ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡាយ ល​ក្ខិ​ណា សំងំ​នៅ​​ក្រៅ​ស្រុក ព្រោះ​អ្វីទៅ ទើប​​​មិន​ត្រឡប់​មកវិញ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ឡាយ ល​ក្ខិ​ណា បាន​បន្ត​បាត់​មុខ​ពី​ពិភព​សិល្បៈ ដោយ​ការ​បាត់​មុខ​លើក​នេះ​នាង​ស្ថិត​នៅ​ប្រទេស​កា​ណា​ដា​ឯណោះ ។ មានការ​សង្ស័យ​ថា​ល​ក្ខិ​ណា ដល់​គូ​ពិតប្រាកដ​ហើយ​ទើប​នាង​មិន​ត្រឡប់​មក​ស្រុក ។…

រាជធានី​ភ្នំពេញ ៖ ឡាយ ល​ក្ខិ​ណា បាន​បន្ត​បាត់​មុខ​ពី​ពិភព​សិល្បៈ ដោយ​ការ​បាត់​មុខ​លើក​នេះ​នាង​ស្ថិត​នៅ​ប្រទេស​កា​ណា​ដា​ឯណោះ ។ មានការ​សង្ស័យ​ថា​ល​ក្ខិ​ណា ដល់​គូ​ពិតប្រាកដ​ហើយ​ទើប​នាង​មិន​ត្រឡប់​មក​ស្រុក ។

ប្រសិនបើ​ដល់​គូ​មែន អ្នកគាំទ្រ និង​មិត្ត​សិល្បៈ​ជូនពរ​នាង​ប្រកបដោយ​សេចក្តីសុខ ដែល​រកបាន​គូជីវិត​ត្រូវចិត្ត ហើយ​ឆាប់​បាន​កូនចៅ​ប្រឡែង​លេង​នឹង​គេ​ព្រោះ​វ័យ​កាន់តែ​ច្រើន​ហើយ ។

តារាចម្រៀង និង​សម្តែង​ឡាយ ល​ក្ខិ​ណា ដែល​បាន​ទៅ​សម្តែង​នៅ​ប្រទេស​កា​ណា​ដា​ច្រើន​ខែ​មក​ហើយ​នោះ នៅ​តែ​មិន​ទាន់​ត្រឡប់​មក​ប្រទេស​កំណើត​វិញ​ទេ ធ្វើ​ឲ្យ​មាន​ច​ម្ង​ល់​ជា​ច្រើន ។ មាន​ការ​លើក​ឡើង​ថា នាង​សម្រេចចិត្ត​រស់នៅ​ទីនោះ​ក្រោយ​ពេល​មាន​ជ​ន្ទល់​រឹង​មាំ ។ ម្ល៉ោះហើយ​ឡាយ ល​ក្ខិ​ណា មាន​ភាព​កក់ក្តៅ​ក្នុង​ចិត្ត​ដោយសារ​អ្នកកា​ណា​ដា​យកចិត្តទុកដាក់​រាប់អាន​នាង។

ឡាយ ល​ក្ខិ​ណា អំឡុង​ពេល​បាត់​មុខ​កាលពី​ច្រើន​ឆ្នាំ​មុន គេ​ប្រទះ​ឃើញ​លក់​ខោអាវ​នៅ​ក្នុង​ផ្សារ​អូរ​ឫស្សី ។ ក្នុងអំឡុងពេល​នោះ​មាន​អ្នកខ្លះ​និយាយ​ថា​នាង​ធ្លាក់ខ្លួន ប៉ុន្តែ​សាមីខ្លួន និយាយ​តប​វិញ​ថា ការងារ​ដែល​កើត​ចេញពី​កម្លាំង​ញើស​ឈាម​គឺជា​ការងារ​ដែល​ប្រកបដោយ​ភាព​ទៀងត្រង់ ។ ធ្វើ​អ្វី​ដែល​ជា​កម្លាំង​ពិត​នោះ​យើង​ផ្ទាល់​មាន​ភាព​រីករាយ​ចិត្ត ។ ម្ល៉ោះហើយ​ឡាយ ក​ល្ខិ​ណា មិន​ចាប់អារម្មណ៍​ចំពោះ​សំដី​មនុស្ស​មួយ​ចំនួន​នោះ​ទេ ។

នៅ​ពេល​ដែល​ឡាយ ល​ក្ខិ​ណា ងាក​មក​ប្រឡូក​សិល្បៈ​ជា​ថ្មី ក្នុង​អំឡុង​២-៣​ឆ្នាំ​ចុង​ក្រោយ​នេះ មាន​ការ​លើក​ឡើង​ថា ប្រហែល​មក​ពី​អស់ជម្រើស​បានជា​មក​រើស​កាក់ល្អិត​សិល្បៈ​ម្តងទៀត ប៉ុន្តែ​ឡាយ ល​ក្ខិ​ណា​នៅ​តែ​និយាយ​ការពារ​ខ្លួន​ថា នាង​ចូលរួម​សិល្បៈ​ជា​ថ្មី​តប​តាម​សំណូមពរ​របស់​មហាជន ហើយ​សិល្បៈ​ជា​អាជីព​ដែល​នាង​ស្រឡាញ់​តាំងពី​ដើម​មក​មិន​អាច​ចោល​បាន ទោះបី​ឃ្លាតឆ្ងាយ​បែប​ណា​។

សម្រាប់​ប្រិ​យ​មិត្ត​ដែល​រង់ចាំ​វត្តមាន​របស់​ឡាយ ល​ក្ខិ​ណា ប្រហែលជា​មិន​អាច​សង្ឃឹមថា​នាង​មក​ស្រុក​វិញ​អំឡុង​ពេល​នេះ​ទេ ។

អ្នក​នាង​ឡាយ ល​ក្ខិ​ណា តារា​សាច់​ស​ទ្រលុក​រូប​នេះ​អាច​នឹង​ចេញ​-​ចូល​កម្ពុជា​-​កា​ណា​ដា មិន​នៅ​ជាប់លាប់​កម្ពុជា​ទេ ព្រោះ​អាច​និយាយ​បាន​ថា​នាង​ជា​អាណិកជន​មួយ​ទៅ​ហើយ ។​នៅ​កា​ណា​ដា ឡាយ ល​ក្ខិ​ណា​ទទួលភារៈ​ស្នើ​តារា​ខ្មែរ​ចេញ​ទៅ​ច្រៀង ដោយ​នាង​ជា​អ្នក​មើល​ប្រវត្តិ​ការងារ ។ លើស​ពី​នេះ​ល​ក្ខិ​ណា ទំនងជា​ជំពាក់​ស្នេហ៍​បុរស​នៅ​កា​ណា​ដា​នោះ​ហើយ ទើប​មិន​ត្រឡប់​មក​ស្រុក ។

មុន​ពេល​ចាកចេញ​ទៅ​កា​ណា​ដា ឡាយ ល​ក្ខិ​ណា បាន​ងាក​មក​ប្រឡូក​សិល្បៈ​ដោយ​សាង​ស្នាដៃ​ក្នុង​ខ្សែ​រឿង​ភាគ​បាន​ប៉ុន្មាន​រឿង ។

អ្នកគាំទ្រ​សុ​ទ្ឋ​តែ​ជឿ​ថា​អ្នក​នាង​ឡាយ ល​ក្ខិ​ណា នឹង​បន្ត​ការ​សម្តែង​ដូច​កាល​នៅ​ក្មេង​ជាក់​ជា​មិន​ខាន ប៉ុន្តែ​បង្ហាញមុខ​បាន​តែ​មួយ​រយៈ​ក៏​ស្ងាត់​ទៅ​វិញ ដោយសារ​ហ​ជាប់​ទៅ​ប្រទេស​កា​ណា​ដា​។
ឡាយ ល​ក្ខិ​ណា បរាជ័យ​ស្នេហា​ក្រោយ​ភ្ជាប់ពាក្យ​រួច ។ ចាប់តាំងពី​បែកបាក់​គូ​ដណ្តឹង​នោះ​មក​នាង​មិន​ដែល​បង្ហាញមុខ​បុរស​ណា​ជា​គូស្នេហ៍​ថ្មី​ទេ ។ មាន​អ្នកខ្លះ​លើក​ឡើង​ថា នាង​មិន​ចង់​ឲ្យ​គេ​ស្គាល់​ស្នេហា​ថ្មី ព្រោះ​នោះ​ជា​រឿង​ឯកជន​របស់​ខ្លួន ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ