ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចៅ​ភ្លោះ​3 ​ចំនួន​6​នាក់​​ ​ទទួល​អំណោយ​​សម្តេច​តេ​ជោនិង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ឯកឧត្តម សេង ទៀង ជំនួយការ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែនរួម​​ដ​ណើ​រ​ដោយ លោក គុ​ជ…

ខេត្តសៀមរាប ៖ ឯកឧត្តម សេង ទៀង ជំនួយការ​សម្ដេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន
រួម​​ដ​ណើ​រ​ដោយ លោក គុ​ជ លី​ណា សមាជិក​ក្រុមប្រឹក្សា​ខេត្ត កាលពី​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ បាន​អញ្ជើញ​ទៅ​ជួប​សំណេះសំណាល និង​នាំ​យក​អំណោយ​សម្ដេច​តេ​ជោ ​និង​សម្តេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ទៅ​ផ្តល់​ជូន​ពលរដ្ឋ​ចំនួន​២​គ្រួសារ ដែល​សុទ្ធតែ​សម្រាល​បានកូន​ភ្លោះ​ប្រុស​៣ ក្នុង
នោះ​មួយ​គ្រួសារ​នៅ​ស្រុក​ក្រឡាញ់ និង​មួយ​គ្រួសារ​ទៀត​នៅ​ស្រុក​ស្រីស្នំ ។

ចៅ​ភ្លោះ​ប្រុស​៣​នាក់ របស់​គ្រួសារ​មួយ​នៅស្រុក​ក្រឡាញ់ បាន​សម្រាល​កាលពី​ថ្ងៃ​ទី​២៧ ខែ
សីហា ឆ្នាំ​២០២០ វេលា​ម៉ោង​៣​និង​៣០​នាទី​រសៀល នៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា ខេត្តសៀមរាប ដែល​មាន​ឪពុក​ឈ្មោះ ឡាន់ គឹ​ម​លាង អាយុ៣០​ឆ្នាំ និង​ម្តាយ​ឈ្មោះ តយ រ៉ា​នី អាយុ​២៩​ឆ្នាំ ។

គ្រួសារ​នេះ មាន​ទីលំនៅ​ក្នុងភូមិ​កំពង់​ថ្កូវ​១ ឃុំ​កំពង់​ថ្កូវ ស្រុក​ក្រឡាញ់ និង​មានកូន​ក្នុង​បន្ទុក​មុន​ប្រុស​២​នាក់ ហើយ​កូនភ្លោះ​ប្រុស​ទាំង​៣​នាក់​នេះ​ជា​កូន​លើក​ទី​៣ ។

ចំណែក​ចៅ​ភ្លោះ​ប្រុស​៣​នាក់ របស់​គ្រួសារមួយ​នៅ​ស្រុក​ស្រីស្នំ បាន​សម្រាល​កាលពី​ថ្ងៃ​ទី​៨
ខែសីហា ឆ្នាំ​២០២០ វេលា​ម៉ោង​៤​រសៀល​នៅមន្ទីរពេទ្យ​គន្ធ​បុប្ផា ខេត្តសៀមរាប ដែល​មានឪពុក​ឈ្មោះ តឹក តួន អាយុ​៣៥​ឆ្នាំ និង​ម្តាយ​ឈ្មោះ រស់ ម៉ាច អាយុ​៣០​ឆ្នាំ ។ គ្រួសារ​នេះ​មាន​ទីលំនៅ​ក្នុងភូមិ​ស្លែង​ស្ពាន ឃុំ​ស្លែង​ស្ពាន ស្រុក​ស្រីស្នំ ជា​កូន​លើក​ដំបូង ។

មាន​ប្រសាសន៍​ក្នុង​ឱកាស​នោះ ឯកឧត្តម សេង ទៀង បាន​ពាំនាំ​នូវ​ការ​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​​ពី​សំណាក់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុ​ន រ៉ា​នី ហ៊ុន សែន ដែល​សម្តេច​ទាំង​២​តែងតែ​យកចិត្តទុកដាក់​គិត

គូរ​ចំពោះ​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ ពិសេស​គឺ​សុខទុក្ខ​អ្នក​ដែល​សម្រាល​បានកូន​ភ្លោះ​៣ ។
មិនតែប៉ុណ្ណោះ សម្តេច​បាន​ចាត់​ទុក​កូនភ្លោះ​៣នេះ​ជា​ចៅ​សម្តេច​ថែម​ទៀត​ផង ។

ឯកឧត្តម សេង ទៀង ប​ញ្ផា​ក់ថា ការ​នាំយក​អំណោយ​មក​ផ្តល់​ជូន​គ្រួសារ​កូនភ្លោះ​៣នា​ពេល​នេះ គឹ​សម្តេច​មិន​បាន​ប្រកាន់ពូជសាសន៍ឬ​និន្នាការ​នយោបាយ​នោះ​ទេ ឲ្យ​តែ​បងប្អូន​សម្រាល​បាន​កូន​ភ្លោះ​៣ គឹ​កូន​ទាំងនោះ​ជា​ចៅរបស់​សម្តេច​ទាំង​ពីរ ហើយនឹង​ទទួល​បាន​អំណោ​យ​ដូច​ៗ​គ្នា ។

ក្នុង​ឱកាស​នោះ អំណោយ​របស់​សម្តេច​តេជោ និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​បាន​ផ្តល់ជូន ក្នុង​១​គ្រួសារ​ៗ​មាន អង្ករ​៥០​គីឡូក្រាម ទឹកដោះ​គោ​២​កេស ស្ករស​៥​គីឡូ​ក្រោម ក្រមា​២ សារុង​២ និង​ប្រាក់​៥​លាន​រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ