ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រគល់​ម៉ូតូសេ​៊​រី​ទំនើប​ឱ្យ​ភាគី​ថៃ​វិញ​ក្រោយ​រក​ឃើញតាម​ប្រព័ន្ធ​ GPS

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ម៉ូតូ​សេ​៊​រី​ទំនើប​១​គ្រឿង បាន​ត្រូវ​មន្ត្រី​និង​សមត្ថកិច្ច​កម្ពុជា​ប្រគល់​ឲ្យ​ភាគី​ថៃ​វិញ​នៅ​លើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ ច្រក​ទ្វារ​ប៉ោយ​ប៉ែ​ត កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ២០២០ ក្រោយ​ពី​តាម​រក​ឃើញ​ដោយសារ​GPS ។…

ខេត្តបន្ទាយមានជ័យ ៖ ម៉ូតូ​សេ​៊​រី​ទំនើប​១​គ្រឿង បាន​ត្រូវ​មន្ត្រី​និង​សមត្ថកិច្ច​កម្ពុជា​ប្រគល់​ឲ្យ​ភាគី​ថៃ​វិញ​នៅ​លើ​ស្ពាន​មិត្តភាព​កម្ពុជា​-​ថៃ ច្រក​ទ្វារ​ប៉ោយ​ប៉ែ​ត កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ២០២០ ក្រោយ​ពី​តាម​រក​ឃើញ​ដោយសារ​GPS ។ ម៉ូតូ​ខាងលើ​នេះ ​ម៉ាក​កា​វ៉ា​សា​គី ពណ៌​ត្រួយ​ចេក​លាយ​ខ្មៅ សេ​៊​រី​ឆ្នាំ​២០១៦ ជា​របស់ជនជាតិ​ថៃ​ម្នាក់​នៅ​ស្រុក​អារញ្ញ ខេត្ត​ស្រះ​កែវ ដែល​បាន​បាត់​កាលពី​ស​ប្តា​ហ៍​មុន ។

ប្រភព​ព័ត៌មាន​ឲ្យ​ដឹង​ថា មុន​រក​ឃើញ​ម៉ូតូ​១​គ្រឿង​នេះ ម្ចាស់​ម៉ូតូ​បាន​ទាក់ទង​ទៅ​មន្ត្រី​កា​រិយា​ល័យ​ទំនាក់ទំនង​ព្រំដែន​របស់​គេ ឲ្យ​ទាក់ទង​មក​សមត្ថកិច្ច​កម្ពុជា តាម​រយៈ​មន្ត្រី​ការិយាល័យ​ទំនាក់ទំនង​ព្រំដែន​កម្ពុជា​-​ថៃ ឲ្យ​ជួយ​ស្រាវជ្រាវ​រក​ដោយ​អះអាង​ថា ម៉ូតូ​នេះ​មាន​ភ្ជាប់​ប្រព័ន្ធ
GPS ហើយ​ពេល​ឆែក​គឺ​នៅ​មាន​តម្រុយ​នៅឡើយ ។ មិន​បាន​ប៉ុន្មាន​ថ្ងៃ​ផង ម៉ូតូ​ខាងលើ​ត្រូវ​បាន​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត តាម​ស្រាវជ្រាវ​រក​ឃើញ​នៅ​ចំណុចដើម​ស្រល់ បរិវេណ​ស៊ី​ណូ​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

ករណី​រក​ឃើញ​ម៉ូតូ​ដែល​ជនជាតិ​ថៃ​បាត់​នេះ លោក ព្រំ ពិសិដ្ឋ អធិការរង​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត​ទទួល​ផែន​ព្រហ្មទណ្ឌ បាន​ប្រាប់​តាម​ទូរស័ព្ទ​ថា ចាប់​អ្នក​ពាក់ព័ន្ធ​ពុំ​បាន​ទេ គឺ​រក​ឃើញ​តែ​ម៉ូតូ​ខាងលើ​គេ​ទុក​ប្លុង​ចោល​នៅ​បរិវេណ​កាស៊ីណូ​ខាងលើ ។

ដោយឡែក ប្រភព​ដាច់​ដោយឡែក​មួយទៀត​ប្រាប់​ថា ករណី​រក​ឃើញ​ម៉ូតូ​ខាងលើ គឺ​រក​ឃើញ​អ្នក​កំពុង​ប្រើប្រាស់​ជា​បុរស​ម្នាក់ ប៉ុន្តែ​ជា​អ្នកទិញ​បន្ត​ពី​គេ​២​ទៅ​៣​តំណ​ហើយ ។

បើ​ដូច​ប្រភព​ចុង​ក្រោយ​មែន សង្ឃឹមថា អ្នក​ពាក់ព័ន្ធ​មុនគេ​នឹង​ត្រូវ​សមត្ថកិច្ច​វែកមុខ​រក​ឃើញ​ជាក់​ជា​មិន​ខាន​ឡើយ ព្រោះថា​ពេល​នេះ​ដោយសារ​វិបត្តិ​កូ​វី​ដ​-១៩ ថៃ​បិទ​ព្រំដែន​អស់ហើយ ។

បើ​គ្មាន​អ្នក​ពាក់ព័ន្ធ​ទេ ហេតុ​អ្វី​ម៉ូតូ​ខាងលើ​ត្រូវ​គេ​លួច​ហើយ​ឆ្លង​ដែន​ពី​ទឹកដី​ថៃ​យក​មក​ដល់​ដី​ខ្មែរ​បាន ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ