ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើការរកស៊ីច្រើនមុខអាចប្រឈមនឹងបញ្ហាអ្វីខ្លះ?

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖ មានមតិមួយចំនួនបានចោទសួរថា ការអាជីវកម្មច្រើនមុខមានជួបបញ្ហាដែរឬទេ ប្រសិនជាជួបតើនឹងជួបបញ្ហាអ្វីខ្លះ ផ្ទុយទៅវិញប្រសិនជាយើងរកស៊ីច្រើនមុខ តើវាមានប្រយោជន៍ល្អអ្វីខ្លះ? លោក ឃីម សុខហេង…

រាជធានីភ្នំពេញ ៖ មានមតិមួយចំនួនបានចោទសួរថា ការអាជីវកម្មច្រើនមុខមានជួបបញ្ហាដែរឬទេ ប្រសិនជាជួបតើនឹងជួបបញ្ហាអ្វីខ្លះ ផ្ទុយទៅវិញប្រសិនជាយើងរកស៊ីច្រើនមុខ តើវាមានប្រយោជន៍ល្អអ្វីខ្លះ?

លោក ឃីម សុខហេង ដែលជាស្ថាបនិកវិទ្យាស្ថានសិក្សា ដើម្បីជោគជ័យបានថ្លែងថា «ការរកស៊ីច្រើនមុខ ប្រៀបដូចយើងឡើងដើមត្នោតច្រើនដើមដែរ ដើមត្នោតមួយដើមប្រៀបដូចជាមុខរបរមួយ ប៉ុន្តែខ្ញុំចង់ធ្វើការប្រៀបធៀបថាការរកស៊ីប្រៀបបាននឹងយើងឡើងដើមត្នោតកុំថាឡើយយើងឡើងច្រើនដើម នៅពេលដែលយើងមិនទាន់ចេះទោះបីជាយើងឡើងតែមួយដើម ក៏ញ័រជើងដែរហើយប្រសិនជាយើងបង្ខំឡើងខ្ពស់បន្តិច យើងអាចស្លុតស្មារតី យើងអាចភ័យ មើលមកក្រោមយើងឃើញខ្ពស់យើងអាចភ័យស្លន់ស្លោ ហើយបណ្តាលឱ្យទន់កម្លាំងដៃជើង យើងអាចធ្លាក់មកវិញក៏ថាបាន ។ នៅពេលយើងចេះឡើងត្នោត កុំថាឡើយយើងឡើង៣ ដើម យើងឡើង៥ ដើមក៏មិនជាបញ្ហាដែរ ប៉ុន្តែសួរថា វាអត់ហានិភ័យសោះទេ ចំលើយគឺមាន មានខ្លះដែរ ប៉ុន្តែគ្រាន់តែមានតិចជាង អ្នកដែលអត់ចេះសោះ»។

ងាកមកមើលការធ្វើអាជីវកម្មវិញម្តង យើងលើកយកការរកស៊ីច្រើនមុខដែលមានហានិភ័យមកបកស្រាយមុនសិន ។ ឧទាហរណ៍ថា យើងមានអាជីវកម្មពី ២មុខឡើងទៅ តើយើងច្បាស់អំពីមុខរបរនីមួយៗដែរឬទេ? នេះជាចំណុចដែលយើងអាចបញ្ចៀសការខាតលុយ ការខាតកំលាំង ហើយនឹងការមិនធ្វើឱ្យខ្លួនយើងស្រ្តេស ។ អ្នករកស៊ីច្រើនមុខភាគច្រើន ច្រើនតែរវល់ច្រើន ត្រូវចំណាយពេលវេលារបស់យើងក៏ច្រើន។
តាមបទពិសោធន៍របស់លោកគ្រូ បានលើឡើងថា ការរកស៊ីច្រើនមុខអាចប្រឈមទៅនឹងកំលាំងមិនគ្រប់គ្រាន់ រីឯកំលាំងចែកចេញជា បីប្រភេទ ៖


ទី១) កំលាំងទៅលើគំនិត បញ្ញា ស្មារតី ៖ ក្នុងអាជីវកម្មនីមួយៗ តើយើងមានគំនិតបញ្ញាច្បាស់លាស់ ក្នុងការបង្កើតនិងធ្វើឱ្យមានភាពទាក់ទាញឬទេ។ ប្រសិនជាកំលាំងទីមួយនេះខ្សោយ យើងទៅបើមុខរបររកស៊ី សួរថាតើយើងរកស៊ីអ្វី ព្រោះយើងមិនមានកំលាំងប្រាជ្ញានឹងដល់កម្រិត។ ប្រសិនជាយើងមិនមានកំលាំងគំនិតនេះទេ នោះយើងមិនអាចទាក់ទាញមនុស្សពូកែៗមកធ្វើបាន។

ទី២) កំលាំងមនុស្សមិនគ្រប់ ៖ កាលណាយើងរកស៊ីច្រើនមុខ កំលាំងមនុស្សមិនគ្រប់ ឧទាហរណ៍ថាយើងមានអូសមួយបាច់ ហើយត្រូវដាំបាយមួយខ្ទះធំ ពេលនោះប្រាកដណាស់ថា អូសមួយបាច់តូចនោះមិនអាចដុតរហូតបាយឆ្អិននោះទេ ។ ទី៣) កំលាំងលុយមិនដល់ ៖ កាលណាយើងរកស៊ីច្រើនមុខ យូរៗទៅកុំថាឡើយការគិតរបស់យើងវាវិលវល់ សូម្បីតែលុយឬចរន្តសាច់ប្រាក់របស់យើង ក៏វាស្ទះដែរ។

លោកគ្រូបានលើកយកឧទាហរណ៍ដូចនេះ មុខរបរមួយនេះចំណេញលុយ ប៉ុន្តែយកលុយពីអាមួយនឹងយកមកទប់អាបីទៀត ប៉ុន្តែសួរថា អាបីនឹង ប្រសិនបើបិទ២ចោលសិន ហើយទុកតែពីរដើម្បិទប់ ដូចនេះយើងនឹងមិនសូវខាតច្រើន ព្រោះតែយើងត្រូវចែកថាមពលនៃការគិតរបស់យើងនឹងវាច្រើនមុខពេកក្នុងពេលតែមួយ ។ មនុស្សយើង កាលណាហត់ខ្លាំង អស់កម្លាំង យើងឈឺ បាច់គេប្រាប់ទេ គឺនឹងទំលាក់ចោលឯង គឺយើងមិនបានផ្តោតឱ្យដល់កម្រិតនោះទេ ដូចពាក្យខ្មែរយើងនិយាយថា “ធ្វើអ្វីធ្វើឱ្យប្រាកដ ធ្វើឱ្យច្បាស់ មួយដឹងមួយ មិនអត់បាយហូបទេ” ។

លោកបន្តថា ចំណែកទី ៤ វិញ ៖ ការប្រឈមមួយនេះ គឺប្រឈមនឹងសេវាកម្មរបស់ខ្លួនមិនមានគុណភាពនោះទេ ពីព្រោះកំលាំងយើងខ្សោយ ហើយយើងទៅមើលច្រើនមុខ អញ្ចឹងផលិផលរបស់យើងនឹងមិនបានយកចិត្តទុកដាក់ទៅលើអនាម័យ គុណភាពដិតដល់ ឬមើលទៅការវេចខ្ជប់នឹងមិនបានដិតដល់ ព្រមទាំងសេវាកម្មផងដែរ។ អ្នកខ្លះមិនមែនគាត់មិនចេះទេ មិនមែនគាត់ធ្វើមិនកើតទេ ប៉ុន្តែបញ្ហាគឺយើងធ្វើច្រើនរឿងពេកក្នុងពេលតែមួយ រីឯសមត្ថភាពអ្នកខ្លះនៅមានកម្រិតទៀត៕

អត្ថបទសរសេរ ដោយ