ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អណ្តើក​ធំ​១ និង​កូន​៣​ក្បាលដែល​ស្ត្រី​រុស្ស៊ី​ជូន​​នោះ យក​លែង​​នៅ​​ដែន​ធម្ម​ជាតិ

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​ឧកញ៉ា​ទៀ វិចិត្រ បាន​នាំ​យក​សត្វ​អណ្តើក​ធំ​មួយ​ក្បាល និង​កូន​ចំនួន​៣​ក្បាល​ទៀត ទៅ​លែង​នៅ​តំបន់​ធម្មជាតិ ម៉ាហ្វីយ៉ា រី​ស៊​ត ឆ្នេរ​ឋាន​សួគ៌ា…

ខេត្ត​ព្រះ​សីហ​នុ ៖ លោក​ឧកញ៉ា​ទៀ វិចិត្រ បាន​នាំ​យក​សត្វ​អណ្តើក​ធំ​មួយ​ក្បាល និង​កូន​ចំនួន​៣​ក្បាល​ទៀត ទៅ​លែង​នៅ​តំបន់​ធម្មជាតិ ម៉ាហ្វីយ៉ា រី​ស៊​ត ឆ្នេរ​ឋាន​សួគ៌ា កោះ​រ៉ុ​ង ដើម្បី​ឱ្យ​បាន​បន្ត​រស់រាន​មានជីវិត​តាម​លក្ខណៈ​ធម្មជាតិ ។

លោក​ឧកញ៉ា ទៀ វិចិត្រ ឲ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា សត្វ​អណ្តើក​ធំ​មួយ​ក្បាល និង កូន​ចំនួន​៣​ក្បាល​នោះ ត្រូវ​ស្ត្រី​ជនជាតិ​រុ​ស្សី​ម្នាក់​ស្ម​គ្រ័​ចិត្ត​ប្រគល់​ជូន​លោក​ឧកញ៉ា​ដើម្បី​លែងឱ្យ​រស់នៅ​បន្ត​បែប​ធម្មជាតិ​វិញ ។ ស្ត្រី​ជនជាតិ​រុ​ស្សី​នោះ​ថា ការ​ប្រគល់​ជូន​លោក​ឧកញ៉ា ដោយសារ​កន្លង​មក​ឃើញ​សកម្មភាព​លោក​ឧកញ៉ា ស្រឡាញ់​សត្វ និង​លែង​សត្វ​ជា​បន្តបន្ទាប់ ។

លោក​ឧកញ៉ា​ទៀ វិចិត្រ បាន​អំពាវនាវ​ឱ្យ​ពលរដ្ឋ​គ្រប់​សហគមន៍ ចូលរួម​ថែរក្សា​ការពារ​សត្វព្រៃ និង​សត្វ​កម្រ​គ្រប់​ប្រភេទ ដោយ​កុំ​ប្រមាញ់ កុំ​សម្លាប់ ។ «​ការ​លែង​សត្វ​ឱ្យ​រស់រាន​មានជីវិត​វិញ ក្រៅពី​ទទួល​បាន​បុណ្យ​កុសល ក៏​បាន​រួមចំណែក​ជាមួយ​សង្គម​ជាតិ ក្នុង​ការ​ថែរក្សា​សត្វ និង​បរិស្ថាន​ធម្មជាតិ​ផង​ដែរ​» ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ