ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិស័យ​សំណង់​មាន​សញ្ញា​វិជ្ជមាន​ឡើង​វិញ​នៅ​ត្រីមាស​ទី៣ ឆ្នាំ២០២០

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​វិស័យ​សំណង់​បាន​ទទួល​រង​នូវ​ផល​ប៉ះពាល់​ដោយសារ​តែ​កូ​វី​ដ​-១៩ តាំងពី​ដើមឆ្នាំ ២០២០ មក តែ​ចូល​មក​ដល់​ត្រីមាស​ទី ៣ នៃ​ឆ្នាំ ២០២០​នេះ…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​វិស័យ​សំណង់​បាន​ទទួល​រង​នូវ​ផល​ប៉ះពាល់​ដោយសារ​តែ​កូ​វី​ដ​-១៩ តាំងពី​ដើមឆ្នាំ ២០២០ មក តែ​ចូល​មក​ដល់​ត្រីមាស​ទី ៣ នៃ​ឆ្នាំ ២០២០​នេះ វិស័យ​សំណង់ ហាក់​បង្ហាញ​សញ្ញា​វិជ្ជមាន​ឡើង​វិញ ទាំង​អ្នក​លក់ដុំ និង​រាយ​សុទ្ធតែ​បង្ហាញ​ពី​ភាពរឹងមាំ​នៃ​ការ ផ្គត់ផ្គង់​ទៅ​កាន់​អ្នក​អភិវឌ្ឍន៍ ។

យោង​តាម​របាយការណ៍​របស់​ក្រុមហ៊ុន​សំណង់​ដ៏​ធំ​នៅ​អាស៊ី​អាគ្នេយ៍ បាន​បង្ហាញ​ថា នៅ​ក្នុង​ត្រីមាស​ទី ៣ នៃ​ឆ្នាំ ២០២០ អាជីវកម្ម​របស់​ខ្លួន​ទទួល​បាន​ប្រាក់​ចំណេញ​កើនឡើង​ដល់ ៥៧​ភាគរយ ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ ២០១៩ ។

លោក Roongrote Rangsiyopash ប្រធាន និង​ជា​អគ្គនាយក អេស​ស៊ីជី បាន​ប្រាប់​ឲ្យ ដឹង​យ៉ាង​ដូច្នេះ​ថា លទ្ធផល​ប្រតិបត្តិការ​មិន​ទាន់​ធ្វើ​សវន​កម្ម​របស់​ក្រុមហ៊ុន​សម្រាប់​ត្រីមាស​ទី ៣ ឆ្នាំ ២០២០ បាន​បង្ហាញ​នូវ​ចំណូល​ពី​ការ​លក់​ចំនួន ៣.២២២​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​កើន ឡើង ៥% បើ​ធៀប​នឹង​ត្រីមាស​ទី ២ នៃ​ឆ្នាំ ២០២០​នេះ ។ ទន្ទឹម​នឹង​នេះ​ដែរ ប្រាក់​ចំណេញ សម្រាប់​រយៈពេល​នេះ​សម្រេច​បាន​សរុប ១.២៧៤​ប៊ី​លាន​រៀល (៣១១​លាន​ដុល្លារ​អា​មេ​រិ​ក​) កើនឡើង ៤% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន ។ កំណើន​នេះ គឺ​ដោយសារ​ភាព​ប្រសើរ ឡើង​វិញ​នៃ​អាជីវកម្ម​ផលិតផល​គីមី ដែល​ជំរុញ​ដោយ​តម្រូវការ​កើនឡើង នៅ​ក្នុង​ប្រទេស​ចិន និង​នៅ​តំបន់​អាស៊ី ជា​ទូទៅ និង​លទ្ធផល​អាជីវកម្ម​ល្អ​ប្រសើរ​ជាង​មុន​នៅ​ក្នុង​ធុរកិច្ច​ស៊ីម៉ងត៍​-​គ្រឿងសំណង់ ។

ផ្អែក​តាម​របាយការណ៍​ត្រីមាស​ទី ៣ ឆ្នាំ ២០២០ អេស​ស៊ីជី នៅ​កម្ពុជា មានទ្រព្យ​សរុប ចំនួន ៣៧៩​លាន​ដុល្លារ​អា​មេ​រិ​ក ដែល​កើនឡើង ៦% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​នៃ​ឆ្នាំ​មុន ។ ក្នុង​ត្រីមាស​ទី ៣ ឆ្នាំ ២០២០​នេះ ក្រុមហ៊ុន​សម្រេច​បាន​ចំណូល​ចំនួន ៥៧,៦​លាន​ដុល្លារ​អា មេ​រិ​ក ពី​អាជីវកម្ម​ផលិត​ស៊ីម៉ងត៍ និង​អាជីវកម្ម​លក់​គ្រឿងសំណង់ ។ តួលេខ​នេះ ធ្លាក់​ចុះ ៦,៦% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា នៃ​ឆ្នាំ​មុន ។ សម្រាប់​រយៈពេល ៩​ខែ​នៃ​ឆ្នាំ ២០២០ ទីផ្សារ កម្ពុជា​របស់ អេស​ស៊ីជី សម្រេច​បាន ចំណូល​ពី​ការ​លក់​ចំនួន ៧៨៨​ប៊ី​លាន​រៀល ឬ ១៩២,៥ លាន​ដុល្លារ​អា​មេ​រិ​ក ។

លោក Roongrote មាន​ប្រសាសន៍​ថា លទ្ធផល​ប្រតិបត្តិការ​សម្រាប់​ត្រីមាស​ទី ៣ ឆ្នាំ ២០២០ និង​រយៈពេល ៩​ខែ​នៃ​ឆ្នាំ ២០២០ សម្រេច​បាន​កំណើន​វិជ្ជមាន បើ​ទោះបី​ស្ថិត​ក្នុង​អំ ឡុ​ង​នៃ​វិបត្តិ ជំងឺ​កូ​វី​ដ​-១៩ ក្ដី ដោយសារ​តែ​ការ​ងើបឡើង​វិញ​នៅ​ក្នុង​ទីផ្សារ​ផលិតផល​គីមី និង ការ​ប្រសើរ​ឡើង​គួរ​ឲ្យ​កត់សម្គាល់​នៃ​ផលិតផល HVA ក្នុង​វិស័យ​កសិកម្ម យានយន្ត និង​ទំនិញ ប្រើប្រាស់​ជាប់​បាន​យូរ ។

គំរូ​អាជីវកម្ម​ពិសេស​របស់​វិស័យ​ធុរកិច្ច​វេច​ខ្ចប់​បាន​ផ្ដល់​នូវ​ដំណោះស្រាយ​ជា​កញ្ចប់ ដើម្បី​សម្រេច​បាន​នូវ​កំណើន​ដែល​មានគុណ​ភាព ។ លើស​ពី​នេះ​ទៀត កិច្ច​ប្រឹងប្រែង​កែ ទម្រង់​អាជីវកម្ម​បាន​ផ្ដល់​លទ្ធភាព​ឲ្យ​ក្រុមហ៊ុន​អាច​បន់​បែន​រហ័ស និង​ដើរ​បាន​មុន​សភាព ការណ៍ ។ កិច្ច​ប្រឹងប្រែង​ទាំងនេះ​សម្រេច​បាន​នូវ​ការ​កែ​លម្អ​ទៅ​លើ​ផលិតផល និង​សេវាកម្ម នានា ដោយ​រួម​បញ្ចូល​បន្ថែម​នូវ​ដំណោះស្រាយ​ជា​កញ្ចប់ ការ​លក់​តាម​គ្រប់​ច្រក​សកម្ម​ទាំង អស់ ផលិតផល និង​សេវាកម្ម​ដែល​មាន​តម្លៃបន្ថែម​ខ្ពស់ (HVA) និង​ផលិតផល​ដែល​ស្រប​ទៅ នឹង​សេដ្ឋកិច្ច​វិល​ជុំ (Circular Economy) ។

បើ​តាម​ម្ចាស់​ដេប៉ូ​លក់​គ្រឿងសំណង់​មួយ​នៅ​ក្រុង​បា​វិត លោក ហ៊ួ​ត សា​រឹទ្ធ បានឱ្យ​ដឹង ថា ដោយសារ​តែ​សកម្មភាព​សាងសង់​មួយ​ចំនួន​ចាប់ផ្ដើម​ងើបឡើង​វិញ តម្រូវការ​ខាង​សម្ភារ សំណង់​ក៏​ចាប់ផ្ដើម​កើន​ឡើងជា​មុន ។ លោក​បន្ត​ថា ពី​មុន យើង​គិត​ថា តម្រូវការ​នៅ​ក្នុង​ខេត្ត ស្វាយ​រៀង​វា​មិន​ទាន់​ឈាន​ដល់​ការ​បើក​ដេប៉ូ​ធំ​នោះ​ទេ ក៏​ប៉ុន្តែ​ក្រោយ​មើលឃើញ​ថា តម្រូវការ កាន់តែ​ច្រើន ម្ចាស់​សំណង់ និង​អ្នក​អភិវឌ្ឍន៍​ជា​ច្រើន ពិបាក​ក្នុង​ការ​ស្វែងរក​សម្ភារ​សំណង់ សម្រាប់​សាងសង់ ។ ពេល​ខ្លះ​ពួក​គាត់​ត្រូវ​ទៅ​កាន់​រាជធានី​ភ្នំពេញ ឬ​ខេត្ត​ផ្សេង ហើយ​ដឹក​មក សាងសង់​នៅ​ស្វាយ​រៀង​ធ្វើ​ឱ្យ​ខាត​ពេលវេលា​របស់​ពួក​គាត់ ដូច្នេះ​យើង​ក៏​សម្រេច​បើក​ដេប៉ូ ផ្គត់​ផ្គត់​នៅ​ក្នុង​ក្រុង​បា​វិត​ផ្ទាល់​តែ​ម្ដង ។

លោក ច្រឹ​ក សុខ​នី​ម ប្រធាន​សមាគម​អ្នក​វាយតម្លៃ និង​ភ្នាក់ងារ​អចលនវត្ថុ​កម្ពុជា បានឱ្យ​ដឹង​ថា បើ​តាម​ការ​សង្កេត​មើល​សន្ទុះ​នៃ​វិស័យ​អចលនទ្រព្យ​នៅ​កម្ពុជា នៅ​ចុងឆ្នាំ​នេះ អាច​នឹង​ប្រសើរ​ឡើង​វិញ​បន្ទាប់​ពី​បាន​រង​ផល​ប៉ះពាល់​ដោយសារ​វិបត្តិ​នៃ​ជំងឺ​កូ​វី​ដ​-១៩ មក ហើយ​វា​នឹង​មាន​វិនិយោគិន​បរទេស និង​ក្នុងស្រុក​ជា​បន្តបន្ទាប់​ចូល​មក​វិនិយោគ​ឡើង​វិញ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ