ចលនា​យុវជន​កម្ពុជា​(​ក្រុម​១៥៧) លើកទឹកចិត្ត​ចំពោះ​ប្អូនប្រុស ពេជ្រ ធា​រ៉ា – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

ចលនា​យុវជន​កម្ពុជា​(​ក្រុម​១៥៧) លើកទឹកចិត្ត​ចំពោះ​ប្អូនប្រុស ពេជ្រ ធា​រ៉ា

2 ខែ មុន
  • Phnom Penh

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ លោក ម៉ឹង ពន្លក ប្រធាន​សមាគម​ចលនា​យុវជន​កម្ពុជា​(​ក្រុម​១៥៧)​បាន​ចាត់​តំណាង​ឲ្យ​(​ក្រុម​កង់​១៥៧)​យក​អំណោយ​ជូន​កុមា​រា ពេជ្រ…

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ លោក ម៉ឹង ពន្លក ប្រធាន​សមាគម​ចលនា​យុវជន​កម្ពុជា​(​ក្រុម​១៥៧)​បាន​ចាត់​តំណាង​ឲ្យ​(​ក្រុម​កង់​១៥៧)​យក​អំណោយ​ជូន​កុមា​រា ពេជ្រ ធា​រ៉ា តាម​ការ​សន្យា កាលពី​ថ្ងៃ​ទី​០៨ ខែវិច្ឆិកា ឆ្នាំ​២០២០ ដែល​គាត់​ស្រឡាញ់​កីឡា​ជិះ​កង់ បាន​ចូលរួម​ប្រណាំង​កង់​នៅ​ទីលាន​ទួល​ម៉ូតូ​ហោះ​ព្រែក​លាភ​។

ដែល​មាន​ឪពុក​ឈ្មោះ ពេជ្រ ថា ជា​កម្មករ​សំណង់ និង​ម្តាយ​ឈ្មោះ ប្រ៉ុ​យ មុំ កំពុង​មាន​ជំងឺ​ប្រចាំ​កាយ និង​មាន​បងប្អូន​ចំនួន​៥​នាក់ ហើយ​កុមា​រ៉ា ពេជ្រ ធា​រ៉ា ជា​កូនពៅ​។ ដោយ​ឃើញ​ការ​ខ្វះខាត​ខ្លាំង​របស់​កុមារ​ពេជ្រ ធា​រ៉ា លោក ម៉ឹង ពន្លឹក ប្រធាន​សមាគម​ចលនា​យុវជន​កម្ពុជា​(​ក្រុម​១៥៧)​បាន​ចង្អុលបង្ហាញ​ឲ្យ​បងប្អូន​យើង​ចូលរួម​សហការ​គ្នា​ដើម្បី​ទិញ​កង់​ថ្មី​ឲ្យ​កុមារ ពេជ្រ ធា​រ៉ា​។

អំណោយ​ទាំងនោះ​មាន​៖ កង់​ថ្មី ចំនួន​១​គ្រឿង និង​សម្ភារ​កង់ ១​កំ​ប្លេ អាវ​កង់ (​ក្រុម​១៥៧) ស្បែកជើង ១​គូ ខោអាវ Baleno ១ កំ​ប្លេ កា​តាប​១ សៀវភៅ ១០​ក្បាល ប៊ិ​ច ១​កំប៉ុង អង្ក​២០​គីឡូ ទឹកត្រី ១​យួរ ទឹក​ស៊ី​អី​វ ១​យួរ ត្រីខកំប៉ុង ១​យួរ ទឹក​សុទ្ធ ១​កេស និង​ថវិកា ៧០០,០០០ រៀល​គត់​៕ ដោយ ៖ សុខ សា​រ៉ា​យ