ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេលអាជីវកម្មអ្នកជោគជ័យ តើការងារបន្ទាប់របស់អ្នកគួរផ្តោតទៅអ្វីមុន?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ ការងារអាជីវកម្មមួយបានរីកចំរើនឬហៅថាទទួលបានជោគជ័យ ម្ចាស់អាជីវកម្មខ្លះបានគិតគូរទៅក្នុងការរួមចំណែកអវិវឌ្ឍន៍ក្នុងសង្គមរបស់ខ្លួន រីឯអ្នកជោគជ័យខ្លះទៀតមិនត្រឹមតែបានជួយដល់សង្គមរបស់ពួកគាត់នោះទេ ប៉ុន្តែបានជួយដល់ពិភពលោកទាំងមូលទៀតផង។ ប៉ុន្តែក៏មានមនុស្សខ្លះ ឬអ្នកមានខ្លះមិនបានគិតដល់ផលប្រយោជន៍សង្គម ឬការជួយទៅក្នុងសង្គមតាមរូបភាពផ្សេងនោះដែរ។ ក្នុងការជួយទៅក្នុងសង្គមជាតិ…

រាជធានីភ្នំពេញ ៖ ការងារអាជីវកម្មមួយបានរីកចំរើនឬហៅថាទទួលបានជោគជ័យ ម្ចាស់អាជីវកម្មខ្លះបានគិតគូរទៅក្នុងការរួមចំណែកអវិវឌ្ឍន៍ក្នុងសង្គមរបស់ខ្លួន រីឯអ្នកជោគជ័យខ្លះទៀតមិនត្រឹមតែបានជួយដល់សង្គមរបស់ពួកគាត់នោះទេ ប៉ុន្តែបានជួយដល់ពិភពលោកទាំងមូលទៀតផង។

ប៉ុន្តែក៏មានមនុស្សខ្លះ ឬអ្នកមានខ្លះមិនបានគិតដល់ផលប្រយោជន៍សង្គម ឬការជួយទៅក្នុងសង្គមតាមរូបភាពផ្សេងនោះដែរ។ ក្នុងការជួយទៅក្នុងសង្គមជាតិ គឺវាប្រព្រឹត្តិទៅតាមរូបភាពផ្សេងៗគ្នា មានមតិខ្លះក៏បានលើកឡើងថា បើទោះបីយើងមិនអ្វីជួយដល់ក្នុងសង្គមជាតិ គឺយើងប្រព្រឹត្តិនិងធ្វើខ្លួនឱ្យល្អក្នុងសង្គម នោះក៏ជាការជួយសង្គមជាតិយើងបាត់ទៅហើយ។

លោក សោម សម្បត្តិ អគ្គនាយកថ្នាំពណ៌ជាតិ ខាំផេង (Cam-Paint) បានចែករំលែកនូវបទពិសោធន៍ខ្លះៗ សម្រាប់អ្នកមានឬអ្នកដែលជោគជ័យក្នុងអាជីវកម្មរបស់ខ្លួនហើយនោះ ការងារបន្ទាប់ពួកគាត់គួតែផ្តោតលើការងារជួយសង្គមផងដែរ។

លោក សោម សម្បត្តិ បានថ្លែងដូច្នេះថា «យើងរស់នៅជាអ្នកមាននៅក្នុងសង្គមក្រីក្រ យកល្អរស់នៅជាអ្នកធម្មតាក្នុងសង្គមអ្នកមានវិញ។ ពីព្រោះបើយើងរស់នៅជាមានក្នុងសង្គមក្រីក្រ យើងរស់នៅមានមែន ប៉ុន្តែពេលយើងចេញផុតតែពីផ្ទះ នោះយើងនឹងឃើញភាពរហេមរហាម ទុកលំបាក របស់អ្នកដទៃ។ ហើយប្រសិនជាយើងរស់នៅត្រឹមតែជាអ្នកធម្មតា ក្នុងសង្គមធូធាឬសង្គមអ្នកមានវិញ យើងរស់នៅផ្ទះយើងធម្មតាប៉ុន្តែពេលចេញក្រៅផ្ទះ បរិយាកាសក្នុងសង្គមយើងមានភាពប្រសើរ ដូចនេះវាផ្តើមចេញពីគំនិតនេះឯង បានជាខ្ញុំនឹកឃើញ ចុះបើយើងរកស៊ីទៅទទួលបានជោគជ័យ»។


លោក សោម សម្បត្តិ បានឱ្យនិយមន័យភាពជោគជ័យដូចនេះថា តាមពិតទៅភាពជោគជ័យមានន័យថា គឺជាដំំណើរការឆ្ពោះទៅមុខរៀងរហូត ដែលគ្មានទីបញ្ចប់ គ្មាននរណាម្នាក់ថាបានជោគជ័យពិតប្រាកដនោះទេ ពីព្រោះគឺនៅពេលយើងកំណត់ណាមួយយើងទៅដល់កន្លែងនឹង យើងនឹងកំណត់គោលដៅថ្មីមួយទៀត ហើយយើងនឹងឈានដល់កាន់អាថ្មីមួយទៀត ដូចនេះជោគជ័យគឺជាដំណើរការទៅកាន់គោលដៅបន្តបន្ទាប់ គឺវាមិនមានគោលដៅបញ្ចប់របស់មនុស្សណាម្នាក់នោះទេ។

លោកបានបន្តថា «ម្ល៉ោះហើយបានជា ខ្ញុំគិតថា យើងទទួលបានជោគជ័យនេះ យើងចង់ឃើញថា តើអាភាពជោគជ័យរបស់យើងនេះបានរួមចំណែកអ្វីខ្លះដល់សង្គមឱ្យបានប្រសើរ។ តើផ្នែកណាយើងគួរតែចូលរួម ដើម្បីឱ្យសង្គមបានប្រសើរឡើង ម្ល៉ោះហើយកន្លងមកខ្ញុំធ្វើច្រើនជាងគេ ឱ្យតែមានកម្មវិធីទាក់ទងក្នុងវិស័យអប់រំខ្ញុំឧបត្តម្ភម៉ង ខ្ញុំអាចនិយាយបាន ក្រុមហ៊ុនថ្នាំពណ៌ជាតិ ខាំផេង បានឧបត្តម្ភច្រើនជាងគេ»។

លោកបានបន្ថែមថា «ខ្ញុំចាំថា ការអប់រំ គឺជាអាវុធមួយដែលមនុស្សអាចយកទៅប្រើប្រាស់ នៅក្នុងការអវិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ហើយប្រសិនជាយើងយកទ្រឹស្តីរបស់លោកតាណែលស៊ីន ម៉ាន់ដេឡា គាត់ថា សង្គមមួយវាអាចរីកចំរើនទៅបាន ត្រូវតែអវិវឌ្ឍន៍មនុស្សជាមុនសិន ម្ល៉ោះហើយទើបខ្ញុំឱ្យអាទិភាពវិស័យអប់រំនឹងទី១។ រីឯទី ២ ខ្ញុំបានផ្តោតលើវិស័យសុខាភិបាល ខ្ញុំជួយទៅក្នុងមន្ទីរពេទ្យរហូតដល់ខ្ញុំទទួលបានការតែងតាំងជាសមាជិកគ្រុមព្រឹក្សាភិបាលរបស់មន្ទីរពេទ្យរបស់កុមារអង្គរ ហើយជាសមាជិកកម្រិតអន្តរជាតិទៀត»។

លោកបានគិតថា សុខភាពគឺជាមូលធនដំបូងរបស់មនុស្សជាតិ ប្រសិនជាមនុស្សមិនមានសុខភាពល្អមាំទុំា រៀនក៏រៀនមិនកើត ធ្វើការក៏ធ្វើការមិនកើត។ ហើយបើទោះបីនេះជាសម័យកូវីដ១៩ក្តី ក៏យើងនៅតែព្យាយាមគៀងគរ រកប្រាក់ឧបត្តម្ភ ជូនមន្ទីរពេទ្យផងដែរ។
ការពិតកាលណាយើងធ្វើកិច្ចការសង្គម អ្នកដែលចំណេញចុងក្រោយមិនមែនសង្គមនឹងចំណេញតែម្នាក់ឯងនោះទេ ការពិតអ្នកដែលជួយសង្គមនឹងការពិតអ្នកនោះចំណេញច្រើនជាងគេ។ ឧទាហរណ៍ថា យើងរកស៊ី គោលដៅដែលយើងរកស៊ីនឹងចុងក្រោយគឺយើងចង់អ្វី អាចថាយើងចង់ចំណេញប្រាក់ ចង់ក្លាយជាអ្នកមាន យើងចង់ក្លាយទៅជាអ្នកល្បី ប៉ុន្តែអ្នកដែលល្បីនឹងគឺយើងល្បីដោយសារអ្វី គឺដោយសារយើងបានជួយសង្គមនឹង។

នៅពេលយើងជួយសង្គមឱ្យប្រសើរឡើងមិនពិបាកនឹងយកប្រាក់ចំណេញពីសង្គមវិញទេ ពីព្រោះសង្គមនឹងមានកំលាំងទិញ យើងលក់អ្វី យើងមានសេវាអ្វី ក៏សង្គមមានកំលាំងទិញយើងដែរ ផ្ទុយទៅវិញប្រសិនជា សង្គមនឹងដុនដាប សង្គមនឹងក្រីក្រ កុំថាឡើយយើងលក់របស់ថ្លៃ សូម្បីតែយើងលក់របស់ថោកនឹងក៏គេមិនមានលុយទិញដែរ។
លោកបានអំពាវនាវ សុំឱ្យអ្នកដែលមានឬអ្នកជោគជ័យខ្លាំងក្នុងអាជីវកម្មរបស់ខ្លួន ជួយសង្គមទៅតាមលទ្ធភាពរបស់ខ្លួន។ អ្នកដែលបានជួយសង្គម ការពិតខួរក្បាលភ្លឺថ្លា៕

អត្ថបទសរសេរ ដោយ