ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំណាព្យ (ខែផល្គុណ) ដោយ ណុប ច័ន្ទតារា

14 ឆ្នាំ មុន

ផល្គុណ​ធ្វើបុណ្យ​ដើមទុន​ដាក់​ទាន ​សាង​ផ្លូវ​សង់ស្ពាន​ទាន​តាម​សាសនា
ផល្គុណ​រួចរាល់​រឿង​ស្រែ​ចំការ ​ប្រមូល​ផល្លា​ដាក់​ពេញ​ជង្រុក​។

ផល្គុណ​ធ្វើបុណ្យ​ដើមទុន​ដាក់​ទាន         ​សាង​ផ្លូវ​សង់ស្ពាន​ទាន​តាម​សាសនា
ផល្គុណ​រួចរាល់​រឿង​ស្រែ​ចំការ             ​ប្រមូល​ផល្លា​ដាក់​ពេញ​ជង្រុក​។
ផល្គុណ​ក្ដៅ​ខ្លាំង​ខែប្រាំង​ចូល​ចែ​ត្រ       ​    ​សប្បាយ​ហួសហេតុ​ខ្មែរ​រស់​ពេញ​មុខ
ព្រឹក្សា​បុ​បា្ព​ផ្កា​ស្រស់​កាច់​ទុក              ​    ​ផ្កា​មាន​គ្រប់មុខ​កាច់​ទុក​ថ្វាយ​ព្រះ​។
អង្រឹង​ខ្ញុំ​យោល​ចោល​ភ្នែក​សម្លឹង          ក្រោម​ម្លប់​ត្រឈឹង​ចំការ​ក្បែរ​ផ្ទះ
រៃ​យំ​គ្រលួច​មេឃ​ក៏​ស្រឡះ            ​    ​ខ្ញុំ​នៅ​ចាំ​ច្បាស់​កាល​យុវវ័យ​។
កូន​គោ​ស្រែក​រោទ៍​ទ្រហោ​រក​បៅ       ​    ​អង្រឹង​ក្រចៅ​នៅ​ក្រោម​ដើម​ជ្រៃ
ភ្នែក​ខ្ញុំ​សម្លឹង​គយគន់រំពៃ       ​    ​    ​មើល​ចុង​ត្នោត​លៃ​ផុត​ព្រៃ​ព្រឹក្សា​។
លលក​ក្លា​ក្លំ​ហំ​ហោះ​រងាវ        ​    ​សារិកា​កញ្ជ្រៀវ​ទំ​ចឹក​អាហារ
អា​គក​បន្ទរ​ផ្ដោះផ្ដង​វាចា       ​    ​     សម្លេង​ខ្ញៀវខ្ញា​តាម​ភាសាសត្វ​។
យុវវ័យ​ស្រើបស្រាល​នឹក​ដល់​រូប​ស្រី        ​អក្ខរា​កវី​លាក់​ការ​សម្ងាត់
ផល្គុណ​មន្ដ​ស្នេហ៍​អស់​ក្ដី​វិបត្ដិ      ​     បង​តែង​លួច​ស្កាត់​មក​ជួប​មុខ​ស្រី​។
អក្ខរា​បង​ចារ​ថា​យើង​ជា​គូ       ​     បង​ខំតស៊ូ​សូម​អូន​ប្រណី
ខែ​ចែ​ត្រ​ចូល​ឆ្នាំ​បងខំ​លក​លៃ        ​    ​ចាស់ទុំ​ចូល​ស្ដី​យក​ស្រី​ជា​គូ​។

ដោយ ណុប ច័ន្ទតារា , Long Beach California