ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌួ​ង ហ្សូ​រី​ដា ទម្លាយ​អាថ៌កំបាំង​គួរ​ឱ្យ​ភ្ញាក់​​​ផ្អើល ពេល​នាង​បដិសេធ​មង្គល​​ការ​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឌួ​ង ហ្សូ​រី​ដា បាន​ទម្លាយ​អាថ៌​កំបាំង​ដ៏​គួ​ឲ្យ​ភ្ញាក់ផ្អើល ដោយ​នាង​ធ្លាប់​បា​នប​ដិ​​សេ​ធ​មង្គលការ​របស់​ខ្លួន​កាលពី​ជាង​១០​ឆ្នាំ​មុន ។ បែប​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​នាង​នៅ​លីវ​រហូត​មក​ទល់​បច្ចុប្បន្ន ក្នុង​ពេល​ដែល​វ័យ​របស់​នាង​កាន់​ក៏​តែ​ច្រើន​ហើយ ។…

រាជធានី​ភ្នំពេញ ៖ ឌួ​ង ហ្សូ​រី​ដា បាន​ទម្លាយ​អាថ៌​កំបាំង​ដ៏​គួ​ឲ្យ​ភ្ញាក់ផ្អើល ដោយ​នាង​ធ្លាប់​បា​នប​ដិ​​សេ​ធ​មង្គលការ​របស់​ខ្លួន​កាលពី​ជាង​១០​ឆ្នាំ​មុន ។ បែប​នេះ​ហើយ​ទើប​ធ្វើ​ឲ្យ​នាង​នៅ​លីវ​រហូត​មក​ទល់​បច្ចុប្បន្ន ក្នុង​ពេល​ដែល​វ័យ​របស់​នាង​កាន់​ក៏​តែ​ច្រើន​ហើយ ។

នា​ពេល ថ្មី​ៗ​នេះ​ឌួ​ង ហ្សូ​រី​ដា បាន​Share រូបភាព​ជា​ច្រើន​សន្លឹក​ដែល​នាង​បាន​បង្ហោះ​កាលពី​ឆ្នាំ​២០១៤ ដោយ​នាង​បង្ហាញ​ពី​សកម្មភាព​នានា​ដែល​បាន​ឈាន​ចូល​សិល្បៈ​ដំបូង​តាម​រយៈ​ការ​ចូលរួម​ក្នុង​កម្មវិធី​ពន្លក​យុវវ័យ ជាមួយនឹង​សារ​ភ្ជាប់​ជាមួយ​ថា «២០០២-២០២០ រយៈពេល​១៨ ឆ្នាំ​នៃ​ការ​ឈាន​ចាប់ផ្តើម​ចូល​ប្រឡូក​សិល្បៈ រហូត​ដល់​បច្ចុប្បន្ន​! កាលនោះ​បើ​ព្រម​រៀប​ការ​តាំងពី​ឆ្នាំ​២០០៧ ប្រហែល​ឥឡូវ​កូន ធំ​ៗ​បាត់ ប៉ុន្តែ​ខ្ញុំ​នៅ​តែ​ស្រឡាញ់​ជីវិត​ឯករាជ្យ​របស់​ខ្ញូំ​រាល់ថ្ងៃ​» ។

តាម​រយៈ​ខ្លឹមសារ​ដែល​តារា​រូប​នេះ​បាន​សរសេរ​នេះ​បញ្ជាក់​ថា ឌួ​ង ហ្សូ​រី​ដា បដិសេធ​ចោល​មង្គល​ការ​របស់​នាង​ជាង​លើ​ដំបូង​កាលពី​ឆ្នាំ​២០១៧ ដែល​គិត​រហូត​មក​ទល់​ពេល​នេះ​មាន​រយៈពេល​ប្រមាណ​១៣​ឆ្នាំ​មក​ហើយ ហើយ​រយៈពេល​ជាង​១០​ឆ្នាំ​មកនេះ​នាង​ក៏​មិន​ទាន់​បង្ហាញមុខ​ម្ចាស់​ស្នេហ៍​របស់​នាង​ឲ្យ​ប្រាកដ​ណាមួយ​នៅឡើយ​ដែរ ។

ជា​ការ​កត់សម្គាល់​បើ​ទោះបីជា​បច្ចុប្បន្ន​នាង​បាន​ឈាន​មក​ដល់​អាយុ​កាន់តែ​ច្រើន​បន្តិច​ក្តី ប៉ុន្តែ​ឌួ​ង ហ្សូ​រី​ដា ហាក់​នៅ​មិន​ទាន​គិតគូរ​រឿង​គូ​អនាគត​នៅឡើយ​ទេ ក្នុង​ពេល​ដែល​កំពុង​តែ​ជាប់ដៃ​រកស៊ី​ជំនួញ​ផ្ទាល់ខ្លួន​ដែល​បាន​ចំណាយ​ទុន​អស់​ជា​ច្រើន​ម៉ឺ​ន​ដុល្លារ ។

យ៉ាងណា​ក្ដី​បើ​ទោះបីជា​រហូត​មក​ទល់​ពេល​នេះ ឌួ​ង ហ្សូ​រី​ដា នៅ​មិន​ទាន់​លេចឮ​ពី​អត្តសញ្ញាណ​នៃ​ម្ចាស់​បេះដូង​របស់​នាង​ថា​ជា​បុរស​ណា​ម្នាក់​ក៏​ដោយ ប៉ុន្តែ​នាង​ហាក់​មិន​ខ្វល់​ទេ ខណៈ​បើ​ក្រឡេក​ទៅ​មើល​ជីវភាព​រស់នៅ​ប្រចាំ​ថ្ងៃ​របស់​នាង​គឺ​មា​នភា​ពហុ​ឺ​ហា ឡូយឆាយ​មិន​ចាញ់​តារា​មួយ​ចំនួន​ដែល​ប្រើប្រាស់​ឡាន​ទំនើប និង​រស់នៅ​ក្នុងផ្ទះ​វីឡា​យ៉ាង​ស្កឹមស្កៃ​នោះ​ឡើយ ។

មហាជន​ថា តាម​រយៈ​រូបរាង និង​សម្រស់​ស្រស់​ស្អាត​របស់​ឌួ​ង ហ្សូ​រី​ដា នា​ពេល​នេះ គ្មាន​អ្នក​ណា​ម្នាក់​ជឿ​ទេ​ថា នាង​មិន​ទាន់​មាន​គូ​កំណាន់ចិត្ត​នោះ​ទេ ពោល​គឺ​អាច​មាន​ហេតុផល​មួយ​ចំនួន​ដែល​ស្ថិត​នៅ​ក្រោយខ្នង​ដែល​ធ្វើ​ឲ្យ​នាង​មិន​ទាន់​ទទួលយក​ការ​រៀប​ការ ឬ​បង្ហាញមុខ​គូស្នេហ៍​នៅ​ក្នុងអំឡុងពេល​នេះ ។

មួ​​យ​រយៈ​ចុង​ក្រោយ​នេះ ឌួ​ង ហ្សូ​រី​ដា បាន​បាត់​មុខ​ស្ទើរ​ទាំងស្រុង​ពី​ការ​សម្តែង ទាំង​ការ​សម្តែង​ភាពយន្ត និង​ចម្រៀង បន្តា​ប់​ពី​នាង​បាន​ជួប​រឿង​ព្យុះ​ភ្លៀង​មួយ​ចំនួន ដែល​រឿង​ខ្លះ​បាន​ធ្វើ​ឲ្យ​នាង​ត្រូវ​តតាំង​ដល់​តុលាការ​ផង​ដែរ ប៉ុន្តែ​ព្យុះ​ភ្លៀង​ទាំង​អស់នោះ​មិន​បាន​ធ្វើ​នាង​អាប់អួ​សម្រាប់​មុខ​របរ​រកស៊ី​របស់​នាង​ឡើយ ។

កន្លង​មក​ឌួ​ង ហ្សូ​រី​ដា ធ្លាប់​ត្រូវ​បាន​គេ​ចោទប្រកាន់​ថា​បាន​ទទួល​ប្រាក់​ពាន់​ដុល្លារ ពី​កូន​មន្ត្រី ធំ​ៗ ជា​ថ្នូរ​នឹង​ការ​រក​តារា​ស្រី​វ័យ ក្មេង​ៗ​ឱ្យ​គេ ខណៈ​ពេល​ដែល​ដំណឹង​នេះ​ត្រូវ​បណ្តាញ​សង្គម និង​យូ​ធូប ចែកចាយ​ព្រោងព្រាត​ផ្អើល​អស់​ស្រទាប់​មហាជន ។ ទោះជា​យ៉ាងណា​ក្ដី​ព័ត៌មាន​រសើប​មួយ​នេះ ហាក់​មិន​បាន​ធ្វើ​ឲ្យ ដួង ហ្សូ​៊​រី​ដា តក់ស្លុត​នោះ​ឡើយ ព្រោះថា​តាំងពី​នាង​ចូល​សិល្បៈ​មក នាង​​ធ្លាប់​ជួប​រឿងរ៉ាវ​ជា​ច្រើន ដូចនេះ​នាង​មិន​ចុះចាញ់ ហើយ​នៅ​តែ​បន្តការងារ​ដូច​មុន​ទៀត បើ​ទោះជា​ពេល​នេះ​មាន​អ្នកខ្លះ​បាន​វាយតម្លៃ និង​ចាត់​ទុក​នាង​ថា ជាតា​រា​ខុស​ផ្សេង​ពី​មុន​ក៏​ដោយ ។

ក្នុង​ជំហរ​ជា​អ្នក​ទទួល​បន្ទុក​ក្រុម​គ្រួសារ​ក្នុង​ចំណោម​បងប្អូន​ស្រី​ទាំង​៣ ដែល​មាន​ម្តាយ​ជា​ស្ត្រី​មេម៉ាយ​នោះ នាង​មិន​ដែល​រា​ថយ​ចំពោះ​អ្នក​ដែល​វាយប្រហារ​លើ​រូប​នាង​នោះ​ឡើយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ