ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​ថ្ងៃ​ពិសេស​! តារា​សម្តែង ណា​ខុន លេច​សញ្ញា​ចម្លែក​មួយ​ធ្វើ​អ្នកគាំទ្រ​ឆ្ងល់​គ្រប់​គ្នា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ មានការ​ងឿងឆ្ងល់​ជា​ខ្លាំង​នៅ​ពេល​ដែល​គេ​បានឃើញ​រូបភាព​តារា​សម្តែង ណា​ខុន បង្ហោះ​រឿង​រីករាយ​នៅ​ថ្ងៃកំណើត​របស់​ខ្លួន នោះ​គឺ​នារី​ម្នាក់​ដែល​លោក​ថើប​ថ្ងាស់ និង​ក្មេង​ប្រុស​​ម្នាក់​ដែល​លោក​និយាយ​ថា កូន​។ សន្លឹក​រូបថត​នោះ​ក្លាយជា​សំណួរ​ឆ្ងល់ ដោយសារ​តែ​កន្លង​មក…

រាជធានី​ភ្នំពេញ ៖ មានការ​ងឿងឆ្ងល់​ជា​ខ្លាំង​នៅ​ពេល​ដែល​គេ​បានឃើញ​រូបភាព​តារា​សម្តែង ណា​ខុន បង្ហោះ​រឿង​រីករាយ​នៅ​ថ្ងៃកំណើត​របស់​ខ្លួន នោះ​គឺ​នារី​ម្នាក់​ដែល​លោក​ថើប​ថ្ងាស់ និង​ក្មេង​ប្រុស​​ម្នាក់​ដែល​លោក​និយាយ​ថា កូន​។ សន្លឹក​រូបថត​នោះ​ក្លាយជា​សំណួរ​ឆ្ងល់ ដោយសារ​តែ​កន្លង​មក គេ​មិន​ដែល​លេចឮ​ថា តារា​ប្រុស​រូប​នេះ មាន​ប្រពន្ធ​កូន​ក្រៅពី​ពាក់ព័ន្ធ​ជាមួយ​នារី​សិល្បៈ​​ប៉ុណ្ណោះ​។

នៅ​លើ​បណ្តាញ​សង្គម​របស់​លោក ណា​ខុន បាន​សរសេរ​សារ​ថា «Happy birthday to me 09 11 2020 ក្តី​ប្រាថ្នារ​បស់បង​មិន​ចង់បាន​អ្វី​ច្រើន​ទេ ហើយ​អ្វី​ដែល​បង​ចង់បាន គឺ​នៅ​ក្បែរ​អូន និង​កូន នេះ​គឺជា​សេចក្តីសុខរ​បស់បង I Love you Honey »​។

សំដី​ប៉ុន្មាន​ឃ្លា​នេះ បាន​ធ្វើ​ឱ្យ​គេ​ភ្ញាក់ផ្អើល​ពេញ​សង្គម ទាំង​ក្នុង និង​ក្រៅ​សិល្បៈ ព្រោះថា សុខ​ៗ ណា​ខុន មាន​ប្រពន្ធ មាន​ថែម​ទាំង​កូន​ជិត​ពេញកំលោះ​ទៀត​។ នោះ​ជា​ការណ៍​ពិត ឬ​យ៉ាង​ណា? ដែល​សុខ​ៗ តារា​លេចធ្លោ​ម្នាក់​ទៀត​ហើយ​ដែល​ទម្លាយ​រឿង​មាន​ប្រពន្ធ មានកូន​។

ក្នុង​នោះ គេ​ឃើញ​មិត្ត​សិល្បៈ​មួយ​ចំនួន​បាន​ផ្ញើ​សា​ជូនពរ​គ្រប់​ៗ​គ្នា​ខ្លះ​ថា ឱ្យ​មាន​សេចក្តីសុខ​ជា​រៀង​រហូត​។ ខ្លះ​ថា គួរ​ឱ្យ​ច្រណែន​ណាស់ ស្វី​ត​ពេក​ហើយ​។ បើ​បែប​នេះ គេ​មិន​នឹក​ស្មានថា ណា​ខុន ងាក​ទៅ​រៀប​ការ​នៅ​អាយុ​ប៉ុន្មាន​នោះ​ទេ ដែល​អាយុ​យ៉ាងច្រើន​ពេល​នេះ​៣០​ស្តើង​ប៉ុណ្ណោះ បែរជា​មានកូន​ធំ​បែប​នេះ​ទៅ​ហើយ​។

គេ​ស្មាន​មិន​ដល់​សោះ​ថា លោក​លាក់​រឿង​នេះ​យ៉ាង​ជិតឈឹង​តែ​ម្តង ធ្វើ​ឱ្យ​ដាច់​ថ្ងា​រលើ​អ្នកគាំទ្រ​មិន​តិច​នាក់​នោះ​ទេ​។ ចំណែកឯ​ស្រី​ៗ ដែល​លួច​ស្រឡាញ់​តារា​មុខស្រស់​រាង​សង្ហារ​នេះ ប្រញាប់​ដកចិត្ត ព្រោះ​គេ​មាន​គូ​គេ​យូរហើយ រក​អ្នក​ថ្មី​វិញ​ទៅ​។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ