ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ត្រឹម​២​យប់​ប៉ុណ្ណោះ​អណ្តាតភ្លើង​លេប​ត្របាក់​​២​កន្លែង​ខាត​អស់​ជាង​៨​ម៉ឺន​ដុល្លារ​​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • ព្រៃវែង

ខេត្តព្រៃវែង ៖ គ្រាន់តែ​រយៈពេល​២​យប់​ប៉ុណ្ណោះ​នៅ​ខេត្តព្រៃវែង បាន​កើត​មាន​ហេតុ​ការ​ណ៌​គ្រោះ​អគ្គិភ័យ​រហូត​ដល់​ទៅ​២​ករណី នៅ​កន្លែង​២​ផ្សេង​ពី​គ្នា បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ទាំង​២​កន្លែង​នេះ​សរុប​ទាំងអស់​ជាង​៨​ម៉ឺន​ដុល្លារ ហើយ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច រត់​ចែក​ជើង​គ្នា​ដើម្បី​ជួយ​អន្តរា​គម​ពន្លត់​ផង​ដែរ​។ គ្រោះ​អគ្គិភ័យ​ទី​១…

ខេត្តព្រៃវែង ៖ គ្រាន់តែ​រយៈពេល​២​យប់​ប៉ុណ្ណោះ​នៅ​ខេត្តព្រៃវែង បាន​កើត​មាន​ហេតុ​ការ​ណ៌​គ្រោះ​អគ្គិភ័យ​រហូត​ដល់​ទៅ​២​ករណី នៅ​កន្លែង​២​ផ្សេង​ពី​គ្នា បណ្តាល​ឱ្យ​រង​ការ​ខូចខាត​ទាំង​២​កន្លែង​នេះ​សរុប​ទាំងអស់​ជាង​៨​ម៉ឺន​ដុល្លារ ហើយ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​ប្រជាពលរដ្ឋ និង​សមត្ថកិច្ច រត់​ចែក​ជើង​គ្នា​ដើម្បី​ជួយ​អន្តរា​គម​ពន្លត់​ផង​ដែរ​។

គ្រោះ​អគ្គិភ័យ​ទី​១ បាន​កើតឡើង​កាលពី​ម៉ោង​២០​និង​១៥​នាទី​យប់ ថ្ងៃ​ទី​៦ វិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ផ្ទះ​របស់​ឈ្មោះ ផាត់ សម្បត្តិ ភេទ​ប្រុស អាយុ​៥៩​ឆ្នាំ ស្ថិត​នៅ​ក្នុងភូមិ​ឩ​ត្តម ឃុំ​ព្រែក​ខ្សាយ​(​ក​) ស្រុក​ពាមរ​ក៌ ខេត្តព្រៃវែង​។

អគ្គី​ភ័យ​នេះ បាន​កើតឡើង​ប្រមាណ​តែ​៣០​នាទី​ប៉ុណ្ណោះ អណ្តាតភ្លើង​ក៏​បាន​លេប​ត្របាក់​ផ្ទះ​១​ខ្នង ទំហំ​៤​ម៉ែត្រ X ៦​ម៉ែត្រ សង់​ពី​ឈើ​ដំបូល​ស័ង្កសី បណ្តាល​ឱ្យ​ខូចខាត​អស់ទាំង​ស្រុង រួម​ទាំង​ទ្រព្យសម្បត្តិ​នៅ​ក្នុងផ្ទះ​ជា​ច្រើន​ទៀត ដែល​សរុប​ជា​ទឹកប្រាក់​ប្រាណ​ជាង​៣​ពាន់​ដុល្លារ​។

សមត្ថកិច្ច​ស្រុក​ពាមរ​ក៌​បានឱ្យ​ដឹង​ថា អគ្គិភ័យ​នេះ បាន​កើតឡើង​ដោយសារ​មូលហេតុ ទុ​ស្សេ​ខ្សែ​ភ្លើង​នៅ​ក្នុងផ្ទះ ហើយ​ក្រោយ​ពេល​កើតហេតុ កម្លាំង​អធិការ​នគរបាល​ស្រុក បាន​ប្រើ​ឡានទឹក​បាញ់​​ទឹក​ពន្លត់​អស់​ទឹក​២​ឡាន ទើប​អាច​គ្រប់គ្រង​ស្ថាន​ការ និង​ពន្លត់ភ្លើង​បានជា​ស្ថាពរ ដោយ​មិន​បាន​រាលដាល​ប៉ះពាល់​ដល់​ផ្ទះ​អ្នក​ជិតខាង​នោះ​ទេ ហើយ​ហេតុការណ៍​នេះ ក៏​មិន​បាន​បណ្តាល​ឱ្យ​មាន​នរណា​ម្នាក់​រង​របួស​នោះ​ដែរ​។

ដោយឡែក​គ្រោះ​អគ្គិភ័យ​ទី​២ បាន​កើតឡើង​នៅ​ម៉ោង​២​និង​៣០​នាទី​យប់ ថ្ងៃ​ទី​៧ ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​ចំណុច​ភូមិ​ជ​ង្រុះ ឃុំ​រំចេក ស្រុក​ព្រះស្តេច ខេត្តព្រៃវែង ។​ដោយ​អណ្តាតភ្លើង​បាន​ឆាបឆេះ​ឃ្លាំង​ស្តុក​អេ​ត​ចាយ​មួយ​កន្លែង ទំហំ​៤០​ម៉ែត្រ x ១០០​ម៉ែត្រ សង់​ពី​ដែក​ប្រក់​ស័ង្កសី ដែល​ជា​កម្មសិទ្ធិ​របស់​ឈ្មោះ អ៊ី​ង ហាក់ ភេទ​ប្រុស អាយុ​៣៦​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​កើតហេតុ​។

នៅ​ក្នុង​ហេតុការណ៍​អគ្គិភ័យ​នេះ សមត្ថកិច្ច​ស្រុក និង​ខេត្ត បាន​ប្រើប្រាស់​ឡានទឹក​ចំនួន​៧​គ្រឿង បាញ់​ទឹក​អស់​ចំនួន​២៧​រថយន្ត និង​ប្រើ​ពេលវេលា​អស់​ជាង​៤​ម៉ោង ទើប​អាច​គ្រប់គ្រង​ស្ថាន​ការ និង​ពន្លត់ភ្លើង​បានជា​ស្ថាពរ ចំណែកឯ​ការ​ខូចខាត​ទាំងអស់​ក្នុង​ហេតុការណ៍​នេះ បើ​តាម​ការ​ប៉ាន់​ប្រមាណ​សរុប​មាន​ចំនួន​៧៨០០០​ដុល្លារ​ឯណោះ ប៉ុន្តែ​មិន​បាន​បណ្តាល​ឱ្យ​មាន​អ្នក​ណា​ម្នាក់​រង​របួស​ទេ ចំណែក​មូលហេតុ​នៃ​អគ្គិភ័យ​នេះ គឺ​បណ្តាល​មក​ពី​ទុ​ស្សេ​ខ្សែភ្លើង​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ