ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បរិវេណមុខប្រាសាទអង្គរកាន់តែមានភាពទាក់ទាញខ្លាំងឡើងៗហើយ!

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖ ថ្មីៗនេះ ប្រជាពលរដ្ឋក្នុងក្រុងសៀមរាបបានបង្ហាញអារម្មណ៍គាំទ្រ និងរីករាយចំពោះការរៀបចំបរិវេណមុខប្រាសាទអង្គរវត្ ត។ ប្រជាពលរដ្ឋដែលពឹងអាស្រ័យផលក៏ដូចជា ទេសចរមកទស្សនានៅតំបន់អង្គរបានបង្ហាញអារម្មណ៍រីករាយ ជាមួយនឹងការអភិវឌ្ឍជាបន្តបន្ទាប់ នៅបរិវេណមុខប្រាសាទអង្គរវត្ត…

ខេត្តសៀមរាប ៖ ថ្មីៗនេះ ប្រជាពលរដ្ឋក្នុងក្រុងសៀមរាបបានបង្ហាញអារម្មណ៍គាំទ្រ និងរីករាយចំពោះការរៀបចំបរិវេណមុខប្រាសាទអង្គរវត្ ត។ ប្រជាពលរដ្ឋដែលពឹងអាស្រ័យផលក៏ដូចជា ទេសចរមកទស្សនានៅតំបន់អង្គរបានបង្ហាញអារម្មណ៍រីករាយ ជាមួយនឹងការអភិវឌ្ឍជាបន្តបន្ទាប់ នៅបរិវេណមុខប្រាសាទអង្គរវត្ត ។ ការអភិវឌ្ឍទាំងនោះរួមមាន ការរៀបចំសួនច្បារ ដាំដើមឈើប្រណិត ឈើផ្កាព្រៃ ក៏ដូចជា សណ្ដាប់ធ្នាប់របៀបរៀបរយនៅកន្លែងលក់ដូរ និងចំណតជាដើម។ល។

លោក ស៊ាន សុខៈ មគ្គុទ្ទេសក៍ទេសចរណ៍នៅតំបន់អង្គរ យល់ថា ការរៀបចំកែលម្អបរិវេណមុខប្រាសាទអង្គរវត្ត ជាការល្អ និងមានប្រយោជន៍សម្រាប់វិស័យទេសចរណ៍ ។ លោក សុខៈ បានធៀបនឹងពេលមុនថា មានភាពខុសគ្នាឆ្ងាយ ដ្បិតបច្ចុប្បន្នមានរៀបចំជាសួនបៃតង ដាំដើមឈើកម្រៗដូចជា ធ្នង់ បេង ជាដើម ដែលជាផ្នែកមួយជួយទាក់ទាញភ្ញៀវទេសចរក៏ដូចជា ឱ្យពួកគេស្គាល់ពូជឈើទាំងនោះ ។

ចំណែកលោក អ៊ួច សុវណ្ណ វិញក៏សប្បាយរីករាយជាមួយទិដ្ឋភាពថ្មីនៃបរិវេណមុខអង្គរវត្តនេះដែរ ។ ក្នុងនាមជាពលរដ្ឋខេត្តសៀមរាបមួយរូប លោកសូមចូលរួមអបអរសាទរជាមួយសមិទ្ធផលមួយនេះ និងរំពឹងថា ក្រោយវិបត្តិកូវីដនឹងមានភ្ញៀវទេសចរកាន់តែច្រើនចូលមកទស្សនារមណីយដ្ឋានអង្គរ ។

ជាងថតមួយរូប លោក អ៊ួច សុវណ្ណ សង្កេតឃើញថា មានទេសចរមួយចំនួនចាប់អារម្មណ៍ជាមួយសម្រស់សួនច្បារបៃតងនៅមុខអង្គរវត្តនេះ និងបានថតរូបទុកជាអនុស្សាវរីយ៍ផងដែរ ។ ក្រៅពីគាំទ្រចំពោះការអភិវឌ្ឍនេះហើយ លោក អ៊ួច សុវណ្ណ ក៏លើកទឹកចិត្តដល់អាជ្ញាធរជាតិអប្សរា បន្តរៀបចំ និងដាំដើមឈើឱ្យបានកាន់តែច្រើន ។

គួរបញ្ជាក់ថា ក្នុងបំណង ដើម្បីកែប្រែសោភ័ណភាព នៅបរិវេណមុខប្រាសាទអង្គរវត្ត ឱ្យស័ក្ដសមជាសម្បត្តិបេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមគម្រោងកែលម្អនេះ ចាប់ពីចុងឆ្នាំ២០១៩មក ដោយក្នុងនោះមានការរៀបចំសួនច្បារ ទីលានបដិសណ្ឋារកិច្ចថ្មី ដោយរើសំណង់តូបលក់ដូរទាំងអស់ចេញពីបរិវេណខាងមុខអង្គរវត្ត ការបញ្ឈប់មិនឱ្យមានការលក់រញ៉េរញ៉ៃ និងចំណតយានយន្តគ្មានសណ្ដាប់ធ្នាប់ជាដើម។ល ៕

អត្ថបទសរសេរ ដោយ