ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹមមួយប៉ប្រិចភ្នែក! ឆក់​យកជីវិត​បុរស​ម្នាក់​តាម​ផ្លូវ​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

​ខេត្តបន្ទាយមានជ័យ ៖ ​បុរស​ម្នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​ពេល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​រថយន្ត ។ ​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​​នេះ​បាន​កើតឡើង​​កាល​ពី​​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១០​ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៦A ចម្ងាយ​១.០០០​ម៉ែត្រ ខាងជើង​ភូមិ​ទ្រាស​…

​ខេត្តបន្ទាយមានជ័យ ៖ ​បុរស​ម្នាក់​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើតហេតុ ខណៈ​ពេល​ជួប​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ជាមួយ​រថយន្ត ។

​ករណី​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​​នេះ​បាន​កើតឡើង​​កាល​ពី​​វេលា​ម៉ោង​៦​និង​៣០​នាទី​យប់​ថ្ងៃ​ទី​១០​ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៥៦A ចម្ងាយ​១.០០០​ម៉ែត្រ ខាងជើង​ភូមិ​ទ្រាស​ ស្ថិត​ក្នុងភូមិ​ទ្រាស ឃុំ​ទ្រាស ស្រុក​ស្វាយចេក ខេត្តបន្ទាយមានជ័យ ។

​លោក​វរសេនីយ៍ឯក​ជា ស្លូញ អធិការ​នគរបាល ស្រុក​ស្វាយចេក បាន​ឲ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ដែល​បាត់​បង់ជីវិត​ឈ្មោះ ឈុ​ន រ​ដ្ឋា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ​ រស់នៅ​ភូមិ​ស្វាយ ឃុំ​ថ្មពួក ស្រុក​ថ្មពួក​ខេត្ត បន្ទាយ​មាន​ជ័យ ​ជា​អ្នក​បើកបរ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ពណ៌​ខ្មៅ ស៊េ​រី​​ឆ្នាំ​២០១៦ ពាក់​ស្លាក​លេខ ​ប​.​មាន​ជ័យ 1N.1464 ។

​លោក​អធិការ​ស្រុក​ស្វាយចេក បាន​ឲ្យ​ដឹង​ទៀត​ថា​ ​មុន​ពេល​កើតហេតុ ជន​រង​គ្រោះ​បាន​បើក​ម៉ូតូ​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​ក្នុង​ល្បឿន​លឿន លុះ​​មក​ដល់​ចំណុចកើតហេតុ​ខាង​លើ​ដែល​ជា​ចំណុច​ផ្លូវ​កោង​បាន​ជ្រុល​ចូល​ខាងស្តាំ​ផ្លូវ​រថយន្ត​ ហើយ​ក៏​ត្រូវ​រថយន្ត​​មួយគ្រឿង​ម៉ាក​កាម​ម៉ា​រី​ ពណ៌​សំបក​ឪឡឹក​ ស៊េរី​ឆ្នាំ​៩៥ ពាក់​ផ្លា​ក​លេខ​ សៀមរាប 2A-1458 បើកបរ​​បញ្ច្រាស​ទិស​គ្នា​ពី​ជើង​ទៅ​ត្បូង បុក​បណ្តាល​ឲ្យ​​អ្នកបើកបរ​ម៉ូតូ​​បាត់បង់ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង ចំណែក​អ្នកបើកបរ​រថយន្ត មិន​ស្គាល់​អត្តសញ្ញាណ​រត់គេច​ខ្លួន​បាត់ ។

​លោក​​អធិការ​នគរបាល​ស្រុក​ស្វាយចេកបាន​បញ្ជាក់​ថា​ ​ក្រោយ​ពី​កើតហេតុ​កម្លាំង​នគរបាល​ជំនាញ​បាន​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​កើត​និង​ធ្វើការ​ត្រួតពិនិត្យ​រួច​បាន​ប្រគល់​សព​ជូន​ក្រុម​គ្រួសារ​ចាត់ចែង​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី ចំណែក​វត្ថុ​តាង​យក​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរ បាល​ស្រុក​ដើម្បី​រក​ម្ចាស់​រថយន្ត​មក​ដោះស្រាយ​តាម​និ​តិ​វិធី​ច្បាប់​។​

​លោក​​អធិការ​នគរបាល​ស្រុក​ស្វាយចេកបាន​បញ្ជាក់​ថា មូលហេតុ​ដែល​បង្ក​ឲ្យ​កើត​មាន​គ្រោះថ្នាក់ខាងលើ​​នេះ គឺ​អ្នកបើកបរ​ម៉ូតូ​មាន​ល្បឿន​លឿន មិន​ប្រកាន់​ស្តាំ លុះធ្វើដំណើរ​ដល់​ចំណុច​កើតហេតុ​ដែល​ជា​កន្លែង​ផ្លូវ​កោង ក៏កើតមានគ្រោះថ្នាក់បែបនេះ​តែម្តង ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ