ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណឹង​សោកសៅ​ម្ចាស់​បទ «​ដងស្ទឹង​ណូ​វែ​ល​» លោក​នី សា​លឿន​ទទួលមរណភាព​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ម្ចាស់​បទ​ដងស្ទឹង​ណូ​វែ​ល លោក នី សា​លឿន បាន​ទទួលមរណភាព​ហើយ នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ…

រាជធានី​ភ្នំពេញ ៖ ម្ចាស់​បទ​ដងស្ទឹង​ណូ​វែ​ល លោក នី សា​លឿន បាន​ទទួលមរណភាព​ហើយ នៅ​ថ្ងៃ​ទី​៩ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ នៅ​លើ​ទឹកដី​អា​មេ​រិ​ក​ទី​ដែល​លោក​កំពុង​រស់នៅ ។

ដំណឹង​ពី​មរណភាព​របស់ នី សា​លឿន នា​ពេល​នេះ​បាន​ធ្វើ​អោយ​អ្នកសិល្បៈ​ដែល​ធ្លាប់​ស្និត​ស្នាល ជា​ពិសេស​ប្រិ​យ​មិត្ត​ដែល​ធ្លាប់​គាំទ្រ​បទ​ចម្រៀង​របស់​លោក​បាន​សម្តែង​ការ​សោកស្តាយ​យ៉ាង​ខ្លាំង ។

តារា​សម្តែង​លោក ប៉ែន ចំ​រ៉ុ​ង បាន​បង្ហោះ​សារ​តាម​ហ្វេ​ស​ប៊ុ​ករប​ស់លោ​កថា ហ៊ឺ ពិតជា​លឿន​ពេក បងប្អូន​អើយ​យ បងប្រុស នី សា​លឿន​ម្ចាស់​បទ « ស្នេហ៍​ក្នុង​សុ​បិ​ន្ត​» បាន​លាចាក​លោក​យើង​ហើយ លា​រហូត​គ្មាន​ថ្ងៃ​ត្រឡប់​ឡើយ ហើយ​ខ្ញុំ​សូម​ចូលរួម​សោកស្តាយ​ចំពោះ​ក្រុម​គ្រួសារ​គាត់​ផង និង​សូម​អោយ វិញ្ញាណក្ខន្ធ បង​ទៅ​កាន់​សុ​គ​ភព​ផង​ចុះ ។

ចំណែក​បងប្រុស​តារាចម្រៀង​លោក ខេមរៈ សិរីមន្ត លោក ខេមរៈ ភា​រុណ បាន​បង្ហោះ​សារ​ដែរ​ថា បានឃើញ​ដំណឹង​នេះ​ហើយ​ខ្ញុំ​ពិតជា​មានការ​សោកស្តាយ​បងប្រុស​នី សា​លឿន តារាចំរៀង​ក្នុង​ដួងចិត្ត​ខ្ញុំ​សំលេង​ស្រទន់​ទន់​ផ្អែម​បាន​លាចាក​លោក​នេះ សូម វិញ្ញាណក្ខន្ធ លោក​បាន​ដល់​ឋាន​សុគតិភព​កុំបី​ខាន ។

លោក នី សា​លឿន គឺជា​ម្ចាស់​បទ «​ស្នេហ៍​ក្នុង​សុបិន​»«​ចែវ​ទូក​នេសាទ​» និង «​ដងស្ទឹង​នូ​វែ​ល​» ។ លោក​ត្រូវ​បាន​គេ​ដឹង​ថា លោក​បាន​ទទួលមរណភាព​នៅ​សហរដ្ឋអាមេរិក ដោយសារ​រោគ​រលាក​ថ្លើម​ធ្ងន់ធ្ងរ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ