ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួចគោពី​ស្រុកសំពៅលូន ជាប់​ជុច​នៅ​ស្រុក​ម៉ាឡៃ

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង​៖ កម្លាំង​នគរបាល​ស្រុក​សំពៅ​លូន ដែល​មាន​កិច្ចសហការ​ពី​ក​ម្កាំ​ង​នគរ បាល​ស្រុក​ម៉ា​ឡៃ​ផង បាន​ឃាត់ខ្លួន​បុរស​ម្នាក់ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹ​ង​ថ្ងៃ​ទី​១០​វិច្ឆិកា នៅ​ចំណុច​ក្បែរ​ភ្នំ​យាយ​សំ ក្នុង​ឃុំ​ទូល​ពង្រ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយ…

ខេត្តបាត់ដំបង​៖ កម្លាំង​នគរបាល​ស្រុក​សំពៅ​លូន ដែល​មាន​កិច្ចសហការ​ពី​ក​ម្កាំ​ង​នគរ បាល​ស្រុក​ម៉ា​ឡៃ​ផង បាន​ឃាត់ខ្លួន​បុរស​ម្នាក់ កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹ​ង​ថ្ងៃ​ទី​១០​វិច្ឆិកា នៅ​ចំណុច​ក្បែរ​ភ្នំ​យាយ​សំ ក្នុង​ឃុំ​ទូល​ពង្រ ស្រុក​ម៉ា​ឡៃ ខេត្តបន្ទាយ មានជ័យ ជាមួយនឹង​សត្វ​គោ​២​ក្បាល​ដែល​ជន​នេះ​បាន​លួច​ពី​ស្រុក​សំពៅ​លូន ខេត្ត បាត់ដំបង​។

យោង​តាម​របាយ​ការ​ណ៍​របស់​អធិការ​ស្រុក​សំពៅ​លូនបានឱ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ឆុង ឈី​ម អាយុ​៣៤​ឆ្នាំ រស់នៅ​ភូមិ​ព្រះ​អណ្ដូង ឃុំ​ស្ដុក​ប្រវឹក ស្រុក​រុក្ខ​គិរី​ ។ ជន​ត្រូវ​បាន​សង្ស័យ​ថា បាន​ធ្វើ​សកម្មភាព​លួច​យក​គោ​ចំនួន​០២​ក្បាល កាលពី​វេលា​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១០ វិច្ឆិកា ខណ​:​ម្ចាស់​ចង​នៅ​ខាង​មុខ​ផ្ទះ ស្ថិត​នៅ​ចំណុច​អូរ​យាយ​តា ស្ថិត​ក្នុងភូមិ​អូរ​កាច់ ឃុំ​ជ្រៃ​សីមា ស្រុក​សំពៅ​លូន ដែល​ម្ចាស់​គោ​ឈ្មោះ សុខ ស្រី​សួង ភេទ​ស្រី អាយុ​៤៥​ឆ្នាំ​។​

សមត្ថកិច្ច​បាន​និយាយ​ថា ក្រោយ​ពី​ដឹង​ថា​បាត់គោ​ជន​រង​គ្រោះ​ក៏​បាន​រាយ​ការ​ណ៏​ប្រាប់​មន្ត្រី​មូលដ្ឋាន ហើយ​មន្ត្រី​ក៏​បាន​ផ្ដល់​ព័ត៌មាន​នេះ​ទៅ​កាន់​សមត្ថកិច្ច​នៅ​តាម​បណ្ដា​ស្រុក​មួយ​ចំនួន​នៅ​តំបន់​នោះ​។ លុះ​នៅ​ព្រឹក​ថ្ងៃ​ដដែល​ទើប​គេ​ប្រទះ​ឃើញ​មុខ​ស​ញ្ញ​ជន​សង្ស័យ​ដែល​កំពុង​ដឹកគោ​ទាំង​០២​ក្បាល​លួច​បាន​គោ​ចំនួន​០២​ក្បាល ហើយ​ឃាត់​សួរនាំ​ទើប​ដឹង​ថា ជន​នោះ​ជា​ចោរលួច​គោ​ពី​ស្រុក​សំពៅ​លូន ហើយ​ក៏​ឃាត់​ទាំង​មនុស្ស​ទាំង​គោ​តែ​ម្ដង​។​

ក្រោយ​ពេល​ឃាត់ខ្លួន​សមត្ថកិច្ច​បាន​បញ្ជូន​ជនសង្ស័យ​ឈ្មោះ ឆុង ឈី​ម ជាមួយនឹង​គោ​០២​ក្បាល​មក​កាន់​អធិការ​នគរបាល​ស្រុក​សំពៅ​លូន ដើម្បី​សួរ​ចម្លើយ មុន​ពេល​បញ្ជូន​បន្ត​តាម​នីតិវិធី​ទៅ​កាន់​ស្នងការ​ខេត្ត​។ បើ​តាម​សមត្ថកិច្ច​បាន​ប្រាប់​ថា គោ​ទាំង​០២​ក្បាល​នោះ បាន​ប្រគល់​ជួន​ជន​រង​គ្រោះ​វិញ​ហើយ ដោយឡែក​ជនសង្ស័យ កំពុង​រៀបចំ​បញ្ជូន​ទៅ​កាន់​ស្នងការ​ខេត្ត​ចាត់ការ​តាម​នីតិវិធី​៕

អត្ថបទសរសេរ ដោយ