ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឡានដឹកខ្សាច់​​​បង្កក្តៅក្រហាយ​រាល់​​ថ្ងៃ ហុយ​​​​ទ្រលោម​​

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖​ ម​ជ្ឈដ្ឋា​ន​ទូ​​ទៅ ក៏​ដូច​ជា​ពលរដ្ឋ​រស់នៅ​តាម​ដងផ្លូវ​ ស្រប​តាម​មាត់​ទន្លេ​បាសាក់​ក្រុង​តា​ខ្មៅ និង​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​២១A ចាប់ពី​ជាប់​គល់​ស្ពាន​ព្រែក​សំរោង រហូត​ដល់​ភូមិ​ស្វាយ​រលំ សម្តែង​ការ​ក្តៅក្រហាយ​ទៅ​លើ​ក្រុម​រថយន្ត​ដឹក​ខ្សាច់​ដឹក​អត​គ្រប បើក​លឿន​ៗ…

ខេត្តកណ្តាល ៖​ ម​ជ្ឈដ្ឋា​ន​ទូ​​ទៅ ក៏​ដូច​ជា​ពលរដ្ឋ​រស់នៅ​តាម​ដងផ្លូវ​ ស្រប​តាម​មាត់​ទន្លេ​បាសាក់​ក្រុង​តា​ខ្មៅ និង​អ្នក​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​២១A ចាប់ពី​ជាប់​គល់​ស្ពាន​ព្រែក​សំរោង រហូត​ដល់​ភូមិ​ស្វាយ​រលំ សម្តែង​ការ​ក្តៅក្រហាយ​ទៅ​លើ​ក្រុម​រថយន្ត​ដឹក​ខ្សាច់​ដឹក​អត​គ្រប បើក​លឿន​ៗ ចេញពី​ដេប៉ូ​ខ្សាច់​ជា​ច្រើន​កន្លែង ដឹក​ដូច​ភ្លៀងរលឹម ហុយ​ឡើង​ងងឹត​មេឃ ធ្វើ​អោយ​ពលរដ្ឋ​ពិបាក​ក្នុង​ការ​ធ្វើ​ដំណើរ ។

ហាក់​មិន​ញញើត​ចំពោះ​ចំណាត់ការ​របស់​អាជ្ញាធរ ផ្គើន​ទៅ​និង​ការ​ណែនាំ​របស់​រដ្ឋបាល​សាលាខេត្ត មិន​ខ្វល់​ពី​សុខភាព ពលរដ្ឋ និង​មិន​គោរព​ទៅ​តាម​សារាចរ​ណ៏​ណែនាំ​របស់​ក្រសួង​រ៉ែ លេខ​០៣/១០​ ​ខេត្តកណ្តាលសោះ ។

​ក្រុង​តា​ខ្មៅ​ដោយ​អង្កេត​ឃើញ​ថា នា​ពេល​កន្លង​មក ​រដ្ឋបាល​សាលា​ខេត្តកណ្តាល ក៏​ដូច​ជា​លោក​ឧត្តម​សេនី​យ៍ទោ ឈឿ​ន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្តាល រួម​ជាមួយ​មន្ទីរ​សាធារណៈការ​ខេត្ត បាន​ដឹកនាំ​កំលាំង​ចុះ​អនុវត្ត​ច្បាប់​ចរាចរ​ណ៍​ផ្លូវគោក​រួច​ហើយ​ក៏​ដោយ បាន​ត្រឹមតែ​មួយ​ចំ​អិន​កំពឹស និង​ដូច​វែក​ចក​អ​ញ្ចឹ​ង ហើយ​ព្រមទាំង​ចាប់​ផាក​ពិន័យ​តាម​ច្បាប់​បាន​រថយន្ត​រាប់​សិប​គ្រឿង រួម​ទាំង​ដេប៉ូ​មួយ​ចំនួន​បាន​ធ្វើ​កិច្ចសន្យា សូម​អោយ​គោរព​ច្បាប់ និង​សារាចរ​ណ៍​ណែនាំ​របស់​ក្រសួង​រ៉ែ និង​ថាមពល ហើយ​មន្ទីរ​ពាក់​ព​ន្ធ័​នានា បាន​ចុះ​អនុវត្ត​រដ្ឋបាល​ជា​ច្រើន​លើក ច្រើន​សារ ហាក់បីដូចជា​គ្មាន​ប្រសិទ្ធភាព ឬ​ជា​ការ​អនុវត្ត​អោយ​តែ​ល្អមើល មិន​ហ៊ាន​មាន​ចំណាត់​តាម​បែប​រដ្ឋបាល បែប​ជា​ខ្លាច​អំណាច​ម្ចាស់​ដេប៉ូ មាន​ស​ក្ក័​យស​ធំ​ពេក​ទេ​ដឹង​។

ពលរដ្ឋ​បានអោយ​ដឹង​នៅ​ថ្ងៃ​ទី​៦ វិច្ឆិកា ឆ្នាំ​២០២០​នេះថា ការ​ចុះ​អនុវត្ត​គឺ​ធ្វើ​គ្រាន់តែ​ឱ្យ​ល្អមើល និង​គ្មាន​ឥទ្ធិពល​លើ​ថៅកែ​ដេប៉ូ​ខ្សាច់​ទាំងនោះ​ឡើយ​ពួក​គាត់​បាន​បន្ត​ទាំង​ខឹង​សម្បា​រថា ក្រុម​ថៅកែ​ដេប៉ូ​ខ្សាច់​ទាំងនោះ ហាក់​គ្មាន​កោតញញើត​ហ្នឹង​វិធានការ​របស់​រដ្ឋបាល​ខេត្ត​បន្តិច​សោះឡើយ ពោល​គឺ​ដូច​ជា​វែក​ចក​អ​ញ្ចឹ​ង ពេល​ក្រុម​មន្ត្រី​ជំនាញ និង​អាជ្ញាធរ​ត្រឡប់​ទៅ​វិញ​អស់ ដដែល​ជា​ដដែល ហើយ​ពេល​ខ្លះ ធ្វើ​ផ្គើន​និង​ឌឺដង​ដាក់​ពួក​គាត់​ថែម​ទៀត​ផងថា ​ធ្វើ​អ្វី​ពួក​គេ​មិនកើត​។

ព័ត៌មានពិស្តារមានផ្សាយជូននៅកាសែតកោះសន្តិភាព ។

អត្ថបទសរសេរ ដោយ