយជូនបន្ត ។
ចែករំលែកព័តមាននេះ