ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​​ប្រុស​ស្រី​បន្ត​បន្ទាប់​​​​6​នាក់ រួម​ទាំង​វត្ថុ​តាង​រាប់រយ​កញ្ចប់​

3 ឆ្នាំ មុន
  • ព្រះសីហនុ

ខេត្ត​ព្រះ​សីហ​នុ ៖ មនុស្ស​ប្រុស​ស្រី​ចំនួន​៦​នាក់ បាន​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​យប់​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទីកន្លែង​២​ផ្សេង​គ្នា ក្នុង​នោះ​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​​គ្រឿងញៀន​មាន​៣​នាក់ និង​អ្នក​ជួញដូរ​មាន​ចំនួន​៣​នាក់ ដកហូត​បាន​ថ្នាំ​ញៀន​១៦៧​កញ្ចប់…

ខេត្ត​ព្រះ​សីហ​នុ ៖ មនុស្ស​ប្រុស​ស្រី​ចំនួន​៦​នាក់ បាន​ត្រូវ​សមត្ថកិច្ច​ចាប់ខ្លួន​ជា​បន្តបន្ទាប់​កាលពី​យប់​ថ្ងៃ​ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ទីកន្លែង​២​ផ្សេង​គ្នា ក្នុង​នោះ​អ្នក​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​ប្រាស់​​គ្រឿងញៀន​មាន​៣​នាក់ និង​អ្នក​ជួញដូរ​មាន​ចំនួន​៣​នាក់ ដកហូត​បាន​ថ្នាំ​ញៀន​១៦៧​កញ្ចប់ និង​វត្ថុ​តាង​មួយ​ចំនួន​ទៀត ។

ប្រភព​ព័ត៌មាន​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា នា​វេលា​ម៉ោង​ប្រមាណ​៨​មោង​និង​៣០​នាទី​យប់ កម្លាំង​គណ​:​បញ្ជាការ​ឯកភាព​ក្រុងព្រះសីហនុ ខណៈ​ធ្វើការ​ឆែក​អាវុធ​ជាតិ​ផ្ទុះ​នៅ​ផ្លូវជាតិ​លេខ​៤ មុខ​សាលា​បឋម​សិក្សា​ចម្ការ​កៅស៊ូ ភូមិ​១ សង្កាត់​លេខ​១ ក្រុងព្រះសីហនុ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​៣​នាក់ សុទ្ធ​សឹង​ជា​ជាង​ផ្សារ​ដែក ដោយ​ដកហូត​បាន​ថ្នាំ​ញៀន​១​កញ្ចប់ ៖

១-​ឈ្មោះ ទី​ម ភារ​ម្យ ភេទ​ប្រុស អាយុ១៩​ឆ្នាំ, ២-​ឈ្មោះ ផុ​ន ឈុ​ន​នី ភេទ​ប្រុស អាយុ​២៦​ឆ្នាំ និង​៣-​ឈ្មោះ អ៊ឹ​ត ប្រុស ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ។

នៅ​ពេល​សាកសួរ ជនសង្ស័យ​ទាំង​៣​នាក់​ឆ្លើយ​ថា ថ្នាំ​ញៀន​១​កញ្ចប់​នេះ​ខ្លួន​ចូល​លុយ​គ្នាទិញ​ពី​អូរ​ត្រេះ​មក​ដើ​ម្បី​ប្រើប្រាស់ ដោយ​ទិញ​តម្លៃ៣០.០០០​រៀល គឺ​ចូល​គ្នា​ម្នាក់​១០.០០០​រៀល ។វត្ថុ​តាង​ដែល​ដកហូត​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា សង្ស័យ​ជា​សារធាតុ​ញៀន​១​កញ្ចប់ ទូរស័ព្ទ​២​គ្រឿង គឺ​ម៉ា​កវី​វ៉ូ​១​គ្រឿង ពណ៌​ផ្ទៃមេឃ និង​ម៉ាក​អុ​ប​ប៉ូ​១​គ្រឿង​ពណ៌​ខៀវ និង​ម៉ូតូ​១​គ្រឿង​ម៉ាក​វេ​វ​ពណ៌​ខ្មៅ គ្មាន​ផ្លា​ក​លេខ ។

ចំណែក​នៅ​វេលា​ម៉ោង​១១​និង​៣០​នាទី​យប់កម្លាំង​នគរបាល​ក្រុងព្រះសីហនុ បាន​ឃាត់ខ្លួន​ជន​សង្ស័យ​ពាក់ព័ន្ធ​នឹង​ករណី​គ្រឿងញៀន​ចំនួន​៣​នាក់​ផ្សេង​ទៀត នៅ​ភូមិ​៥ សង្កាត់​លេខ​៤ ក្រុ​ង្ត​ព្រះ​សីហ​នុ ដែល​មាន ៖

១-​ឈ្មោះ ឃិ​ន ស៊ីនួន ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ ជា​កម្មករ​សំណង់, ២-​ឈ្មោះ ឈួ​ន កំសត់ ភេទ​ស្រី អាយុ​៣៤​ឆ្នាំ ជា​កម្មករ​សំណង់ និង​៣-​ឈ្មោះ ឈៀង សុខា ភេទ​ប្រុស អាយុ​៤៤​ឆ្នាំ ជា​មេកា​សំណង់​ទាំង​៣​នាក់ ស្នាក់​នៅ​ក្នុងភូមិ​៥ សង្កាត់​លេខ៤ ក្រុងព្រះសីហនុ ។

ជាមួយនឹង​ការ​ឃាត់ខ្លួន​នេះ សមត្ថកិច្ច​បាន​ដកហូត​វត្ថុ​តាង​មាន ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​ជា​សារធាតុ​ញៀន​ចំនួន​១៦៦​កញ្ចប់ ទូរស័ព្ទ​៤​គ្រឿង ដាវ​៣​ដើ​ម និង​ថង់​សម្រាប់​វេច​ខ្ចប់​មួយ​ចំនួន។

ជនសង្ស័យ​ទាំងអស់ ត្រូវ​បាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុងព្រះសីហនុ​ដើម្បី​ចាត់
ការ​តាម​ផ្លូវច្បាប់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ