ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​រង​ឥទ្ធិពល​កូន​ព្យុះ ទី​២១​ឈ្មោះ អេ​តូ នៅ​ថ្ងៃ​ទី​១១ វិច្ឆិកា​ខាង​មុខ​នេះ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រសួង​ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅ​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្តី​ពី​ស្ថានភាព​អាកាសធាតុ​បានអោយ​ដឹង​ថា កូន​ព្យុះ​ទី​២១ ឈ្មោះ អេ​តូ នឹង​ជះ​ឥទ្ធិពល​មក​ដល់​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ ក្រសួង​ក្រសួង​ធនធានទឹក និង​ឧតុនិយម​នៅ​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ​បាន​ចេញ​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្តី​ពី​ស្ថានភាព​អាកាសធាតុ​បានអោយ​ដឹង​ថា កូន​ព្យុះ​ទី​២១ ឈ្មោះ អេ​តូ នឹង​ជះ​ឥទ្ធិពល​មក​ដល់​កម្ពុជា នៅ​ថ្ងៃ​ទី​១១ វិច្ឆិកា​ខាង​មុខ​នេះ ។

សេចក្តី​ប្រកាស​ព័ត៌មាន បានអោយ​ដឹង​ថា ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ឲ្យ​បាន​ជ្រាប​ថា យោង​ការ​តាមដាន និង​កា​រវិ​វត្ត​នៃ​ស្ថានភាព​អាកាសធាតុ​បង្ហាញ​ឲ្យ​ឃើញ​ថា នៅ​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះ​វិ​សម្ពាធ (Tropical Depression ) បាន និង​កំពុង​ស្ថិត​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ហើយនឹង​ធ្វើ​ដំណើរ​ឆ្ពោះ​មក​ទិសបស្ចឹម ដោយ​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​ទៅ​ជា កូន​ព្យុះ​ទី ២១ ឈ្មោះ អេ​តូ ( ETAU ) នៅ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ ២០២០ ។

តាម​ការ​ព្យាករ​ព្យុះ​នេះ​នឹង​ថមថយ​ឥទ្ធិពល​ទៅ​ជា​វិ​សម្ពាធ ( Tropical Depression ) ពេល​ចូល​ដល់​លើ​ឆ្នេរ​ភាគ​ខាងត្បូង​ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ ហើយ​បន្ទាប់​មក​ជា​សម្ពាធ​ទាប (Low Pressure ) ពេល​ចូល​មក​ដល់​លើ​ភាគ​ខាងកើត ប្រទេស​កម្ពុជា​នៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ ២០២០ ។

លក្ខណៈ​បែប​នេះ នឹង​ធ្វើ​ឲ្យ​អាកាសធាតុ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​យប់​ថ្ងៃ​ទី ១០ ដល់​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ ២០២០ មាន​ស្ថានភាព ដូច​ខាងក្រោម ៖ – បណ្តា​រាជធានី ខេត្ត​នៅ​តំបន់​ខ្ពង់រាប ភាគ​ឦសាន ខេត្ត​ភាគ​ខាងកើត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម និង​ខេត្ត​ភាគ​ខាងត្បូង​នឹង​អាច​មាន​ភ្លៀង​ខ្យល់​ក្នុង​កម្រិត ពី​បង្គួរ​ទៅ​ច្រើន ។ – បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ នឹង​អាច​មាន​ភ្លៀង​ខ្យល់​ក្នុង​កម្រិត ពី​តិច​ទៅ​បង្គួរ និង​រលក​សមុទ្រ​មាន​កម្ពស់​មធ្យម ។

យោង​លើ​ស្ថានភាព​អាកាសធាតុ ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន​ជ្រាប​ជា​ព័ត៌មាន ពិសេស​បងប្អូន​ប្រជា​នេសាទ និង​អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រ​ទាំងអស់ សូម​បង្កើន​ការ​យកចិត្តទុកដាក់​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេង​ៗ ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ ។

ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន និង​កំពុង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​បាតុភូត​ធម្មជាតិ​នេះ ហើយនឹង​ជម្រាប​ជូន​ព័ត៌មាន​ជា​បន្តបន្ទាប់​ទៀត ក្នុង​ករណី​អាកាសធាតុ​មានការ​ប្រែប្រួល ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ