ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងសុខាភិបាល​រក​ឃើញ​អ្នក​ឆ្លង​វីរុស​កូ​វី​ដ​-១៩ ថ្មី ចំនួន​០៣​នាក់

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​មុន​នេះ​បន្តិច​ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា លទ្ធផល​វិភាគ​វត្ថុ​សំណាក​លើក​ទី​២ ជូន​ដល់​អ្នក​ប៉ះពាល់​នៅ​ក្នុង​ព្រឹត្តិការណ៍​០៣​វិច្ឆិកា គិត​ត្រឹម​ម៉ោង​០៥​ល្ងាច នា​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ នៅ​មុន​នេះ​បន្តិច​ក្រសួងសុខាភិបាល​បាន​ប្រកាស​ថា លទ្ធផល​វិភាគ​វត្ថុ​សំណាក​លើក​ទី​២ ជូន​ដល់​អ្នក​ប៉ះពាល់​នៅ​ក្នុង​ព្រឹត្តិការណ៍​០៣​វិច្ឆិកា គិត​ត្រឹម​ម៉ោង​០៥​ល្ងាច នា​ថ្ងៃ​ទី​០៩ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ ដែល​ផ្តល់​ដោយ​វិទ្យាស្ថាន​ប៉ាស្ទ័រ​កម្ពុជា បាន​បង្ហាញ​ពី​ការ​រក​ឃើញ អ្នក​វិជ្ជមាន​វីរុស​វី​ដ​-១៩ ចំនួន ០៣​នាក់ ដែល​មាន​ដូច​តទៅ​៖


១-​លោក សួ​ស យ៉ា​រ៉ា ជនជាតិ​ខ្មែរ អាយុ​៤៧​ឆ្នាំ ជា​សមាជិក​រដ្ឋសភា មាន​អាសយដ្ឋាន​នៅ​ខណ្ឌទួលគោក រាជធានី​ភ្នំពេញ​។ ២-​លោក ស ចិ​ត្រា ជនជាតិ​ខ្មែរ អាយុ​៤៧​ឆ្នាំ ជា​អគ្គលេខាធិការ​រង​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មាន​អាសយដ្ឋាន​នៅ​សង្កាត់​ទួល​ទំពូង​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។

៣-​បុរស​ជនជាតិ​ហុង​គ្រី អាយុ​៦៨​ឆ្នាំ ជា​ឯកអគ្គរដ្ឋទូត​ហុង​គ្រី​សម្រាប់​កម្ពុជា និង​វៀតណាម ស្នាក់​នៅសណ្ឋាគារ​មួយ​ក្នុង​ទីក្រុង​ភ្នំពេញ​។ បច្ចុប្បន្ន អ្នកជំងឺ​ខាងលើ ត្រូវ​បាន​ដាក់​ឲ្យ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ​-​សូ​វៀត​៕ ដោយ ៖ សហការី

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ