ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​បា.ញ់ថ្នាំ​ក្នុង​វិមាន​សន្តិភាព ជា​​កន្លែង​​ធ្វើ​ពិធី​ចុះហត្ថលេខា​រវាង​កម្ពុជា​​និង​ហុង​គ្រី

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​ប្រកាស ​កាលពី​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២០​កន្លង​ទៅ​ដោយ​ក្រសួងការបរទេស​ឱ្យ​ដឹង​ថា ប្រមុខ​ការទូត​ហុង​គ្រី ដែល​បាន​ធ្វើ​ទស្សនកិច្ច​ការ​ងារ​នៅ​កម្ពុជា ត្រូវ​បាន​រក​ឃើញ​មាន​ជំងឺ​កូ​វី​ដ​១៩ ខណៈ​បាន​ទៅ​ដល់​ប្រទេស​ថៃ…

រាជធានី​ភ្នំពេញ ៖ យោង​តាម​ការ​ប្រកាស ​កាលពី​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២០​កន្លង​ទៅ​ដោយ​ក្រសួងការបរទេស​ឱ្យ​ដឹង​ថា ប្រមុខ​ការទូត​ហុង​គ្រី ដែល​បាន​ធ្វើ​ទស្សនកិច្ច​ការ​ងារ​នៅ​កម្ពុជា ត្រូវ​បាន​រក​ឃើញ​មាន​ជំងឺ​កូ​វី​ដ​១៩ ខណៈ​បាន​ទៅ​ដល់​ប្រទេស​ថៃ ។

ទន្ទឹម​នឹង​នេះ​ដែរ រាជរដ្ឋាភិបាល​កម្ពុជា បាន​សម្រេច​ឲ្យ​ថ្នាក់ដឹកនាំ និង​មន្ត្រី​ទាំងអស់​ដែល​ជួប​និង​ប្រាស្រ័យ​ទាក់ទង​ផ្ទាល់​ជាមួយ​ប្រតិភូ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ដែល​មក​ដល់​ថ្ងៃ​ទី​៦ វិច្ឆិកា មាន​ចំនួន​ជាង​៨០០​នាក់ ហើយ​ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ។

ជាមួយនឹង​ការ​បង្ការ​ទប់ស្កាត់​ការ​ឆ្លង​ជំងឺ​នេះ​ កង​ប្រតិបត្តិការ​រុករក និង​សង្គ្រោះ​៧១១ នៃ​កងពលតូច​លេខ​៧០ បាន​ចេញ​ទៅ​បាញ់ថ្នាំ​សម្លាប់​មេរោគ នៅ​អគារ​មិត្តភាព​ទីស្តី​ការ​គណ​:​រដ្ឋមន្ត្រី ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ ហើយនឹង​បន្ត​បាញ់ថ្នាំ​ក្នុង​វិមាន​សន្តិភាព ដែល​ជា​កន្លែង​ធ្វើ​ពិធី​ចុះហត្ថលេខារវាង​កម្ពុជា​និង​ហុង​គ្រី​ផង​ដែរ ។

ប្រតិបត្តិការ​នេះ​ធ្វើ​ឡើង​តាម​បទបញ្ជា​ផ្ទាល់​ពី​ឧត្តមសេនីយ៍ ហ៊ុន ម៉ា​ណែ​ត មេបញ្ជាការ​កងទ័ពជើងគោក និង​លោក ឧត្ដមសេនីយ៍ឯក ម៉ៅ សុ​ផា​ន់ មេបញ្ជាការ​កងពលតូច​លេខ​៧០ បាន​បញ្ជូន​កង​ប្រតិបត្តិការ​រុករក និង​សង្គ្រោះ​៧១១ចុះ​ទៅ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នៅ​ក្នុង​អគារ​ទីស្តីការគណៈរដ្ឋមន្ត្រី ក្រោយ​ពី​រដ្ឋមន្ត្រី​ហុង​គ្រី​ដែល​មាន​ជំនួប ជាមួយ​ថ្នាក់ដឹកនាំ​មួយ​ចំនួន​នៅ​ទីនោះ បាន​ចាក​ចេញពី​កម្ពុជា​និង​ត្រូវ​បាន​ធ្វើតេស្ត​រក​ឃើញ​ថា​មាន​ផ្ទុកមេរោគ​កូ​វី​ដ​១៩​ពេល​ទៅ​ដល់ទី​ក្រុង​បាងកក ។

សូម​ជំរាប​ថា ការ​បាញ់ថ្នាំ​សម្លាប់​មេរោគ​នេះ បាន​ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ សូ​យ ណា​រិ​ទ្ធ មេបញ្ជាការ​រង​កងពលតូច​លេខ​៧០ ទទួល​ការងារ​សង្គ្រោះ កាលពី​យប់​ថ្ងៃ​ទី​៤ ខែវិច្ឆិកា ឆ្នាំ​២០២០ ។

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ