ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេងលុយខ្មែរ ចាញ់ប្រៀបលុយចិន តែខ្លាំងជាងលុយជប៉ុន !

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរចាញ់ប្រៀបប្រាក់យន់ចិន តែមានកម្លាំងខ្លាំងជាងប្រាក់យ៉េនជប៉ុនបន្តិច ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១១ខែវិច្ឆិកា ឆ្នាំ ២០២០…

រាជធានីភ្នំពេញ ៖ ហាងឆេងប្រាក់រៀលខ្មែរចាញ់ប្រៀបប្រាក់យន់ចិន តែមានកម្លាំងខ្លាំងជាងប្រាក់យ៉េនជប៉ុនបន្តិច ។ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី ១១ខែវិច្ឆិកា ឆ្នាំ ២០២០ នេះឱ្យដឹងថា ១យន់ចិន ទិញចូលរហូតដល់ ៦១៤ រៀល លក់ចេញ ៦២០ រៀល ខណៈកាលពីថ្ងៃម្សិលមិញ ទិញចូលត្រឹមតែ ៦១៣ រៀល និងលក់ចេញតែ ៦១៩ រៀលប៉ុណ្ណោះ ។

ទន្ទឹមនេះប្រាក់យ៉េនជប៉ុនខ្សោយកម្លាំងជាងប្រាក់រៀលខ្មែរដែល ១០០យ៉េនជប៉ុន ទិញចូល ត្រឹមតែ ៣៨៦៤ រៀល លក់ចេញ ៣៩០៣ រៀល ដែលកាលពីថ្ងៃម្សិលមិញ ទិញចូលរហូតដល់ ៣៨៦៥ រៀល និងលក់ចេញ ៣៩០៣ រៀល ។

ជាមួយគ្នានេះដែរ សូមមកដឹងពីហាងឆេងអត្រាប្តូរប្រាក់រៀលខ្មែរធៀបនឹងប្រាក់ប្រទេស ផ្សេងៗដែលរួមមាន ៖ ១ដុល្លារអាមេរិក ស្មើនឹង ៤០៦២ រៀល, ១អឺរ៉ូ ទិញចូល ៤៨០៣ រៀល លក់ចេញ ៤៨៥១ រៀល និង ១ដុល្លារអូស្ត្រាលី ទិញចូល ២៩៥៨ រៀល លក់ចេញ ២៩៨៨ រៀល ។ ថ្ងៃនេះដែរ ១ដុល្លារសាំងហ្គាពួរ ទិញចូល ៣០១៤ រៀល លក់ចេញ ៣០៤៤ រៀល ខណៈ ១បាតថៃ ទិញចូល ១៣៤ រៀល លក់ចេញ ១៣៥ រៀល និង ១០០០ដុងវៀតណាម ទិញចូល ១៧៥ រៀល ហើយលក់ចេញ ១៧៧ រៀល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ