ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដំណាក់កាល​កូ​វី​ដ​​ អាជីវកម្ម​ទេស​ចរណ៍​សរុប​ជិត៣ពាន់ទីតាំង​​​បាន​​បិទ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប​ ៖ កាលពី​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រសួងទេសចរណ៍ ក្រោម​កិច្ចសហការ​ជាមួយ​រដ្ឋបាល​ខេត្តសៀមរាប និង​ជំនួយ​ឧបត្ថម្ភ​ពី​អគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការ​ដឹកនាំ​ការងារ​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ បាន​រៀបចំ​សិក្ខាសាលា​ស្តី​ពី​ប្រតិបត្តិការ​អាជីវកម្ម​ទេសចរណ៍​ក្នុង​ដំណាក់កាល​កូ​វី​ដ​-១៩៖ វិធាន​សុវត្ថិភាព​ទេសចរណ៍…

ខេត្តសៀមរាប​ ៖ កាលពី​ថ្ងៃ​ទី​០៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រសួងទេសចរណ៍ ក្រោម​កិច្ចសហការ​ជាមួយ​រដ្ឋបាល​ខេត្តសៀមរាប និង​ជំនួយ​ឧបត្ថម្ភ​ពី​អគ្គលេខាធិការដ្ឋាន​គណៈកម្មាធិការ​ដឹកនាំ​ការងារ​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ បាន​រៀបចំ​សិក្ខាសាលា​ស្តី​ពី​ប្រតិបត្តិការ​អាជីវកម្ម​ទេសចរណ៍​ក្នុង​ដំណាក់កាល​កូ​វី​ដ​-១៩៖ វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​យន្តការ​លើកទឹកចិត្ត​” ក្រោម​អធិបតីភាព លោក​សុង តុង​ហាប់ រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អនុប្រធាន​ក្រុមការងារ​កែទម្រង់​ការ​គ្រប់គ្រង​ហិរញ្ញវត្ថុ​សាធារណៈ​ក្រសួងទេសចរណ៍ ដោយ​មានការ​ចូលរួម​ពី​រដ្ឋបាល​ខេត្តសៀមរាប អង្គភាព​ពាក់ព័ន្ធ និង​អាជីវកម្ម​ទេសចរណ៍​។

សិក្ខាសាលា​នេះ​ រៀបចំ​ទ្បើ​ង​ក្នុង​គោលបំណង​ពង្រឹង​ការ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ ផ្សព្វផ្សាយ​វិធានការ​លើកទឹកចិត្ត និង​គាំពា​របស់​រាជរដ្ឋាភិបាល​សម្រាប់​ទ្រទ្រង់​អាជីវកម្ម​ទេសចរណ៍ និង​ការ​ផ្លាស់​ប្តូរ​ទម្លាប់​ប្រតិបត្តិការ​អាជីវកម្ម​តាម​គន្លង​ថ្មី ក្នុង និង​ក្រោយ​ដំណាក់កាល​កូ​វី​ដ​-១៩​។

លោក​សុង តុង​ហាប់ បាន​បញ្ជាក់​ថា វិបត្តិ​ជំងឺ​កូ​វី​ដ​-១៩ បាន​ប៉ះពាល់​ដល់​វិស័យ​សេដ្ឋ​កិច្ច​សកល ពិសេស​វិស័យ​ទេសចរណ៍ និង​ការ​ធ្វើ​ដំណើរ ក្នុង​នោះ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង​ឆ្នាំ​២០២០ ត្រូវ​បាន​ព្យាករណ៍​ថា នឹង​មាន​កំណើន​អវិជ្ជមាន​ក្នុង​រង្វង់ ៨០% សម្រាប់​ទេសចរ​អន្តរជាតិ និង​៥០% សម្រាប់​ទេសចរណ៍​ផ្ទៃក្នុង ជាមួយនឹង​ការ​បាត់បង់​ចំណូល​ប្រមាណ ៣​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​។ លោក​បន្ថែម​ថា គិត​ត្រឹម​ដំណាច់​ខែកញ្ញា ឆ្នាំ​២០២០ អាជីវកម្ម​ទេសចរណ៍​សរុប​ចំនួន​២,៨៣៨​ទីតាំង ស្មើនឹង​២៩.៦៣% នៃ​អាជីវកម្ម​សរុប​បាន​បិទ​/​ព្យួរ ដែល​ធ្វើ​ឱ្យ​ប៉ៈ​ពាល់​ដល់​បុគ្គលិក​សរុប​៥០,៩៩៦​នាក់ ក្នុង​នោះ​ខេត្តសៀមរាប​មាន​អាជីវកម្ម​ទេសចរណ៍​៦៥៨​ទីតាំង បាន​បិទ​/​ព្យួរ ដែល​ស្មើនឹង​៦២.១៣% នៃ​អាជីវកម្ម​សរុប​ក្នុង​ខេត្តសៀមរាប បណ្តាល​ឱ្យ​បុគ្គលិក​សរុប​១៤,៧០២​នាក់ បាត់បង់​ការងារ​។

ដើម្បី​ត្រៀមខ្លួន​ស្តារ​វិស័យ​ទេសចរណ៍​ទ្បើ​ង​វិញ តាម​រយៈ​ការ​បង្កើត​ទំនុកចិត្ត​ថ្មី​សម្រាប់​គោលដៅ​ទេសចរណ៍​កម្ពុជា ក្រសួងទេសចរណ៍​នឹង​រៀបចំ​ដាក់​ឆ្លង​រាជរដ្ឋាភិបាល​នូវ​ឯកសារ​យុទ្ធសាស្ត្រ​សំខាន់​ៗ​រួម​មាន ផែនទី​ចង្អុល​ផ្លូវ​ស្តី​ពី​ការ​ស្តារ​និង​លើក​ស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា (២០២០-២០២៥) ផែនការមេ​សម្រាប់​ការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប​(២០២០-២០៣៥) ផែនការមេ​សម្រាប់​ការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្ត​មណ្ឌល​គី​រី​(២០២០-២០៣៥) ផែនការមេ​សម្រាប់​ការ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្ត​កែប​(២០២០-២០៣៥) និង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍ (២០២១-២០៣០)​។

ទន្ទឹម​នឹង​នោះ ដើម្បី​ដោះស្រាយ និង​ទ្រទ្រង់​ស្ថានភាព​អាជីវកម្ម​ទេសចរណ៍​ក្នុង​ដំណាក់​កាល​កូ​វី​ដ​-១៩ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ដាក់​ចេញ​ជា​បន្តបន្ទាប់​នៅ​វិធានការ ដើម្បី​បន្ត​គ្រប់គ្រង​ផល​ប៉ះពាល់​លើ​វិស័យ​សំខាន់​ៗ​នៃ​សេដ្ឋកិច្ចជាតិ​បាន​ចំនួន​០៦​ជុំ រួម​មាន វិធានការ​ពន្ធដារ វិធានការ​គាំពារ​កម្មករ​-​និយោជិត និង​វិធានការ​លើកលែង​កម្រៃ​នៃ​ការ​បន្ត​អាជ្ញា​បណ្ណ​ទេសចរណ៍​គ្រប់​ប្រភេទ​នៅ​ទូ​ទាំង​ប្រទេស​សម្រាប់​ឆ្នាំ​២០២១​។

អត្ថបទសរសេរ ដោយ