ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោលការណ៍​ដឹកនាំ​ប្រទេស គឺ​ផ្តោត​លើ​ការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ

3 ឆ្នាំ មុន
  • ក្រចេះ

ខេត្តក្រចេះ ៖ ក្នុង​ឱកាស​អញ្ជើញ​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក្នុង​ពិធី​សំណេះសំណាល និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់​ចំនួន ២,៣៧២​គ្រួសារ នៅ​ក្នុង​ខេត្តក្រចេះ…

ខេត្តក្រចេះ ៖ ក្នុង​ឱកាស​អញ្ជើញ​ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ក្នុង​ពិធី​សំណេះសំណាល និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់​ចំនួន ២,៣៧២​គ្រួសារ នៅ​ក្នុង​ខេត្តក្រចេះ នា​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ​លោក ហ៊ុន ម៉ា​ណែ​ត បាន​លើក​ឡើង​ថា គោលការណ៍​ដឹកនាំ​ប្រទេស​របស់ សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី គឺ​ផ្តោត​លើ​ការ​ជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ដោយ​ជាក់ស្តែង និង​ប្រកបដោយ​និរន្តរភាព​។ គោលនយោបាយ​នេះ គឺ​ត្រូវ​បាន​អនុវត្ត​ជាប់​រហូត​មក​ក្នុង​រយៈកាល​កន្លង​មកនេះ ហើយនឹង​បន្ត​អនុវត្ត​ជា​ហូរហែ​ជាប់​ទៅ​មុខ​ទៀត​។

ទីណា​មានការ​លំបាក ពេល​ណា​មានការ​លំបាក គឺ​មានការ​ជួយ​សង្គ្រោះ​របស់​សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី មានការ​យកចិត្តទុកដាក់​របស់​ក្រុមការងារ​ថ្នាក់​ជាតិ និង​មានការ​ចុះ​ជួយ​ផ្ទាល់​របស់​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់ ដោយ​គ្មាន​ការ​រើសអើង​អ្វី​ទាំងអស់​។ នេះ​គឺជា​ភាព​ជាក់ស្តែង នៃ​ការ​ខិតខំ​ប្រឹងប្រែង ដោយ​បាន​អនុវត្ត​ពិតប្រាកដ និង​មិនមែន​ជា​ការ​សន្យា ដោយ​ខុស​ពី​អ្នកនយោបាយ​មួយ​ចំនួន ដែល​មិន​ខ្វល់ខ្វាយ​អើពើ អំពី​សុខទុក្ខ​រាស្ត្រ ហើយ​អ្វី​ដែល​ពួក​គេ​បាន​ធ្វើ គឺ​ការ​ញុះញង់​បំបែកបំបាក់​មិន​រើស​ពេល មិន​រើស​វេលា សូ​ម្បី​តែ​ក្នុង​ពេល​រាស្ត្រ​មានទុក្ខ​នៅ​ក្នុង​គ្រោះ​ទឹកជំនន់​ដូច​ពេល​នេះ ធ្វើ​យ៉ាងណា​បង្កចលាចល និង​អសន្តិសុខ ដើម្បី​បម្រើ​ឱ្យ​មហិច្ឆតា​នយោបាយ​របស់​ពួក​គេ​។

លោក ហ៊ុន ម៉ា​ណែ​ត ក៏​បាន​លើក​ពី​ព្រឹត្តិការណ៍​ក្នុង​ឆ្នាំ​២០២០​នេះ នៅ​លើ​ពិភពលោក​ទាំងមូល ជា​ពិសេស​តំបន់​អាស៊ាន គឺ​ប្រទេស​ភាគច្រើន​បាន​រង​គ្រោះ​ដោយ​ទឹកជំនន់​។ កម្ពុជា​យើង​ក៏​ដូច​គ្នា គឺ​យើង​មិន​អាច​គ្រប់គ្រង​គ្រោះ​ធម្មជាតិ​បាន​ទេ ដោយ​យើង​រង​គ្រោះ​ខ្លាំង​នៅ​ភាគ​ខាងលិច បន្ត​មក​រាជធានី​ភ្នំពេញ ហើយ​ឥឡូវ​ភាគ​ខាងកើត​ក៏​បាន​រង​គ្រោះ​ដូច​គ្នា​។ ប៉ុន្តែ​អ្វី​ដែល​យើង​បាន​ធ្វើ គឺ​ការ​រួបរួម​គ្នា​ដើម្បី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​គ្រា​ដ៏​លំបាក​នេះ​។ ចាប់តាំងពី​ដើម​ទី​នៃ​គ្រោះ​ទឹកជំនន់​មក សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី បាន​ខិតខំ​អន្តរាគមន៍​ដោះស្រាយ​ទាំង​ក្នុង​ប្រតិបត្តិការ​សង្គ្រោះ និង​ការ​ស្តារ​ឡើង​វិញ នៅ​គ្រប់​តំបន់​រង​គ្រោះ​នៅ​ទូ​ទាំង​ប្រទេស​ទាំងអស់​។

ទន្ទឹម​នឹង​នេះ សម្តេច​តេ​ជោ នាយក​រដ្ឋមន្ត្រី ក៏​បាន​អំពាវនាវ​ប្រមូល​កៀងគរ​ប្រភព​ធនធាន​ពី​គ្រប់​យន្តការ ទាំង​យន្តការ​រាជរដ្ឋាភិបាល និង​យន្តការ​សប្បុរសជន​ក្នុង និង​ក្រៅប្រទេស ចូលរួម​ក្នុង​ចលនា​សាមគ្គី​មនុស្សធម៌​នេះ ដោយ​ទទួល​បានការ​គាំទ្រ និង​ការ​ចូលរួម​ជា​ច្រើន​។ សប្បុរសជន តែង​ជួយ​គាំទ្រ​ដល់​អ្នក​ជួយ​ពិត ព្រោះ​ពួក​គាត់​ឃើញ​ប្រជាពលរដ្ឋ​ដែល​កំពុង​ទទួល​រង​ការ​លំបាក​ពិត​ផង​ដែរ​នោះ​។ សូម​បញ្ជាក់​ថា ពិធី​សំណេះសំណាល និង​ចែក​អំណោយ​ជូន​ប្រជាពលរដ្ឋ​រង​គ្រោះ​ដោយ​ទឹកជំនន់​ក្នុង​ខេត្តក្រចេះ សរុប​មាន​ចំនួន ២,៣៧២​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារ​ទទួល​បាន ស្រូវពូជ​១០០​គីឡូក្រាម និង​ថវិកា​១០​ម៉ឺន​រៀល​៕ ដោយ ៖ សុខ សា​រ៉ា​យ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ