ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់​បាន​ហើយ! ជនសង្ស័យម្នាក់​​បា.ញ់​តដៃ​ជាមួយ​សមត្ថកិច្ច​ជាង​១០​គ្រាប់

3 ឆ្នាំ មុន
  • កណ្តាល

ខេត្ត​កណ្តាល ​៖ ​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​ម្នាក់​​​ដែល​​សមត្ថកិច្ច​បាញ់​បណ្តាល​អោយរ​ងរ​បួស​ជើង​ខាងឆ្វេង ដោយសារ​បាន​បាញ់​តដៃ​មក​លើ​សមត្ថកិច្ច​ជាង​១០​គ្រាប់ ត្រូវ​​​ចាប់ខ្លួន​បាន​ហើយ​ ។ គួររំលឹកថា បង្ក្រាប​គ្រឿងញៀន ជនសង្ស័យ​មាន AK47…

ខេត្ត​កណ្តាល ​៖ ​ជនសង្ស័យ​ពាក់ព័ន្ធ​គ្រឿងញៀន​ម្នាក់​​​ដែល​​សមត្ថកិច្ច​បាញ់​បណ្តាល​អោយរ​ងរ​បួស​ជើង​ខាងឆ្វេង ដោយសារ​បាន​បាញ់​តដៃ​មក​លើ​សមត្ថកិច្ច​ជាង​១០​គ្រាប់ ត្រូវ​​​ចាប់ខ្លួន​បាន​ហើយ​ ។ គួររំលឹកថា បង្ក្រាប​គ្រឿងញៀន ជនសង្ស័យ​មាន AK47 បាញ់​មក​លើ​សមត្ថកិច្ច​កំពុង​ព័ទ្ធ គំរាម​មិន​ឲ្យ​ចូលចាប់

​ប្រតិបត្តិការ​យ៉ាង​ក្តៅ​គគុក​ខាងលើ​បាន​បញ្ចប់​ដោយ​ជោគជ័យ​កាលពី​វេលា​ម៉ោង​ជិត​២​រំលង​អា​ធ្រា​ត្រ​ឈាន​ចូល​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ថ្កុ​ល ឃុំ​ត្រើយ​ស្លា ស្រុក​ស្អាង ខេត្តកណ្តាល ។

ទោះបី​​ជា​យ៉ាងណា​ ពុំ​ទាន់​សុំ​ការ​បញ្ជាក់​បន្ថែម​ពី​លោក​ឧត្តមសេនីយ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល បាន​ទេ ដោយសារ​ទូរស័ព្ទ​ចូល​គ្មាន​អ្នក​ទទួល ។

ដោយឡែក លោក ពុ​យ ទ្រី នាយ​ប៉ុស្តិ៍​ត្រើយ​ស្លា ​បាន​ថ្លែងប្រាប់​​កាលពី​​ព្រឹក​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ ថា ជនសង្ស័យ​ដែល​បាន​បាញ់​​តដៃ​មក​លើ​សមត្ថកិច្ច​ជាង​១០​គ្រាប់ ​ទើប​ត្រូវ​​សមត្ថកិច្ច​​បាញ់​ចំ​ជើង​ឆ្វេង​ជនសង្ស័យ​មួយ​គ្រាប់ ​បណ្តាល​ឱ្យ​រង​របួស​។

លោកនាយ​ប៉ុស្តិ៍​ត្រើយ​ស្លា​បន្ត​ថា បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជ័យ​ជំនះ ក្រុង​តា​ខ្មៅ ដើម្បី​ព្យាបាល និង​បន្ត​នីតិវិធី ។

ជនសង្ស័យ​រូប​នេះ គឺ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ផង ប្រើប្រាស់​អាវុធ​ខុសច្បាប់​ផង និង ដុត​ផ្ទះ​ខ្លួនឯង​ផង​ដែរ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ