ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មេខ្លោង​គ្រឿងញៀ.ន​របួស​ភ្លៅ​ស្ដាំ ទីបំផុត​! សមត្ថកិច្ច​ឃាត់ខ្លួន​បាន​នៅ​ម៉ោង​២​រំលង​អា​ធ្រា​ត

3 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្រ ស្នងការ​នគរបាល​ខេត្តកណ្ដាល ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន នៅ​ចំណុច ភូមិ​ថ្កុ​ល ឃុំ​ត្រើយ​ស្លា…

ខេត្តកណ្ដាល ៖ ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្រ ស្នងការ​នគរបាល​ខេត្តកណ្ដាល ក្នុង​ប្រតិបត្តិការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន នៅ​ចំណុច ភូមិ​ថ្កុ​ល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្ដាល អស់​រយៈពេល​ជា​ច្រើន​ម៉ោង ជាមួយនឹង​ការ រង​ការ​ប្រហារ​បាញ់​ពី​ជនសង្ស័យ​ជា​មេ​ក្លោ​ង​គ្រឿងញៀន មក​លើ​សមត្ថកិច្ច នៅ​ទីបំផុត នា​វេលា​ម៉ោង​២ រំលង​អា​ធ្រា​ត​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​បាន​សម្រេច ។

សូម​បញ្ជាក់​ថា មេខ្លោង​គ្រឿងញៀន ឈ្មោះ លៀន ទិ​ត្យ ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច នគរបាល​ស្រុក​ស្អាង សហការ​ជាមួយ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​គ្រឿងញៀន និង​នគរបាល​ព្រហ្មទណ្ឌ​ខេត្ត ក្រោម​ការ​ដឹកនាំ​បញ្ជា​ផ្ទាល់ ពី​លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្រ ស្នងការ​នគរបាល​ខេត្តកណ្ដាល ប្រកបដោយ​ភាព​ឈ្លាសវៃ និង​ការ​ទទួលខុសត្រូវ ធ្វើការ​ឡោម​ព័ទ្ធ ជនសង្ស័យ​ជា​មេខ្លោង​បទល្មើស​គ្រឿងញៀន អស់​រយៈពេល​ជា​ច្រើន​ម៉ោង ក៏​ឈាន​បាន​រំដោះ​ប្រពន្ធ​ជនសង្ស័យ​ក្នុង​ដំណាក់កាល​ដំបូង ។

ក្រោយមក អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល​, អភិបាលស្រុក​ស្អាង និង​លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត បាន​ប្រើ​វិធានការ លួងលោម ឲ្យ​ជនសង្ស័យ ចូលខ្លួន​សារភាព ជាមួយនឹង​ការ​លើកទឹកចិត្ត ដោយ​មិន​ចាប់កំហុស ឬ​ផ្ដន្ទាទោស ដែល​ជា​វិធានការ ឲ្យ​ជនសង្ស័យ​ចូលខ្លួន​ឲ្យ​សមត្ថកិច្ច​ចាប់ខ្លួន ។

បន្ទាប់​ពី​មាន​ករណី ផ្ទុះអាវុធ​ជា​ច្រើន​គ្រាប់ បង្ក​ឡើង​ដោយ​ជនសង្ស័យ មេខ្លោង​គ្រឿងញៀន បាញ់​ជា​ច្រើន​គ្រាប់ ដោយ​កាំភ្លើង​អាកា មក​លើ​សមត្ថកិច្ច​នោះ លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្ដាល ដែល​បាន​ដឹកនាំ​កម្លាំង ចុះ​ដោយ​ផ្ទាល់ ក្នុង​ប្រតិបត្តិការ​នេះ បាន​ប្រើ​យុទ្ធសាស្ត្រ ឲ្យ​កម្លាំង​ធ្វើការ​ដកថយ និង​វិធានការ​ការពារ​ខ្លួន ។ ដំណាក់​ការ​ដំបូង បាន​រំដោះ​ប្រពន្ធ​ជនសង្ស័យ ពី​ទីតាំង​កន្លែង​ពួក​គេ​លាក់ខ្លួន ដើម្បី​បញ្ចៀស​ពី​ការ​យកប្រពន្ធ​ធ្វើ​ជា​ចំណាប់ខ្មាំង គំរាម​លើ​សមត្ថកិច្ច ក្នុង​ប្រតិបត្តិការ ។

លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្ដាល បាន​ថ្លែងប្រាប់ អង្គភាព​«​កោះសន្តិភាព​»​ថា បន្ទាប់​ពី​រំដោះ និង​ឃាត់ខ្លួន​ប្រពន្ធ​ជនសង្ស័យ ជា​មេ​ក្លោ​ង​គ្រឿងញៀន ហើយ​រក​វិធានការ​ឲ្យ​កូន​ជនសង្ស័យ ចាក​ចេញពី​កន្លែងផ្ទះ​មេខ្លោង​គ្រឿងញៀន​លាក់ខ្លួន កម្លាំង​របស់​លោក ក៏​បាន​ប្រឹង​វិធានការ ជម្លៀស​កូន​ជនសង្ស័យ​ចេញពី​ទីតាំង​កើតហេតុ ទៅ​កាន់​ផ្ទះ​របស់​ឪពុក​ម្ដាយ​ជនសង្ស័យ ។ ក្នុងអំឡុងពេល​នោះ ជនសង្ស័យ​បាន​ប្រើ​អាវុធ AK47 កាត់ស្វ័យ១ដើម បាញ់​ជា​ច្រើន​គ្រាប់ មក​លើ​សមត្ថកិច្ច គេ​ក៏​បាន​ដុត​ផ្ទះ​ដើម្បី​ជា​ការ​បំភ័ន្ត សមត្ថកិច្ច​ន​របាល​រក​វិធី​គេចខ្លួន ។

ប៉ុន្តែ​ជនសង្ស័យ បាន​ចេញពី​កន្លែងផ្ទះ ដែល​បាន​ដុត​បំផ្លាញ រួច​ក៏​មក​សំងំ​លាក់ខ្លួន ក្នុងផ្ទះ​ឪពុក​ម្ដាយ​របស់​គេ ។ បន្ទាប់​ពី​បាន​ទទួល​ព័ត៌មាន ជាមួយនឹង​ការ​ស្រាវជ្រាវ ដោយ​យកចិត្តទុកដាក់​បំផុត ពី​លោកស្នងការ​នគរបាល​ខេត្តកណ្ដាល ជនសង្ស័យ​ជា​មេ​ក្លោ​ង​គ្រឿងញៀន ក៏​ត្រូវ​បាន​ឃាត់ខ្លួន​នៅ​វេលា​ម៉ោង​២ រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ តាម​រយៈ​ប្រើ​វិធានការ ចូលរួម ពី​លោក​អភិបាល នៃ​គណៈ​អភិបាលខេត្ត​កណ្ដាល និង​អភិបាលស្រុក​ស្អាង ក៏​បាន​ទូរស័ព្ទ​ទៅ​កាន់​ជនសង្ស័យ ឲ្យ​ប្រគល់​អាវុធ​មក​ឲ្យ​អាជ្ញាធរ​និង​សមត្ថកិច្ច ជាមួយនឹង​ការ​ធានា មិន​ឃាត់ខ្លួន មិន​ធ្វើការ​ផ្ដន្ទាទោស ហើយ​អ្វី​ដែល​ជនសង្ស័យ​បាន​បាញ់​មក​លើ​សមត្ថកិច្ច ក៏​មិន​ឱ្យ​មានការ​ជាប់​ទោសទណ្ឌ ។

ចំពោះ​ការ​ដុត​ផ្ទះ ក៏​អាជ្ញាធរ និង​សមត្ថកិច្ច ធានា​ជួសជុល​ធ្វើ​ថ្មី​វិញ ។ ក្នុង​នោះ ក៏​ឲ្យ​ជនសង្ស័យ​ប្រគល់​អាវុធ នឹង​ចូល​សារភាព ផ្ដល់​ជា​រង្វាន់​លើកទឹកចិត្ត​ចំនួន ៥០០​ដុល្លារ ។ ដោយឡែក ប្រពន្ធ​ជនសង្ស័យ ដែល​សមត្ថកិច្ច​រំដោះ​យក និង​ឃាត់ខ្លួន ក៏​បាន​ព្យាយាម​ទូរស័ព្ទ ទៅ​កាន់​ប្ដី ដែល​ជា​ជនសង្ស័យ អោយ​ចូល​សារភាព និង​បញ្ឈប់​សកម្មភាព ការ​ប្រើប្រាស់​អាវុធ​បាញ់​មក​លើ​សមត្ថកិច្ច​ជា​បន្ត​ទៀត​អី ។

ទីបំផុត ជនសង្ស័យ​ជា​មេ​ក្លោ​ង​គ្រឿងញៀន ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន បាន​ដោយ​ជោគជ័យ និង​នាំ​ខ្លួន​មក​កាន់ ស្នងការ​នគរបាល​ខេត្តកណ្ដាល ទាំង​កណ្ដាល​អា​ធ្រា​ត ដើម្បី​ធ្វើ​កំណត់ហេតុ ស្ដាប់​ចម្លើយ នឹង​បន្ត​ធ្វើការ​ស៊ើបអង្កេត​ស្រាវជ្រាវ​រក​ក្រុម​ជនសង្ស័យ ដែល​បាន​ពាក់ព័ន្ធ​ក្នុង​បទល្មើស​គ្រឿងញៀន ។

សូម​ជម្រាប​ថា មុន​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ជា​មេ​ក្លោ​ង​គ្រឿងញៀន សមត្ថកិច្ច​បាន​ប្រើ​គ្រប់​វិធានការ ដើម្បី​ឲ្យ​ជនសង្ស័យ​ចូលខ្លួន​សារភាព ប៉ុន្តែ​ជនល្មើស​ប្រើប្រាស់​កំ​ភ្លើង​អាកា​ជា​មធ្យោបាយ បាញ់​មក​លើ​សមត្ថកិច្ច ជា​ច្រើន​លើក ដើម្បី​រំដោះខ្លួន ក្នុង​នោះ​សមត្ថកិច្ច​បាន​បាញ់​ជន​ដៃដល់​បណ្ដាល​ឲ្យ​របួស​ភ្លៅ​ខាងស្ដាំ ផង​ដែរ ។ បច្ចុប្បន្ន ជនសង្ស័យ កំពុង​សង្គ្រោះ​បន្ទាន់ នៅ​មន្ទីរពេទ្យ​ជ័យ​ជំនះ ដោយសារ​តែ​ជនសង្ស័យ ត្រូវ​រង​របួស​ជើង​ហូរ​ឈាមមាន​សភាព​ស្លេកស្លាំង និង​អស់កម្លាំង​ខ្លាំង ៕

បង្ក្រាប​គ្រឿងញៀន ជនសង្ស័យ​មាន AK47 បាញ់​មក​លើ​សមត្ថកិច្ច​កំពុង​ព័ទ្ធ គំរាម​មិន​ឲ្យ​ចូលចាប់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ