ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជីវករ​លក់ដូរ​ជុំវិញ​សួន​កុមារ​មុខ​សាលា​ខេត្ត​នាំ​គ្នា​លាង​សម្អាត​កន្លែង​លក់​​​​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ប៉ៃលិន

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ទាំងប្រុស ទាំងស្រី​ជា​អាជីវករ​ប្រមាណ​ជាង​៣០​នាក់ ដែល​ប្រកប​របរ​លក់ដូរ​នៅ​ជុំវិញ​សួន​កុមារ និង​នៅ​មុខ​សាលាខេត្ត​ប៉ៃលិន ជាប់​វិ​មា​ណ​ឯករាជ្យ បាន​នាំ​គ្នា​លាង​សម្អាត​កន្លែង​លក់ដូរ​រួម​គ្នា ដើម្បី​រក្សា​អនាម័យ សោ​ភ័​ណ្ឌ​ភាព…

ខេត្ត​ប៉ៃលិន ៖ ប្រជាពលរដ្ឋ​ទាំងប្រុស ទាំងស្រី​ជា​អាជីវករ​ប្រមាណ​ជាង​៣០​នាក់ ដែល​ប្រកប​របរ​លក់ដូរ​នៅ​ជុំវិញ​សួន​កុមារ និង​នៅ​មុខ​សាលាខេត្ត​ប៉ៃលិន ជាប់​វិ​មា​ណ​ឯករាជ្យ បាន​នាំ​គ្នា​លាង​សម្អាត​កន្លែង​លក់ដូរ​រួម​គ្នា ដើម្បី​រក្សា​អនាម័យ សោ​ភ័​ណ្ឌ​ភាព សម្រាប់​បុណ្យ​ឯករាជ្យ​ជាតិ​នា​ថ្ងៃ​០៩ វិច្ឆិកា ឆ្នាំ​២០២០ នេះ ។

ហេតុការណ៍​អាជីវករ​នាំ​គ្នា​លាង​សម្អាត​ទីធ្លា​នេះ បាន​ធ្វើ​ឡើង​កាលពី​ព្រឹក​ថ្ងៃ​០៧ ខែវិច្ឆិកា ឆ្នាំ​2020 នៅ​មុខ​សាលាខេត្ត​ប៉ៃលិន និង​ជុំវិញ​សួន​កុមារ ស្ថិត​នៅ​ភូមិ​ប៉ា​ហ៊ី​ត្បូង សង្កាត់​ប៉ៃលិន ក្រុងប៉ៃលិន ខេត្ត​ប៉ៃលិន ។

ប្រភព​ព័ត៌មាន​ពី​លោក សុខ ប៊ុ​ន​សុ​ន ប្រធាន​ការិយាល័យ​សារ​ធា​ណ​ការ​ដឹក​ជញ្ជូន អានា​ម័​យ និង​សណ្តាប់ធ្នាប់​សាធារណៈ​ក្រុងប៉ៃលិន ជា​អ្នក​ទទួល​បន្ទុក​ការ​គ្រប់គ្រង​អនាម័យ​ក្រុងប៉ៃលិន បាន​រៀបរាប់​ឱ្យ​ដឹង​ថា ៖ ខាង​លោក​បាន​ដឹកនាំ​បងប្អូន​អាជីវករ ដែល​លក់ដូរ​នៅ​ជុំវិញ​សួន​កុមារ ទល់មុខ​សាលាខេត្ត ធ្វើការ​សហការ​គ្នា បោស​លាង និង​សំអាត អនាម័យ​លើ​សួន​កុមារ​ដែល​ជា​កន្លែង​កំសាន្ត ពីព្រោះ​នៅ​កៀក​នឹង​វិមាន​ឯករាជ្យ ហើយ​ស្រប​ពេល​ដែល​ជិត​ឈាន​ចូល​ដល់​ថ្ងៃ​បុណ្យ​រលឹក​ថ្ងៃ​ឯករាជ្យ​ជាតិ​នៅ​ថ្ងៃ​ទី​០៩ វិច្ឆិកា ឆ្នាំ​២០២០ ដោយ​មាន​បងប្អូន​អាជីវករ ចូលរួម​ចំនួន​ជាង​៣០​នាក់ ។

លោក​បន្ត​ទៀត​ថា ៖ ការ​សហការ និង​មូលមតិ​គ្នា​លាង​សំអាត​លើ​សួន​កុមារ​នេះ ខាង​លោក បាន​ជួល​រថយន្ត​ដឹក​ទឹក​យក​ទៅ​បាញ់​ទឹក​លាង ដោយ​ក្រុម​អាជីវករ នាំ​គ្នា​ប្រើ​អំបោស រួម​កម្លាំង​ដៃ​គ្នា ដើម្បី​ឆាប់​រួច និង​រក្សា​ទីក្រុង​ស្អាត ។

លោក​បាន​បញ្ជាក់​បន្ត​ទៀត​ថា ៖ ការ​លាង​បោសសំអាត​សួន​កុមារ​នេះ ចំណាយ​ថវិកា​សរុប​ទាំងអស់​ចំនួន​១២​ម៉ឺន​រៀល ដោយ​ប្រើ​រថយន្ត​ដឹក​ទឹក​ប្រើ​អស់​៤​គ្រឿង​ផង​ដែរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ