ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រយ័ត្ន​! កូន​ព្យុះ​ទី​២១ ហៅ​«​អេ​តូ​» ចូល​​​មក​ដល់​ភាគ​ខាងកើត​កម្ពុជា នៅ​ថ្ងៃ​​ទី​១១ វិច្ឆិកា

3 ឆ្នាំ មុន
  • ភ្នំពេញ

ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ឲ្យ​បាន​ជ្រាប​ថា យោង​​ការ​តាមដាន និង​កា​រវិ​វត្ត​នៃ​ស្ថានភាព​អាកាសធាតុ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា នៅ​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ…

ក្រសួង​ធនធានទឹក និង​ឧតុនិយម សូម​ជម្រាប​ជូនដំណឹង​ដល់​សាធារណជន​ឲ្យ​បាន​ជ្រាប​ថា យោង​​ការ​តាមដាន និង​កា​រវិ​វត្ត​នៃ​ស្ថានភាព​អាកាសធាតុ បាន​បង្ហាញ​ឲ្យ​ឃើញ​ថា នៅ​ថ្ងៃ​ទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ វិ​សម្ពាធ ( Tropical Depression ) បាន​និង​កំពុង​ស្ថិត​នៅ​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ហើយនឹង​ធ្វើ​ដំណើរ​ឆ្ពោះ​មក​ទិសបស្ចឹម ដោយ​បង្កើន​ឥទ្ធិពល​របស់​ខ្លួន​ទៅ​ជា​កូន​ព្យុះ​ទី​២១ ឈ្មោះ «​អេ​តូ​» ( ETAU ) នៅ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ ២០២០ ។

តាម​ការ​ព្យាករ ព្យុះ​នេះ នឹង​ថមថយ​ឥទ្ធិពល​ទៅ​ជា​វិ​សម្ពាធ ( Tropical Depression ) ពេល​ចូល​ដល់​លើ​ឆ្នេរ​ភាគ​ខាងត្បូង​ប្រទេស​វៀតណាម នៅ​ថ្ងៃ​ទី​១០ ខែវិច្ឆិកា ឆ្នាំ​២០២០ ហើយ​បន្ទាប់​មក​ជា​សម្ពាធ​ទាប ( Low Pressure ) ពេល​ចូល​មក​ដល់​លើ​ភាគ​ខាងកើត​ប្រទេស​កម្ពុជា នៅ​ថ្ងៃ​ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ ។

លក្ខណៈ​បែប​នេះ នឹង​ធ្វើ​ឲ្យ​អាកាសធាតុ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ចាប់ពី​យប់​ថ្ងៃ​ទី​១០ ដល់​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ មាន​ស្ថានភាព ដូច​ខាងក្រោម ៖

– បណ្តា​រាជធានី​-​ខេត្ត​នៅ​តំបន់​ខ្ពង់រាប ភាគ​ឦសាន ខេត្ត​ភាគ​ខាងកើត​ជាប់​ព្រំដែន​ប្រទេស​វៀតណាម និង​ខេត្ត​ភាគ​ខាងត្បូង នឹង​អាច​មាន​ភ្លៀង​ខ្យល់​ក្នុង​កម្រិត​ពី​បង្គួរ​ទៅ​ច្រើន ។

– បណ្តា​ខេត្ត​នៅ​តំបន់​មាត់សមុទ្រ នឹង​អាច​មាន​ភ្លៀង​ខ្យល់​ក្នុង​កម្រិត​ពី​តិច​ទៅ​បង្គួរ និង​រលក​សមុទ្រ​មាន​កម្ពស់​មធ្យម ។

យោង​លើ​ស្ថានភាព​អាកាសធាតុ ដូច​បាន​ជម្រាប​ជូន​ខាងលើ សូម​សាធារណជន​ជ្រាប​ជា​ព័ត៌​មាន ជា​ពិសេស​បងប្អូន​ប្រជា​នេសាទ និង​អ្នក​ធ្វើ​ដំណើរ​តាម​សមុទ្រ​ទាំងអស់ សូម​បង្កើន​ការ​យកចិត្តទុកដាក់​ប្រុង​ប្រយ័ត្ន​ខ្ពស់ ដើម្បី​ចៀសវាង​នូវ​គ្រោះថ្នាក់​ផ្សេង​ៗ ដែល​អាច​កើត​មាន​ឡើងជា​យថាហេតុ ។

ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​និង​កំពុង​បន្ត​តាមដាន​យ៉ាង​យកចិត្តទុកដាក់​លើ​បាតុភូត​ធម្មជាតិ​នេះ ហើយនឹង​ជម្រាប​ជូន​ព័ត៌មាន​ជា​បន្តបន្ទាប់​ទៀត ក្នុង​ករណី​អាកាសធាតុ​មានការ​ប្រែប្រួល ។

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ