ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់​រថយន្ត​​មួយ​​គ្រឿង​ត្រួតពិនិត្យ​ទំនិញ​សង្ស័យ​នាំ​ចូល​​ម៉ាស់ខូចគុណភាព​

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​កាលពី​យប់​ថ្ងៃ​ទី​១០ ​វិច្ឆិកា ឆ្នាំ​​២០២០ មន្ត្រី​ជំនាញ​មួយ​ក្រុម​មិន​ស្គាល់​អង្គភាព​បាន​ឃាត់​រថយន្ត​ដឹក​ទំនិញ​​មួយ​​គ្រឿង​តាម​ដងផ្លូវ​លំ​មួយ​ក្បែរ​ផ្លូវជាតិ​លេខ​៥៨ ​ក្នុងភូមិ​ព្រៃ​គប់​ សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយ​ប៉ែ​ត​ ដើម្បី​ត្រួតពិនិត្យ​…

ខេត្ត​បន្ទាយ​មាន​ជ័យ​ ៖ ​កាលពី​យប់​ថ្ងៃ​ទី​១០ ​វិច្ឆិកា ឆ្នាំ​​២០២០ មន្ត្រី​ជំនាញ​មួយ​ក្រុម​មិន​ស្គាល់​អង្គភាព​បាន​ឃាត់​រថយន្ត​ដឹក​ទំនិញ​​មួយ​​គ្រឿង​តាម​ដងផ្លូវ​លំ​មួយ​ក្បែរ​ផ្លូវជាតិ​លេខ​៥៨ ​ក្នុងភូមិ​ព្រៃ​គប់​ សង្កាត់​ផ្សារ​កណ្តាល​ ក្រុង​ប៉ោយ​ប៉ែ​ត​ ដើម្បី​ត្រួតពិនិត្យ​ ។

​តាម​​ប្រភព​​ព័ត៌​មាន​បាន​ឱ្យ​ដឹង​ថា​ ទំនិញ​លើ​រថយន្ត​ខាងលើ​ជា​ម៉ាស់​ការពារ​សុវត្ថិភាព​របស់​អាជីវករ​ម្នាក់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ដែល​កន្លង​មក​ដឹក​ពី​កម្ពុជា​តាម​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​(​មុន​សម័យ​កូ​វី​ដ​)យក​​ទៅ​លក់​នៅ​ផ្សារ​រុង​ក្លឿ​ ។

​តាម​​ប្រភពព័ត៌មាន​​បន្ត​ថា​ ដោយសា​រ​ថៃ​បិទ​ព្រំដែន​ ជា​ហេតុធ្វើ​ឱ្យ​ម៉ាស់​ទាំង​នោះ​លក់​មិន​ដាច់​ ទើប​ម្ចាស់​ជួល​រថយន្ត​ដឹក​ពី​ថៃ​វិញ​តាម​ច្រករបៀង​ក្នុងស្រុក​អូរ​ជ្រៅ ​ដើម្បី​ដាក់​លក់​នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ តែ​ត្រូវ​មន្ត្រី​ជំនាញ​ឃាត់​ត្រួតពិនិត្យ​តែម្តង​ ។

តាម​​ប្រភព​ចុង​ក្រោយ​បាន​ឲ្យ​ដឹង​ថា​ មន្ត្រី​ដែល​ឃាត់​រថយន្ត​ត្រួតពិនិត្យ​ទំនិញ​ខាងលើ​ជា​មន្ត្រី​កាំកុងត្រូល​ហើយ​ថា​ទំនិញ​ទាំងនេះ​(​ម៉ាស់​)​ក្រោយ​ត្រួតពិនិត្យ​ត្រូវ​ក្រុម​មន្ត្រី​យក​ទៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត​ដើម្បី​ពិនិត្យ​មើល​ថា​តើ​ជា​ម៉ាស់​ហួស​សុពលភាព​ឬ​យ៉ាងណា​។​

ពាក់ព័ន្ធ​​នឹង​ករណីខាងលើ​​នេះ​ អ្នក​យក​ព័ត៌មាន​មិន​អាច​សាកសួរ​លម្អិត​បាន​ភ្លាម​ៗ​ទេ​ក្នុង​ហេតុ​ការ​ណ៌​ ដោយសា​ថា​ពេលចុះ​​ផ្តិត​យក​រូបភាព​ ក៏​មាន​អ្នក​ស្រែកសួរ​ថា​ខាង​ណា​ថត? ហើយ​ពេល​បង្ហាញ​ប័ណ្ណ​សម្គាល់​ភ្នាក់ងារ​កោះសន្តិភាព​បែ​រ​ជា​មន្ត្រី​ម្នាក់​ដែល​ពិនិត្យ​មើល​កាត​និយាយ​ថា​ប័ណ្ណ​ដាច់​សុពលភាព​ហើយ​មិន​និយាយ​អ្វី​ឡើយ​។

​ជុំវិញ​ប្រភព​ព័ត៌មាន​ខាងលើ​នេះ ​លោក​សាន​ វិជ្ជា​សា​រ៉ា​វុ​ធ​ ប្រធាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​មិន​អាច​ទាក់ទង​សុំ​កា​បំភ្លឺ​បាន​ទេ​ដោយ​ទូរស័ព្ទ​របស់​លោក​ចុច​ចូល​គ្មាន​អ្នក​ទទួល​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ